ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សម្តែង​ជាប់​ពន្ធនាគារ​ព្រោះ​លួច​គ្រឿងក្នុង​របស់​នារី​ទោះ​ក្នុងអំឡុងពេល​កូ​វី​ដ​ក្តី

3 ឆ្នាំ មុន

សិង្ហ​បុរី​៖ អតីត​តារា​សម្តែង​ក្រៅ​ម៉ោង​មួយ​រូប​ដែល​ធ្លាប់​លួច​ខោអាវ​ទ្រនាប់​របស់​ស្ត្រី​ជា​ច្រើន​នាក់​កាលពី ឆ្នាំ​២០១៨​កន្លង​មក​នោះ​ និង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​លួច​យក​គ្រឿងក្នុង​របស់​នារី​ៗ​ដដែល សូ​ម្បី​តែ​ក្នុងអំឡុងពេល​នៃ​ការ​ផ្ទុះ​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ នោះ ។ លោក Lee…


សិង្ហ​បុរី​៖ អតីត​តារា​សម្តែង​ក្រៅ​ម៉ោង​មួយ​រូប​ដែល​ធ្លាប់​លួច​ខោអាវ​ទ្រនាប់​របស់​ស្ត្រី​ជា​ច្រើន​នាក់​កាលពី ឆ្នាំ​២០១៨​កន្លង​មក​នោះ​ និង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​លួច​យក​គ្រឿងក្នុង​របស់​នារី​ៗ​ដដែល សូ​ម្បី​តែ​ក្នុងអំឡុងពេល​នៃ​ការ​ផ្ទុះ​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ នោះ ។

លោក Lee Chee Kin អាយុ៣៩ឆ្នាំ ​បាន​លួច​ចូល​ផ្ទះ​ពលរដ្ឋ​ម្នាក់​តាម​ច្រក​ខាងក្រោយ​ផ្ទះ​នៅ​ថ្ងៃ​ទី ១៥ ខែមេសា គឺ​មួ​យស​ប្តា​ហ៍​នៃ​ការ​រឹត​បណ្តឹង​ការ​ធ្វើ​ដំណើរ​ដើម្បី​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ជំ​ងី Covid-19 ដែល​កាលដែល​លួច​ចូល​ផ្ទះ​គេ​អំឡុង​ពេល​កើត​ជំងឺឆ្លង​មួយ​នេះ​គឺ​ក្នុង​គោលបំណង​លួច​ខោអាវ​ទ្រនាប់​របស់​នារី ដែល​ប្រៀប​ដូច​ជា​បន្ថែម​នូវ​ទោស​របស់​គាត់​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​បែប​នេះ​ពីមុន ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ straitstimes ថ្ងៃ​ទី ៨ មិថុនា ឆ្នាំ​២០២០ ។

បុរស​ជនជាតិ​សឹ​ង្ហ​បុរី​រូប​នេះ​បាន​លួច​ឆ្លង​ចូល​ផ្ទះ​របស់​គេ​យ៉ាង​ហោច​ណាស់ ៥ លើក​មក​ហើយ ដំបូង​គឺ​ចន្លោះ​ខែវិច្ឆិកា​ឆ្នាំ ២០១៨ ដល់​ខែឧសភា ឆ្នាំ​មុន ដោយ​បាន​លួច​ខោ​ជិត ៣០ បំណែក​ដែល​មាន​តម្លៃ​យ៉ាង​ហោច​ណាស់ ១៦០ ដុល្លារ​។

ទីបំផុត​គាត់​ត្រូវ​បាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ច័ន្ទ (​ថ្ងៃ​ទី ៨ ខែមិថុនា​) ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៣ ស​ប្តា​ហ៍​បន្ទាប់​ពី​បាន​សារភាព​កំហុស​កាលពី​ខែ​មុន​ចំពោះ​បទចោទប្រកាន់​ចំនួន ១០ រួម​មាន​បទឧក្រិដ្ឋ​បទ​លួច​ឆ្លង​ចូល​ផ្ទះ​របស់​គេ ការ​លួច និង​បទល្មើស​បំពាន​ក្រោម​ច្បាប់ Covid-19 (​វិធានការ
បណ្តោះ​អាសន្ន​) ។

លោក​លី​ បាន​លួច​ខោ​លី​អូ​របស់​នារី​ៗ​សម្រាប់​ការ​ពេញ​ចំណង់ចិត្ត​ខាង​ផ្លូវភេទ​ផ្ទាល់ខ្លួន​របស់​គាត់​ចាប់តាំងពី​ឆ្នាំ ២០១៨ ដោយ​រំលោភ​ចូល​ទៅ​ក្នុង​លំនៅ​ឋាន​ផ្សេង​ៗ​របស់​ប្រជាជន​សិង្ហ​បុរី ដើម្បី​ប្រព្រឹត្ត​បទល្មើស​ស្រ​ដៀង​ៗ​គ្នា​នេះ ។

ទីតាំង​នៃ​ផ្ទះ​ដែល​រង​ផល​ប៉ះពាល់​ទាំងអស់​ត្រូវ​បាន​លុប​ចោល​ពី​ឯកសារ​តុលាការ​។ សរុប​មក​គាត់​បាន​សារភាព​ថា​បាន​ចូល​ទៅ​ក្នុង​បរិវេណ​ផ្សេង​ៗ​គ្នា​យ៉ាងតិច ៣០ លើក​។ លោក Lee ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ១២ ខែកក្កដា​ឆ្នាំ​មុន តែ​ក្រោយមក​ក៏​ត្រូវ​បាន​ដោះ​លែង​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្រោយ​ដាក់​ប្រាក់​ធានា​ខ្លួន ។

ព្រះរាជអាជ្ញា​រង​សាធារណៈ Kwang Jia Min បាន​និយាយ​ថា “ គាត់​នឹង​ជ្រើសរើស​អាវទ្រនាប់​និង​ខោ​ទ្រនាប់​។ គាត់​លួច​ឡើង​តាម​របង ឬ​ទ្វារ​ក្រោយ ហើយ​ក៏​លប​លួច​ចូល​ទៅ​កន្លែង​បោកគក់​និង​ហាល​ខោអាវ ដើម្បី​លួច​គ្រឿងក្នុង​នារី​ដែល​ព្យួរ​ហាលថ្ងៃ​» ។

យ៉ាងណាមិញ បុរស​រូប​នេះ​មិន​បាន​រាងចាល​ឡើយ គាត់​បាន​ចេញពីផ្ទះ​កាលពី​ថ្ងៃ​ទី ១៥ មេ​សា​ឆ្នាំ​២០២០ ទៅ​លួច​ខោអាវ​ទ្រនាប់​របស់​នារី​ៗ​បន្ត​ទៀត ។

អ្នកកាន់កាប់​ម្នាក់​បាន​ជូនដំណឹង​ទៅ​ប៉ូ​លី​ស​ហើយ​ក្រោយមក​ប៉ូ​លី​សបាន​ចាប់ខ្លួន​គាត់​។ ក្នុង​ករណី​មិន​ពាក់ព័ន្ធ​មួយ​គាត់​បាន​យក​កាត​ឥណ​ពន្ធ​របស់​បុរស​ម្នាក់​ទៀត​ដែល​គាត់​បាន​រក​ឃើញ​នៅ​ស្ថានីយ៍​អាង​មរកត MRT កាលពី​ថ្ងៃ​ទី ២៣ ខែឧសភា​ឆ្នាំ​មុន​។ បន្ទាប់​មក​លី​បាន​ប្រើ​វា​ដើម្បី​ទិញ​របស់របរ​ដែល​មាន​តម្លៃ​ជិត ៩១ ដុល្លារ​ដោយ​ប្រើ​មុខងារ Paywave ។

ចាប់តាំងពី​ពេល​នោះ​មក​គាត់​បាន​ផ្តល់​សំណង​យ៉ាង​ពេញលេញ​ដល់​ជន​រង​គ្រោះ​ដែល​បាន​ធ្វើ​របាយការណ៍​ប៉ូ​លី​ស​កាលពី​ថ្ងៃ​ទី ២៨ ខែឧសភា​ឆ្នាំ​មុន​។

កាលពី​ថ្ងៃ​ច័ន្ទ DPP បាន​ជំរុញ​ឱ្យ​តុលាការ​កាត់ទោស​លោក​លី​ឱ្យ​ជាប់​ពន្ធនាគារ​យ៉ាងតិច ៦ ខែ​ដោយ​សង្កត់ធ្ងន់​ថា​គាត់​បាន​លួច​ចូល​លំនៅ​ឋាន​ជា​ច្រើន​កន្លែង​ដើម្បី​លួច​ខោអាវ​ទ្រនាប់​របស់​ស្ត្រី​។

លោក Roche Eng មេធាវី​ការពារ​ក្តី​ឲ្យ​ជនល្មើស​បាន​សុំ​ទោស​តុលាការ​ដាក់​ពន្ធនាគារ​កូនក្តី​របស់​ខ្លួន ពី ៣ ទៅ ៥ ខែ​បាន​ហើយ ។ គាត់​បាន​ប្រាប់​តុលាការ​ថា​កូនក្តី​របស់​គាត់​ដែល​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ផលិតកម្ម​ដែល​បាន​បង្ហាញ​នៅ​លើ​ប៉ុស្តិ៍ Tamil Vasantham កំពុង​តែ​ស្វែងរក​សេចក្តី​មេត្តាករុណា​របស់​តុលាការ​និង​បាន​បង្ហាញ​ការ​មាន​វិប្បដិសារី​ចំពោះ​អ្វី​ដែល​លោក​បាន​ប្រព្រឹត្ត ។

ចំពោះ​ការ​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​នីមួយ​ៗ​នៃ​ការ​លួច​ចូល​លំនៅ​ឋាន​របស់​គេ គឺ​លោក Lee អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ខែ​និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៥០០ ដុល្លារ​។ ចំពោះ​បទ​ចោរកម្ម​វិញ គឺ​បទ​ចោទ​នីមួយ​ៗ​ជនល្មើស​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ