ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​នឹង​ដាក់ទោស​លើ​ជន​ណា​បង្ខូច​ឈ្មោះ​ពី​ឱសថ​បុរាណ

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា សេចក្តី​ព្រាង​បទ​ប្បញ្ញត្តិ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង បាន​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​លើ​ជន​ណា​ដែល​បង្ខូចឈ្មោះ ឬ និយាយ​មិនល្អ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា សេចក្តី​ព្រាង​បទ​ប្បញ្ញត្តិ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង បាន​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​លើ​ជន​ណា​ដែល​បង្ខូចឈ្មោះ ឬ និយាយ​មិនល្អ ពី​ការ​ប្រើប្រាស់​ឱសថ​បុរាណ​ចិន​។ សេចក្តី​ព្រាង​បទ​ប្បញ្ញត្តិ​នេះ បាន​បង្ក​ឱ្យ​មានការ​ប្រឆាំង​យ៉ាង​ខ្លាំង​តាម​អ៊ី​ន​ធើ​រ​ណេ​ត​។

បទ​ប្បញ្ញត្តិ​ដែល​បាន​គ្រោងទុក ត្រូវ​បាន​ចេញផ្សាយ​សម្រាប់​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​នៅ​ក្នុង​ខែឧសភា គឺ​មាន​គោលបំណង​ពង្រីក​ការ​ប្រើប្រាស់​ឱសថ​បុរាណ​ចិន​នៅ​ក្នុង​ប្រព័ន្ធ​ថែរក្សា​សុខភាព ចាប់ពី​ការ​ព្យាបាល​ជំងឺមហារីក​រហូត​ដល់​ការ​ការពារ​ជំងឺឆ្លង​ផង​ដែរ​។

ប្រការ​មួយ​ដែល​បាន​ស្នើ​សុំ គឺ​ហាមប្រាម​ប្រជាជន​ពី​ការ​និយាយ​មិនល្អ ឬ ប្រមាថ ឱសថ​បុរាណ​ចិន​។ ការ​រំលោភ​លើ​វិធាន​នេះ អាច​នាំ​ឱ្យ​មានការ​ដាក់​ទណ្ឌកម្ម​កម្រិត​ព្រហ្មទណ្ឌ​។

ទោះបីជា​មិនសូវ​មានការ​អះអាង​ពី​ខាង​វិទ្យាសាស្ត្រ​ច្រើន​ក៏​ដោយ ក៏​ឱសថ​បុរាណ​ចិន​ត្រូវ​បាន​គេ​មើលឃើញ​ថា ត្រូវ​បាន​គណ​បក្សកុម្មុយនិស្ត​ចាត់​ទុក​ថា ជា​ប្រភព​នៃ​មោទនភាព​ជាតិ និង​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​ចិន​។

ខណៈ​ដែល​ការ​ជជែក​វែកញែក​អំពី​ការ​ប្រើប្រាស់​របស់​ឱសថ​បុរាណ​ចិន ត្រូវ​បាន​គេ​ប្រកែក​គ្នា​លើ​អ៊ី​ន​ធើ​រ​ណេ​ត គេ​ក៏​នៅ​ឃើញ​មានការ​ប្រើប្រាស់​ជា​ច្រើន​ដែរ ជា​ពិសេស​គឺ​នៅ​ក្នុង​ចំណោម​ប្រជាជន​វ័យ​ចំណាស់ និង មនុស្ស​ជំនាន់​ក្រោយ​។

ការ​ហាមប្រាម​មិន​ឱ្យ​និយាយ​អាក្រក់​ពី​ឱសថ​បុរាណ​ចិន ដែល​បាន​ស្នើ​ឡើង​នៅ​ទីក្រុង​ប៉េ​កាំ​ង បាន​ធ្វើ​ឱ្យ​មានការ​រិះគន់​ជា​ច្រើន​លើ​បណ្តាញ​សង្គម​ដោយ​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​មួយ​ចំនួន បាន​ហៅ​វា​ថា ជា​ការ​ជ្រៀត​ជ្រែកចូល​ក្នុង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ពួក​គេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ