ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈ្លូសជំទង់១ក្បាល​ បានលែងក្នុង​ដែន​ជម្រក​​សត្វព្រៃ​មណ្ឌលគិរី​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​៧ ​មិថុនា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពកនៃ​មន្ទីរ​បរិ​ស្ថាន​​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អង្គការ WWF បាន​លែង​សត្វ​ឈ្លូស​ជំទង់​ឈ្មោល​១​ក្បាល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ បន្ទាប់​ពី​ទទួល​បានការ​ថែទាំ…

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​៧ ​មិថុនា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពកនៃ​មន្ទីរ​បរិ​ស្ថាន​​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អង្គការ WWF បាន​លែង​សត្វ​ឈ្លូស​ជំទង់​ឈ្មោល​១​ក្បាល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ បន្ទាប់​ពី​ទទួល​បានការ​ថែទាំ និង​សម្រាក​ព្យាបាល​អស់​រយៈពេល​២​ថ្ងៃ​ដោយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ ខណៈ​សត្វ​ឈ្លូស​១​ក្បាល​នេះ​ចុះ​ខ្សោយកម្លាំង​ខ្លាំង និង​ការ​រង​សម្ពាធ​ដែល​បណ្តាល​ឲ្យ​មាន​កម្រិត​ស្ត្រេ​ស​ខ្ពស់ (myopathy)​។

គួរ​បញ្ជាក់​ថា សត្វ​ឈ្លូស​១​ក្បាល​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ ក្នុងភូមិ​​សាស្ត្រ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ប្រទះ​ឃើញ​មាន​សភាព​ខ្សោះ​កម្លាំង​គួរ​ឲ្យ​អាណិត ក៏​បាន​ទំនាក់​ទំនង​ទៅ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើម្បី​សង្គ្រោះ និង​ថែទាំ​សុខភាព​។ ផ្អែក​តាម​លទ្ធផល​ពិនិត្យ និង​វិភាគ​រោគវិនិច្ឆ័យ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​បង្ហាញ​ថា សត្វ​ឈ្លូស​១​ក្បាល​នេះ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង និង​មាន​កម្រិត​ស្ត្រេ​ស​ខ្ពស់ តែ​មិន​មាន​រង​របួស​អ្វី​ទេ​។

ដូច្នេះ​ អ្នកជំនាញ​បាន​ផ្តល់​អាហារ​និង​ទឹក ព្រមទាំង​បាន​ផ្តល់​ការ​ព្យាបាល​ចាំបាច់​នានា ដោយ​ការ​ដាន​សុខ​ភាព និង​ថែទាំ​បន្ត​ជាប់​ជា​ប្រចាំ​ក្នុង​រយៈពេល​២​ថ្ងៃ រហូត​ដល់​អ្នកជំនាញ​បាន​បញ្ជាក់​ថា សត្វ​ឈ្លូស​១​ក្បាល​នេះ​មាន​សុខភាព​ប្រសើរ​ឡើង​វិញ និង​មាន​លទ្ធភាព​អាច​វិល​ត្រលប់​ទៅ​ក្នុង​ព្រៃ​វិញ​បាន ទើប​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អ្នកជំនាញ​របស់​អង្គការ WWF បាន​យក​វា​ទៅ​លែង​ចូល​ទៅ​កាន់​ទីជម្រក​របស់​វា​វិញ​។

អត្ថបទសរសេរ ដោយ