ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់បងប្អូនជិះម៉ូតូទៅស្រុក ជួបគ្រោះតាមផ្លូវ​ ឆក់យកជីវិតម្នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក ​និង​កិន​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​​ រីឯ​​អ្នកបើកបរ​រថយន្ត​បង្កត្រូវ​បាន​អ្នក​ភូមិ​ដេញចាប់​បាន ​រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រលួស​សាកសួរ​ និង​ប្រគល់​បន្ត​ទៅ​កាន់​ការិយាល័យ​ចរា​ចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។…

រាជធានី​ភ្នំពេញ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក ​និង​កិន​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​​ រីឯ​​អ្នកបើកបរ​រថយន្ត​បង្កត្រូវ​បាន​អ្នក​ភូមិ​ដេញចាប់​បាន ​រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រលួស​សាកសួរ​ និង​ប្រគល់​បន្ត​ទៅ​កាន់​ការិយាល័យ​ចរា​ចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

គ្រោះថ្នាក់​ចរា​ចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវជាតិ​លេខ​២​កែង​នឹង​ផ្លូវ​លេខ​១០៤ ត្រង់​ចំណុច​ក្បែរ​រង្វង់​មូល​កួរស្រូវ ស្ថិត​នៅ​ក្នុង​សង្កាត់​រលួស​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

ក្មេង​ស្រី​រង​គ្រោះ​ដែល​បាត់បង់​ជីវិត​ឈ្មោះ ភឿន ស្រី​កា អាយុ​១៥​ឆ្នាំ ​ជា​​បុគ្គលិក​ភោជនីយដ្ឋាន មាន​ទីលំនៅ​ក្នុងភូមិ​តា​ងួ​ន ឃុំ​ពោធិ៍​ម្រៀ​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ជាអ្នក​រួម​ដំណើរ ​ចំណែក​ស្ត្រី​ជា​អ្នកបើក​បរ​ម៉ូតូ​ដែល​រង​របួស​ធ្ងន់​ឈ្មោះ ភឿន ស្រីរ​ត្ន័ អាយុ​១៨​ឆ្នាំ ​ជា​​បុគ្គលិក​ភោជនីយដ្ឋាន​ដូច​គ្នា​ និង​ត្រូវជា​បងប្អូន​បង្កើត​និង​គ្នា ​។ ជនរងគ្រោះទាំង​២នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿងម៉ាក​ហុង​ដា​ ធុន​​សេ​១២៥​ ស៊េ​រី​ឆ្នាំ​២០២០
ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ ១AI-​៦៦៥៥ ​។

ដោយឡែក​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​ ពណ៌ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3D​-2803 បេ​ី​កបរ​ដោយ​ឈ្មោះ ចឹក ធូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បេ​ី​កបរ​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​ខ្ជាយ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ ឌុ​ប​គ្នា​ចេញពី​បន្ទប់​ជួល​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច គោលបំណង​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ស្ពឺ​។

​តាម​ប្រភពព័ត៌​មាន​បាន​បន្ត​ថា លុះពេលជនរងគ្រោះទាំង​​​២នាក់​​ជិះ​ម៉ូតូ​ធ្វើដំណើរ​មក​ដល់​ចំណុច​កើតហេតុខាងលើ ស្រាប់តែ​​មាន​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​នោះ​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ និង​ក្នុង​ល្បឿន​លឿនបាន​ជ្រុល​ទៅ​បុក​ម៉ូតូ​​​ជនរងគ្រោះ​ពីក្រោយ​​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ និង​ខ្ទាតជនរងគ្រោះម្នាក់​​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិន​បែកក្បាល​​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​ក្រោម​រថយន្ត ចំណែក​ម្នាក់​ទៀត​ដែល​ជា​បងស្រី​ និង​ជា​អ្នក​បើក​ម៉ូតូ​បាន​​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សា​មុ​យ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ រីឯ​អ្នកបើកបរ​រថយន្ត​ព្យាយាម​រត់គេច​ខ្លួនដែរ ​ប៉ុន្តែ​រត់​អត់​រួច​ត្រូវ​អ្នក​ភូមិ​ដេញចាប់​បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រលួស​។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ចរាចរ​ណ៍ខ​ណ្ឌដង្កោ​បាន​ចុះ​ទៅ​សម្រួ​ល​មិន​ឲ្យ​មានការ​កកស្ទះ ​រួច​បាន​រាយការណ៍​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរ​​ផ្លូវ​​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​បង្ក​និង​អ្នកបើកបរ ព្រមទាំង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ