ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU៖ សមុទ្រ​កម្ពុជា​មាន​សក្តានុពល​ខ្លាំង​ណាស់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ថ្ងៃ​ទី ៨ មិថុនា ​នេះ​ គឺជា​ទិវា​បុណ្យ​សមុទ្រ​ពិភពលោក ហើយ​ខ្លួន​មាន​សេចក្តី​រីករាយ​ចូលរួម​ជាមួយ​មនុស្ស​រាប់​លាន​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ជុំវិញ​ពិភពលោក ដើម្បី​គោរព​ដល់​មហាសមុទ្រ​នៅ​លើ​លោក​នេះ…

រាជធានី​ភ្នំពេញ​ ៖ ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ថ្ងៃ​ទី ៨ មិថុនា ​នេះ​ គឺជា​ទិវា​បុណ្យ​សមុទ្រ​ពិភពលោក ហើយ​ខ្លួន​មាន​សេចក្តី​រីករាយ​ចូលរួម​ជាមួយ​មនុស្ស​រាប់​លាន​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ជុំវិញ​ពិភពលោក ដើម្បី​គោរព​ដល់​មហាសមុទ្រ​នៅ​លើ​លោក​នេះ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា សម្រាប់​កម្ពុជា ស្ថាប័ន​តំណាង​ប្រទេស​នៅ​អឺរ៉ុប​នេះ ថា​សមុទ្រ​កម្ពុជា​មាន​សក្តានុពល​ខ្លាំង​ណាស់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ពលរដ្ឋ​នៅ​តាម​សហគមន៍​ដោយសារ​សមុទ្រ​កម្ពុជា មាន​ព្រៃកោងកាង ផ្កាថ្ម និង​ពិសេស​ស្មៅ​សមុទ្រ​ដែល​ជិត​ផុត​ពូជ​នៅ​លើ​លោក​។ សហភាព​អឺរ៉ុប (EU) បាន​លើក​ឡើង​ថា​បណ្តោយ​ឆ្នេរសមុទ្រ​របស់​កម្ពុជា​ដែល​មាន​ប្រវែង​៤៤០​គីឡូម៉ែត្រ ពោរពេញ​ដោយ​ធនធាន​ជា​ច្រើន មិន​ត្រឹម​សម្រាប់​ឆ្លើយ​តប​ដល់​តម្រូវការ​ជីវចម្រុះ គ្នា​ឯង​នៅ​ក្នុង​សមុទ្រ​ទេ តែ​ជា​សក្តានុពល​ទេសចរណ៍​ដ៍​សំខាន់​របស់​កម្ពុជា​។

ជាមួយ​វី​ដី​អូ​បង្ហាញ​ពី​ធនធាន​សមុទ្រ ដែល​កម្ពុជា​មាន EU ថា​ខ្លួន​ជា​ដៃគូ​សំខាន់​របស់​កម្ពុជា​ក្នុង​ការ​គាំទ្រ​ដល់​វិស័យ ជលផល​ទឹកសាប​និង​សមុទ្រ​និង​ការ​អភិវឌ្ឍ​វារីវប្បកម្ម​ប្រកបដោយ និរន្តរភាព​។ EU បាន​បញ្ជាក់​ថា​បាន​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ការពារ​ធនធាន សមុទ្រ របស់​ប្រទេស​នេះ ដាក់​វា​ឱ្យទៅ​ជា​ការ​ប្រើប្រាស់​ប្រកបដោយ​ផលិត ភាព​និង​និរន្តរភាព និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់​និង ដែល​មិន​បាន​រាយការណ៍ ។

សហភាព​អឺរ៉ុប​ថា នៅ​ក្នុង​បេសកកម្ម ចូលរួម​អភិរក្ស​ធនធាន​សមុទ្រ​នៅ​កម្ពុជា​នេះ ខ្លួន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន ១៤០ លាន​អឺ​រ៉ូ ។ សហភាព​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​មានការ​ថែរក្សា​ង​ន​និង​អភិរក្ស​ធនធាន​សមុទ្រ​បន្ថែម​ទៀត​ដោយ​បញ្ជាក់​ថា “​សមុទ្រ​បាន​ត​ភ្ជាប់​យើង​ទាំងអស់​គ្នា ប៉ុន្តែ​សមុទ្រ កំពុង​ទទួល​រង​នូវ​ភាព​កខ្វក់​និង​ការ​បំពុល​យ៉ាងធ្ងន់ធ្ងរ ។ សមុទ្រ​កម្ពុជា ជា​កន្លែង​ដ៏​សំខាន់​និង​ពោ​ពេញ​ដោយ​ធនធាន​ស្រស់​ស្អាត ។ សមុទ្រ​ផ្តល់​ការ​គាំទ្រ និង​ការ​ចិញ្ចឹមជីវិត​របស់​ប្រជាជន​រាប់​ពាន់​គ្រួសារ នូវ​មុខរបរ​នេសាទ​ខ្នាត​តូច និង ទេសចរណ៍ធម្មជាតិ​” ។

លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា​សហភាព​អឺរ៉ុប ជា​ដៃគូ​សំខាន់​មួយ​របស់​ក្រួស​ង​កសិកម្ម​។ នៅ​ក្នុង​ការ​អភិរក្ស​និង​អភិវឌ្ឍន៍​សមុទ្រ​កម្ពុជា EU បាន​កំពុងធ្វើការ​ងារ​ជិត​ស្និទ្ធ​ជាមួយ​នាយកដ្ឋាន​ជលផល​ក្រួ​សួង​។ លោក​ថា​នៅ​ក្នុង​ផែនការអភិវឌ្ឍន៍​សមុទ្រ​កម្ពុជា ជា​ច្រើន​នោះ នាយកដ្ឋាន​និង​សហភាព​អឺរ៉ុប បាន​កំពុង​ចងគ្រោង​ផែនការមេ​យ៉ាង​មមាញឹក ​៕ ដោយ៖ អ.សួស្តី

អត្ថបទសរសេរ ដោយ