ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនិពន្ធ​រឿង Harry Potter រក​ចំណូល​បាន​១​ប៊ី​លាន​ដុល្លារ​មុនគេ

3 ឆ្នាំ មុន

រឿង Harry Potter ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ធំ​ដឹងក្តី​របស់​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ដែល​បាន​អាន និង​ទស្សនា​ភាពយន្ត​នេះ ។ អ្នកនិពន្ធ​សៀវភៅ​ភាគ​ទាំងនេះ គឺ​អ្នកស្រី ជេ​ខេ រ៉ូ​លីង…

រឿង Harry Potter ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ធំ​ដឹងក្តី​របស់​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ដែល​បាន​អាន និង​ទស្សនា​ភាពយន្ត​នេះ ។ អ្នកនិពន្ធ​សៀវភៅ​ភាគ​ទាំងនេះ គឺ​អ្នកស្រី ជេ​ខេ រ៉ូ​លីង (JK Rowling) ដែល​ជា​អ្នកនិពន្ធ​ដំបូង​គេ​បង្អស់​ដែល​កសាង​ទ្រព្យសម្បត្តិ​បាន​ដល់​ខ្ទង់​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០០៤ ។

សៀវភៅ Harry Potter ប្រមាណ ៧​ភាគ​ដំបូង​ត្រូវ​បាន​លក់​អស់ ៤០០​លាន​ក្បាល​ជុំវិញ​ពិភពលោក និង​ត្រូវ​បាន​យក​ទៅ​បកប្រែ​ទៅ​ជា ៥៥​ភាសា​ទៀត​ផង ។ យោង​ទៅ​តាម Forbes បាន​ឲ្យ​ដឹង​ថា ពេល​នោះ​អ្នកស្រី​រក​ចំណូល​បាន​ច្រើន​ជាង ១​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​ពី​សៀវភៅ​ទាំងនោះ និង​ពី​ប្រភព​ផ្សេង​ៗ​ទៀត ។

ប៉ុន្មាន​ឆ្នាំ​ក្រោយមក សៀវភៅ​ទាំងនេះ នៅ​តែ​បន្ត​មាន​អ្នកទិញ និង​អាន ។ រវាង​ខែមិថុនា​ឆ្នាំ ២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២០ សៀវភៅ Harry Potter ត្រូវ​បាន​លក់​អស់ ២.៦​លាន​ក្បាល​ឯណោះ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ប្រភព​ចំណូល​ធំ​ជាងគេ​របស់​អ្នកស្រី​មិនមែន​ចេញពី​ការ​លក់​សៀវ​ភៅ​ទៀត​ទេ តែ​មក​ពី​កន្លែង​កម្សាន្ត​នៅ Universal Studio ទៅ​វិញ ។

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ១៩៩៥ បាន​ឲ្យ​ដឹង​ថា អ្នកស្រី រ៉ូ​លីង បាន​បរាជ័យ​ក្នុង​ការ​បោះ​ពុ​ម្ភ​សៀវភៅ​ដំបូង​របស់​អ្នកស្រី​ជា​ច្រើន​ដង​រហូត ទើប​ទទួល​បានការ​យល់ព្រម​ដោយ​កន្លែង​បោះ​ពុម្ព​មួយ ព្រោះ​កូនស្រី​អាយុ​៨​ឆ្នាំ​របស់​ម្ចាស់​ក្រុមហ៊ុន​នោះ​បាន​អាន​ជំពូក​ដំបូង​ហើយ​ទាមទារ​ជំពូក​បន្ទាប់ ។

នៅ​ឆ្នាំ​២០១២ អ្នកស្រី​ត្រូវ​បាន​ដក​ចេញពី​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​លើស​ពី ១​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាងគេ ។ មូលហេតុ​ដែល​អ្នកស្រី​ត្រូវ​បាន​ដក​ចេញពី​បញ្ជី​ខាងលើ គឺ​ព្រោះតែ​ការ​បរិច្ចាគ​ឲ្យ​ទៅ​សប្បុរសធម៌ និង​ព្រោះតែ​ពន្ធ​ក្នុង​ប្រទេស​អង់គ្លេស​ផង​ដែរ ។

ក្នុង​ពេល​ថ្មី​ៗ​នេះ អ្នកស្រី​បាន​បរិច្ចាគ ១.២៥​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​អ្នក​ដែល​គ្មាន​លំនៅ​ដ្ឋា​ន និង​ជន​រង​គ្រោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ។ មុន​ពេល​បោះពុម្ពផ្សាយ​សៀវភៅ​ដំបូង អ្នកស្រី​មាន​ជីវ​ភាព​មិន​ធូរធារ​ឡើយ រហូត​ថែម​ទាំង​សរសេរ​រឿង​លើ​ក្រដាស​ជូត​មាត់​ឥត​គិតថ្លៃ​នៅ​ហាង​កាហ្វេ​ថែម​ទៀត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ timesnownews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ