ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ណាខ្លះ​ដែល​បរិច្ចាគ​សម្រាប់​ទប់ទល់​កូ​វី​ដ​១៩ តិច​ជាងគេ?

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក…

លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​ដែល​បរិច្ចាគ​ទៅ​សប្បុរសធម៌​តិច​ជាង ០.១% នៃ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​សម្រាប់​ការ​ឆ្លើយ​តប​នឹង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មកនេះ ។

យោង​ទៅ​តាម​ការ​ស្ទង់​មតិ​របស់ The Washington Post បាន​ឲ្យ​ដឹង​ថា បុគ្គល និង​គ្រួសារ​មហាសេដ្ឋី​ចំនួន ៥០ ដែល​មានទ្រព្យ​សម្បត្តិ​សរុប ១.៦​ប៊ី​លាន​ដុល្លារ បាន​បរិច្ចាគ ១​ប៊ី​លាន​ដុល្លារ ។

ក្នុង​ចំណោម​អ្នក​ទាំងនោះ លោក ហ្សា​ក់​កា​បឺ​ក និង បេ​សូ​ស មើលឃើញ​ទ្រព្យសម្បត្តិ​ខ្លួន​កើន​ឡើងជា​បន្តបន្ទាប់​តាំងពី​ការ​ផ្ទុះ​ជំងឺ​នៅ​ដើមឆ្នាំ​នេះ​មក ទោះជា​មាន​មនុស្ស​ប្រមាណ ៣០​លាន​នាក់​នៅ​សហរដ្ឋអាមេរិក​បាន​បាត់បង់​ការងារ​ពិតមែន​ក្តី ។

លោក ហ្សា​ក់​កា​បឺ​ក បាន​បរិច្ចាគ ៥៨​លាន​ដុល្លារ​សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ និង​ជំនួយ​សម្រាប់​តំបន់ Bay Area នៅ​សហរដ្ឋអាមេរិក ។ ចំណែកឯ​លោក បេ​សូ​ស វិញ​បាន​បរិច្ចាគ ១០០​លាន​ដុល្លារ​ដល់​អង្គការ Feeding America និង​ប្រមាណ ២៥​លាន​ដុល្លារ​ទៅ All in WA ។

បើ​ធៀប​នឹង​មហាសេដ្ឋី​ដទៃ​ដូច​ជា​លោក ប៊ី​ល​ហ្គេ​ត​ស៍ (Bill Gates) របស់ Microsoft និង​លោក ចាក ដរ​ស៊ី (Jack Dorsey) របស់ Twitter វិញ ការ​បរិច្ចាគ​របស់​លោក ហ្សា​ក់​កា​បឺ​ក និង បេ​សូ​ស មិន​បាន​បរិច្ចាគ​ច្រើន​ទេ​ធៀប​នឹង​ទ្រព្យ​រួម​ដែល​ខ្លួន​មាន ។

លោក​មហាសេដ្ឋី ហ្គេ​ត​ស៍ បាន​បរិច្ចាគ ៣០០​លាន​ដុល្លារ​តាម​រយៈ​មូលនិធិ​សប្បុរសធម៌ Bill and Melinda Gates Foundation ចំណែកឯ​លោក ដរ​ស៊ី បាន​បរិច្ចាគ​ភាគហ៊ុន Square ចំនួន ១​ប៊ី​លាន​ដុល្លារ ដែល​ស្មើ ២៨% នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​ដែល​ស្មើ ៣.៦​ប៊ី​លាន​ដុល្លារ ។

យោង​ទៅ​តាម The Washington Post បាន​ឲ្យ​ដឹង​ថា លោក​មហាសេដ្ឋី រេ​យ ដា​លី​អូ (Ray Dalio) មានចិត្ត​ល្អ​ជាងគេ ដោយ​បរិច្ចាគ​ច្រើន​ជាង ១០០​លាន​ដុល្លារ​សម្រាប់​ការ​មើលថែ​ក្មេង បុគ្គលិក​ក្នុង​វិស័យ​សុខាភិបាល អាហារ​សម្រាប់​ជន​ក្រីក្រ និង​កុំព្យូទ័រ​សម្រាប់​ក្មេង​ៗ​មក​ពី​ក្រុម​គ្រួសារ​ក្រីក្រ​ជាដើម ។ គួរ​បញ្ជាក់​ដែរ​ថា​លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១៨​ប៊ី​លាន​ដុល្លារ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thehill

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ