ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​មូលដ្ឋាន​ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា​លិចលង់ដោយជំនន់ទឹកភ្លៀង​ភ្លាម​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ប្រ​ព​ន្ធ័​ប្រឡាយ លូ គឺ​ជាស​សៃ​ឈាម​យ៉ាង​សំខាន់​នៃ​ការ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ ដូចនេះ​អាជ្ញាធរ​ត្រូវ​ចុះ​មើល​អោយ​ដល់​មូលដ្ឋាន​របស់​ខ្លួន ក្នុង​ការ​បង្ការ…

រាជធានី​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ប្រ​ព​ន្ធ័​ប្រឡាយ លូ គឺ​ជាស​សៃ​ឈាម​យ៉ាង​សំខាន់​នៃ​ការ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ ដូចនេះ​អាជ្ញាធរ​ត្រូវ​ចុះ​មើល​អោយ​ដល់​មូលដ្ឋាន​របស់​ខ្លួន ក្នុង​ការ​បង្ការ ទប់ស្កាត់ ការ​រំលោភ​យក​ចំណី​ផ្លូវ ប្រឡាយ លូ អាង​ស្តុ​ប​ទឹក ដើម្បី​ធ្វើ​យ៉ាងណា ដោះស្រាយ​បញ្ហា​លិចលង់​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ ខណៈ​រដូវវស្សា​បាន​ឈាន​មក​ដល់​។ នេះជា​ការ​លើក​ឡើង​របស់​លោក​ឃួ​ង ស្រេង នៅ​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​វិធានការ​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់​ទឹកភ្លៀង នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ២០២០​។

លោក​ឃួ​ង ស្រេង បាន​លើក​ឡើង​ថា តំបន់​មួយ​ចំនួន​ដែល​ទទួល​រង​ការ​លិចលង់​ដោយ​ទឹកជំនន់​ដោយសារ​តែ ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូត​ដល់​កំពស់​ទឹក​១០៥​មី​ល្លី​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​មានការ​លិចលង់​។ លោក​បន្ត​ថា ការ​លិចលង់​នេះ គឺ​ផ្ដើម​ចេញពី​មូលហេតុ​មួយ​ចំនួន​ផង​ដែរ ដូច​ជា ការ​រំលោភ​យក​ប្រឡាយ ការ​ទុកដាក់​សំរាម​មិន​បាន​ល្អ ធ្វើ​ឲ្យ​សំរាម​ហូរ​ចូល​ទៅ​ក្នុង​ប្រឡាយ លូ​ជាដើម ។ ជុំវិញ​បញ្ហា​នេះ លោក​សូម​ឱ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​ចុះ​ផ្ទាល់​ដល់ទី​តាំង​ប្រឈម​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ គឺ​ទៅ​ធ្វើ​សកម្មភាព​កាយ​សំរាម​ចេញពី​លូ ប្រឡាយ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ទឹក​ហូរ​បាន​លឿន ។

លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ការ​ទុកដាក់​សំរាម​មិន​បាន​ល្អ បណ្ដាល​ឲ្យ​ហូរ​ចូល​ទៅ​ក្នុង​ប្រឡាយ លូ​នេះ ជា​វិធានការ​ចំពោះ​មុខ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ធ្វើការ​ផាកពិន័យ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទុកដាក់​សំរាម មិន​បាន​ត្រឹមត្រូវ ។ ប៉ុន្តែ​មុន​នឹង​ការ​អនុវត្ត​នូវ​វិធានការ​ផ្អាក​ពិន័យ​នេះ ក្នុង​នាម​យើង​ជា​អាជ្ញាធរ​ត្រូវ​សម្អាត​ខ្លួនប្រាណ​ឲ្យ​បាន​ល្អជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ជា​មុន​សិន​។

លោក​បន្ត​ថា បញ្ហា​សំរាម បញ្ហា​ការ​លិចលង់​គឺជា​រឿង​ទាំងអស់​គ្នា ទាំង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​។ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​សហការ​គ្នា​ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ បើសិន​គ្មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ​យើង​ក៏​មិន​អាច​អនុវត្ត​ការងារ​នេះ បាន​ជោគជ័យ​ដែរ ។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​ខាងលើ​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​សាធារណការ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ពិភាក្សា​រួម​គ្នា ដើម្បី​ដោះស្រាយ​ធ្វើ​យ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ កាត់​បន្ថយ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​អោយ​កាន់តែ​មាន​ភាព​ប្រសើ​ឡើង ជា​ពិសេស​សម្រាប់​រដូវវស្សា​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ