ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី ៖ កូ​វី​ដ​១៩ ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​ជឿ​លើ​ប្រទេស​ឥណ្ឌា

3 ឆ្នាំ មុន

យោង​ទៅ​តាម​លោក​មហាសេដ្ឋី ហ្គូ​តាំ អា​ដា​នី (Gautam Adani) បាន​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​នៃ​ការ​ចាយវាយ និង​ផលិតកម្ម ព្រមទាំង​ការ​ផ្គត់ផ្គង់​សេវាកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​នេះ ហើយ​ពេល​នេះ​ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​ជឿ​លើ​ប្រទេស​ឥណ្ឌា​ផង​ដែរ…

យោង​ទៅ​តាម​លោក​មហាសេដ្ឋី ហ្គូ​តាំ អា​ដា​នី (Gautam Adani) បាន​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​នៃ​ការ​ចាយវាយ និង​ផលិតកម្ម ព្រមទាំង​ការ​ផ្គត់ផ្គង់​សេវាកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​នេះ ហើយ​ពេល​នេះ​ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​ជឿ​លើ​ប្រទេស​ឥណ្ឌា​ផង​ដែរ ។

ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ឥណ្ឌា​បាន​ធ្លាក់​ចុះ​មក​ស្មើ ៤.២% កាលពី​ឆ្នាំ​មុន ហើយ​ភ្នាក់ងារ​ព្យាករណ៍​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ឥណ្ឌា នឹង​បន្ត​ធ្លាក់​ចុះ​ក្នុង​ឆ្នាំនេះ​ដែរ ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។

ក្នុង​ការ​ចែករំលែក​មតិ លោក អា​ដា​នី បាន​និយាយ​ថា ពួក​យើង​ត្រូវ​តែ​យល់​ថា មិន​មានគំនិត​អ្វី​ដែល​ខុស និង​ត្រូវ​ទាំងស្រុង​ទេ ។ ស្ថាន​ការ​នេះ ត្រូវការ​រដ្ឋាភិបាល​ដែល​អាច​ធ្វើការ​សម្រេចចិត្ត​ដ​យោង​ទៅ​តាម​ព័ត៌មាន​ដែល​មាន​ស្រាប់ និង​អាច​សម្រប​ខ្លួន​ទៅ​តាម​ព័ត៌មាន​ថ្មី​ៗ​ដែល​កើត​ចេញ​មក ។

លោក​បាន​បន្ត​ថា ប្រទេស​ដែល​មាន​ធនធាន​ច្រើន​កំពុង​តែ​ជួប​ការ​លំបាក ខណៈ​ដែល​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ល្អ​ក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​នេះ ។

លោក អា​ដា​នី ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ក្នុង​ប្រទេស​ឥណ្ឌា​ដូច​ជា​កំពង់​ផែ និង​អគ្គិសនី បាន​ឲ្យ​ដឹង​ថា មិន​មាន​នរណា​អាច​បដិសេធ​ថា ឥណ្ឌា​នឹង​ក្លាយជា​ទីផ្សារ​ដ៏​ធំ​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ទស​វត្ស​ខាង​មុខ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​បន្ថែម​ថាវិបត្តិ​បច្ចុប្បន្ន​នេះ​នឹង​បង្កើត​ឱកាស និង​អាជីវកម្ម​ថ្មី​ៗ​ដែល​ជួយ​ដល់​ការ​លូតលាស់​របស់​ប្រទេស ។

លោក​បាន​បន្ត​ថា អ្នក​ដែល​ជោគជ័យ គឺជា​អ្នក​ដែល​ដឹង​ថា ភាពរឹងមាំ​កើតឡើង​ចេញពី​ច្រក​ម្ខាង​នៃ​វិបត្តិ ហើយ​ពួក​យើង​កំពុង​តែ​ត្រៀមខ្លួន​សម្រាប់​វា ។ ក្រុមហ៊ុន​ទាំង ៦ របស់​លោក​មិន​មាន​បញ្ហា​ធំដុំ​ទេ​តាំងពី​ការ​ផ្ទុះ​ជំងឺ​កន្លង​មក ។

លោក​បាន​បន្ថែម​ថា Adani Group កំពុង​តែ​ផ្តោត​ស្មារតី​លើ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​មូលធន កែ​ច្នៃ​រចនាសម្ព័ន្ធ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​អាជីវកម្ម និង​វិនិយោគ​លើ​ការ​ដំណើរការ​ក្រុមហ៊ុន​ជា​ដំណាក់កាល ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ economictimes

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ