ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នូ​វែ​ល​សេ​ឡង់ បញ្ចប់​ការ​រឹត​បន្តឹង បន្ទាប់​ពី​អ្នកជំងឺ​ចុង​ក្រោយ​ជា​សះស្បើយ​ពី​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ទី​០៨ ខែមិថុនា ឆ្នាំ​២០២០​នេះ ប្រទេស​នូ​វែ​ល​សេ​ឡង់ បញ្ចប់​ការ​រឹត​បន្តឹង​របស់​ខ្លួន ពី​ការ​បិទ​ប្រទេស​ដើម្បី​បង្ការ​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជា​សះស្បើយ​អស់ទាំង​ស្រុង នេះ​បើ​តាម dailymail ។…

ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ទី​០៨ ខែមិថុនា ឆ្នាំ​២០២០​នេះ ប្រទេស​នូ​វែ​ល​សេ​ឡង់ បញ្ចប់​ការ​រឹត​បន្តឹង​របស់​ខ្លួន ពី​ការ​បិទ​ប្រទេស​ដើម្បី​បង្ការ​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជា​សះស្បើយ​អស់ទាំង​ស្រុង នេះ​បើ​តាម dailymail ។

កាលពី​ថ្ងៃ​ចន្ទ អាជ្ញាធរ​សុខាភិបាល បាន​រាយការណ៍​ថា អ្នកជំងឺ​ម្នាក់​ចុង​ក្រោយ ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ និង​មិន​មាន​ករណី​ឆ្លង​ថ្មី​ៗ​នៃ Covid-19 ថែម​ទៀត​នោះ​ទេ នៅ​ទូ​ទាំង​ប្រទេស ។

អាជ្ញាធរ​សុខាភិបាល ក៏​បាន​បញ្ជាក់​ដែរ​ថា មិន​មាន​ករណី​ឆ្លង​ថ្មី​កើត​មាន​ឡើង រយៈពេល​១៧​ថ្ងៃ​ជាប់​ៗ​គ្នា ។

អ្នកជំងឺ​ចុង​ក្រោយ គឺ​ស្ត្រី​ម្នាក់ ដែល​មាន​អាយុ ៥០​ឆ្នាំ មិន​មាន​រោគ​សញ្ញា​អ្វី​អស់​រយៈពេល ៤៨​ម៉ោង មុន​ពេល​ត្រូវ​បាន​ប្រកាស​ថា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ St Margaret’s Hospital ក្នុង​ទីក្រុង Auckland នៅ​ថ្ងៃ​ចន្ទ​នេះ ។

សូម​ជម្រាប​ដែរ​ថា ការ​ធ្វើតេស្ត​រក​វីរុស​ជិត ៣០០.០០០​នាក់ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ដែល​ពិនិត្យ​ឃើញ​វិជ្ជមាន​ចំពោះ​វីរុស​កូ​វី​ដ​-១៩ ចំនួន ១,៥០៤ ករណី និង​អ្នកជំងឺ ២២​នាក់ បាន​ស្លាប់ ។ ចំនួន​នេះ គិត​ចាប់តាំងពី​ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​កត់ត្រា​អ្នក​ឆ្លង​ដំបូង​របស់​ខ្លួន នៅ​ថ្ងៃ​ទី ២៨ ខែកុម្ភៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ