ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​យូ​ធូប RavenBlaze បង្ហើប​គន្លឹះ​ជោគជ័យ​សម្រាប់​ការ​ផលិត​វី​ដេ​អូ​ទៅ​ដល់​​យុវវ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជាតា​រា​ដែល​កំពុង​ល្បី​ក្នុង​បណ្តាញ​សង្គម​យូ​ធូប ឬ​ហៅ​ថា YOUTUBER ម្នាក់​ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយ​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ការ​ផលិត​វី​ដេ​អូ​ជា​ច្រើន​សម្រាប់​ជា​ទស្សនីយ​​ភាព​​មួយ​ជូន​ដល់​មហាជន​នោះ លោក RavenBlaze បង្ហើប​គន្លឹះ​ជោគជ័យ​មួយ​ចំនួន​សម្រាប់​ការ​បង្កើត​វី​ដេ​អូ​សម្រាប់​រក​ចំណូល ជា​ពិសេស​ទៅ​ដល់​យុវវ័យ​ដែល​ស្រលាញ់ ​និង​ចង់រក​ចំណូល​ពី​បណ្តាញ​យូ​ធូប​។…

រាជធានី​ភ្នំពេញ​៖ ជាតា​រា​ដែល​កំពុង​ល្បី​ក្នុង​បណ្តាញ​សង្គម​យូ​ធូប ឬ​ហៅ​ថា YOUTUBER ម្នាក់​ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយ​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ការ​ផលិត​វី​ដេ​អូ​ជា​ច្រើន​សម្រាប់​ជា​ទស្សនីយ​​ភាព​​មួយ​ជូន​ដល់​មហាជន​នោះ លោក RavenBlaze បង្ហើប​គន្លឹះ​ជោគជ័យ​មួយ​ចំនួន​សម្រាប់​ការ​បង្កើត​វី​ដេ​អូ​សម្រាប់​រក​ចំណូល ជា​ពិសេស​ទៅ​ដល់​យុវវ័យ​ដែល​ស្រលាញ់ ​និង​ចង់រក​ចំណូល​ពី​បណ្តាញ​យូ​ធូប​។

មានបទពិសោធន៍​ជា​ច្រើន​ទៅ​លើ​វិស័យ​មួយ​នេះ​អស់​រយៈពេល ៥​ឆ្នាំ​កន្លង​មក ដោយ​រូប​លោក​ចាប់​ផ្តើម​ស្រលាញ់​អា​ជីព​​មួយ​នេះ​តាំងពី​ឆ្នាំ​២០១៥​មក​ម៉្លេះ លោក RavenBlaze ជា​អ្នក​ផលិត​វីដេ​អូ​មួយ​រូប​ដែល​ទទួល​បានការ​ស្រលាញ់​ចូល​ចិត្ត​ពី​អ្នកគាំទ្រ​ជា​ច្រើន​ជា​ពិសេស​យុវវ័យ និង​បាន​​ក្លាយជា​អាយ​ដល ឬ​អ្នកមាន​ឥទ្ធិពល (influencer) មួយ​រូប​ផង​ដែរ​ទៅ​ដល់​ជំនាន់​ក្មេង​ៗ​ជំនាន់​ក្រោយ​ៗ​ដែល​កំពុង​តែ​យក​គំរូ​តាម​រូប​លោក ។

តារា YOUTUBER វ័យ ២០​ជាង ​រូប​នេះ​បាន​ផ្តល់​គំនិតល្អ​ៗ ​និង​វិធីសាស្ត្រ​ខ្លះទៅ​ដល់​យុវវ័យ​សម្រាប់​ការ​ផលិត​វី​ដេ​អូ​អ​ឥ​យ​ឆាប់​ទទួល​បានការ​គាំទ្រ​ពី​មហាជន​ថា «​បើ​ស្រលាញ់​ខាង​វិស័យ​មួយ​នេះ សម្រាប់​ខ្ញុំ គឺ​យុវវ័យ​ត្រូវ​តាំងចិត្ត​ថា​ នឹង​ស្រលាញ់​អោយ​វា​អស់ពី​ចិត្ត មិនមែន​ស្រលាញ់​ហើយ​​ធ្វើ​វា​លំ​ៗ​អោយ​តែ​បាន​នោះ​ទេ ពីព្រោះ​វា​អាច​នឹង​រង​សំពោធ​មួយ​ចំនួន​ធំ​នៅ​ពេល​ធ្វើ​វា​មិន​បាន​។ ដូច្នេះ​ហើយ បើ​ស្រលាញ់​នឹង​ប្រាកដ​ចិត្ត​ថា​ស្រលាញ់​អាជីព​មួយ​នេះ គួរតែ​មាន​ពេល​វេលា​​គ្រប់គ្រាន់ ហើយ​ជា​ពិសេស​នោះ​ថវិកា​ជា​រឿង​មួយ​ដ៏​សំខាន់​នៅ​ពេល​ចាប់ផ្តើម​អាជីព​មួយ​នេះ​ជា​លើក​ដំបូង »​។

ដោយ​ចិត្ត​ស្រលាញ់​នឹង​ចង់​ផ្តោត​សំខាន់​ទៅ​លើ​អាជីព​មួយ​នេះ​អោយ​ទទួល​បាន​ជោគជ័យ​លោក RavenBlaze សម្រេចចិត្ត​បោះបង់​ការងារ​ជា​អ្នក​ផលិត​វី​ដេ​អូ​នៅ​ក្រុមហ៊ុន​មួយ​កន្លែង ហើយ​បែរ​ជា​ត្រឡប់​មក​ផ្តោត​សំខាន់​ទៅ​លើ​អាជីព​មួយ​ដែល​ខ្លួន​ស្រលាញ់​ទៅ​វិញ ដោយ​បាន​ផលិត​ជា​វី​ដេ​អូ​គ្រប់​ប្រភេទ​រហូត​ទទួល​បាន​អ្នកគាំទ្រ និង​ទទួល​បាន​ជោគជ័យ​មួយ​ផង​ដែរ​។

លោក​បាន​បន្ត​ថា « សម្រាប់​ខ្ញុំ​មក​ដល់​ចំណុច​នេះ វា​នៅ​មិន​ទាន់​ក្លាយជា​បុគ្គល​ជោគជ័យ​មួយ​រូប​នោះ​ទេ ដោយសារ​ក្តី​ស្រ​ម៉ៃ​នឹង​ភាព​ជោគជ័យ​ពិតប្រាកដ​នៅ​ពេល​របស់ខ្ញុំ​នៅ​ពេល​ទទួល 1M subscribers នៅ​ក្នុង YOUTUBE ជា​មុន​សិន​ទើប​ខ្ញុំ​នឹង​អាច​ហៅ​ខ្លួនឯង​ថា​ជា​អ្នក​ផលិត​វី​ដេ​អូ​មួយ​បាន ដែល​ទទួល​បាន​ជោគជ័យ​។ ដោយ​បច្ចុប្បន្ន​នេះ​មាន​ចំនួន​អ្នក subscribers រហូត​ដល់ 476k រួច​មក​ហើយ​ក្តី​»​។

ជា​ចុង​ក្រោយ​លោក RavenBlaze សូម​អរគុណ​ទៅ​ដល់​អ្នកគាំទ្រ​របស់​លោក​ជា​ខ្លាំង​ដែល​តែង​តែ​ស្រលាញ់ និង​ចូល​ចិត្ត​នូវ​អ្វី​កន្លង​មក ហើយ​លោក​នឹង​មាននូវ​អ្វី​ដែល​ថ្មី​បន្ត​ទៀត​នា​ពេល​ខាង​មុន​នេះ​សម្រាប់​ទៅ​ដល់​អ្នកគាំទ្រ​។ ហើយ​ក៏​ចង់​លើកទឹកចិត្ត​ដ៏​យុវវ័យ ដែល​មាន​បំណង​ស្រលាញ់ ​និង​ចូល​ចិត្តការ​ផលិត​វី​ដេ​អូ និង​ចង់​ក្លាយជា YOUTUBER ម្នាក់​ត្រូវ​តែ​ព្យាយាម​ធ្វើ​វា ដោយ​​មិន​គួរ​ដាក់​សំពោធ​លើ​ខ្លូ​ន​ឯង​ខ្លាំង​ពេក​នោះ​ទេ ៕

កែសម្រួលដោយ