ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តស្វាយរៀងនឹងមាន​កំពង់ផែ​​ផ្លាស់​ប្តូរ​ទំនិញ​តាម​ផ្លូវទឹក​​ទៅ​​វៀតណាម

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​អនាគត​ដ៏​ខ្លី​ខេត្តស្វាយរៀង​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ​មានកំពង់ផែ​​ផ្លាស់​ប្តូរ​ទំនិញ​តាម​ផ្លូវទឹកជាមួយ​ខេ​ត្តឡុង​អាន​ប្រទេស​វៀតណាម​ ។​ បច្ចុប្បន្ន​ វឌ្ឍនភាព​នៃ​គម្រោង​កសាង​កំពង់​ផែ​និង​ការ​ស្តា​ទន្លេ​វ៉ៃ​គោ​ដោយ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក​នៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​សហការ​ជាមួយ​រដ្ឋ​បាល​ខេត្តស្វាយរៀង គិត​មក​ដល់​ថ្ងៃ​ទី​០៧​ ​មី​ថុ​នា…

ខេត្តស្វាយរៀង ​៖ ​អនាគត​ដ៏​ខ្លី​ខេត្តស្វាយរៀង​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ​មានកំពង់ផែ​​ផ្លាស់​ប្តូរ​ទំនិញ​តាម​ផ្លូវទឹកជាមួយ​ខេ​ត្តឡុង​អាន​ប្រទេស​វៀតណាម​ ។​ បច្ចុប្បន្ន​ វឌ្ឍនភាព​នៃ​គម្រោង​កសាង​កំពង់​ផែ​និង​ការ​ស្តា​ទន្លេ​វ៉ៃ​គោ​ដោយ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក​នៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​សហការ​ជាមួយ​រដ្ឋ​បាល​ខេត្តស្វាយរៀង គិត​មក​ដល់​ថ្ងៃ​ទី​០៧​ ​មី​ថុ​នា ​​នេះ ​ការងារ​បូម​ស្តារ​ទន្លេ​វ៉ៃ​គោ​សម្រេច​បាន​ដូច​ខាង​ក្រោម​៖ ១-អុិ​ច​ស្កា​វ​ទ័​រ ជីក​ស្តារ​ចាប់ដី​ទន្លេ​បោះ​បាន​ប្រវែង​៤,៥០០​ម៉ែត្រ ។​

២-ម៉ាស៊ីន​បូម​សំអាត​បាតទន្លេបាន​ប្រវែង​៥០០​ម៉ែត្រ​ចាប់ពី​បង្គោល​0+100​ពី​កំពង់​ផែ​តា​ស្អាង​ឆ្ពោះទៅ​ច្រក​ទ្វា​ព្រំដែន​យ៉ាំ​ដូង​ខេត្តស្វាយរៀង​កម្ពុជា​- យិ​ន​ហ៊ឹង​ខេ​ត្តឡុង​អាន​ប្រទេស​វៀតណាម​។​ បើ​តាម​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ការ​កសាង​កំពង់​ផែ​និង​ស្តារ​ផ្លូវទឹក​នៃ​ទន្លេ​វ៉ៃ​គោ​នេះ​មាន​ទីតាំង​កំពង់​ផែ​ស្ថិត​នៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចំឡង​ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង ដែល​កំពុង​ដំណើរការ​ស្ថាបនា នា​ពេល​នេះ និង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ក្នុង​ការ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ទៅ​មករ​វាង​ខេត្តស្វាយរៀង​ប្រទេស​កម្ពុជា​និង​ខេ​ត្តឡុង​អាន​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​អនាគត​។​

ប្រភព​ដដែល​បន្ត​ទៀត​ថា កន្លង​មក​ការ​ផ្លាស់​ប្តូរ​ទំនិញ តាម​ផ្លូវទឹក​នៃ​ផែ​តា​ស្អាង​នេះ គឺ​មាន​ច្រើន​ជា​ពិ​េ​សស ស្រូវ ក៏​ប៉ុន្តែ​ដោយ​ទន្លេ​វ៉ៃ​គោ គោក​រាក់ និង​មាន​កំប្លោក​ច្រើន​ពិបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍ កាណូត ទើប​រដ្ឋបាល​ខេត្តស្វាយរៀង​លើក​គម្រោង​ស្តារ​ទន្លេ​វ៉ៃ​គោ ឲ្យ​បាន​ជ្រៅ​និង​ធំ​ទូលាយ​ងាយស្រួល​ធ្វើ​ចរាចរណ៍​ទូក​កាណូត​ចេញចូល​បាន​ងាយស្រួល​និង​កសាង​កំពង់​ផែរ​ឲ្យ​បាន​ល្អ​ប្រសើរ​មាន​ស្តង់ដា ដើម្បី​អាជីវករ​ចេញចូល​រថយន្ត​ដឹក​ទំនិញ​បាន​ងាយស្រួល​៕

អត្ថបទសរសេរ ដោយ