ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​ពាក្យសុំ​ទោស​ច្រើន​ពេក​ធ្វើ​ឱ្យ​គេ​មើលងាយ​អ្នក !

3 ឆ្នាំ មុន

ការ​និយាយ​ថា សូមទោស ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​មិន​មាន​កំហុស ជា​ទម្លាប់​របស់​មនុស្ស​ជា​ច្រើន​ទោះជា​ពួក​គេ​មិនដឹង​ខ្លួន​ក្តី ។ ទោះជា​អ្នក​ធ្វើ​វា​ឡើង​ដោយ​គ្មាន​ចេតនា​ពិតមែន​ក្តី​ការ​និយាយ​ពាក្យ​ថា សុំ​ទោស​ច្រើន​ពេក​សម្រាប់​អ្វី​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើលងាយ​អ្នក និង​បង្ក​នូវ​បញ្ហា​ជា​ច្រើន​ទៀត​ដូច​ខាងក្រោម​នេះ ៖ ១….

ការ​និយាយ​ថា សូមទោស ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​មិន​មាន​កំហុស ជា​ទម្លាប់​របស់​មនុស្ស​ជា​ច្រើន​ទោះជា​ពួក​គេ​មិនដឹង​ខ្លួន​ក្តី ។ ទោះជា​អ្នក​ធ្វើ​វា​ឡើង​ដោយ​គ្មាន​ចេតនា​ពិតមែន​ក្តី​ការ​និយាយ​ពាក្យ​ថា សុំ​ទោស​ច្រើន​ពេក​សម្រាប់​អ្វី​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើលងាយ​អ្នក និង​បង្ក​នូវ​បញ្ហា​ជា​ច្រើន​ទៀត​ដូច​ខាងក្រោម​នេះ ៖

១. វា​ធ្វើ​ឲ្យ​មនុស្ស​មិន​គោរព​អ្នក ៖
អ្នកស្រី បេ​វើ​លី អេ​ង​ហ្គ​ល (Beverly Engel) បាន​សរសេរ​ក្នុង​សៀវភៅ​របស់​អ្នកស្រី The Power of Apology ថា ការ​និយាយ​សូមទោស​ច្រើន​ពេក គឺ​ប្រៀប​បាន​នឹង​ការ​កោតសរសើរ​មនុស្ស​ម្នាក់​ច្រើន​ពេក​ដែរ ។ ការ​ធ្វើ​ដូច្នេះ​បង្ហាញ​អ្នក​ដទៃ​ថា អ្នក​ខ្វះ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ហើយ​អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​មើល​មិនឃើញ​តម្លៃ​របស់​អ្នក​ពិតប្រាកដ​ទេ ។

២. វា​ធ្វើ​ឲ្យ​ការ​សុំ​ទោស​នៅ​ថ្ងៃ​អនាគត​លែង​មាន​តម្លៃ ៖
ប្រសិនបើ​អ្នក​និយាយ​ថា សុំ​ទោស​សម្រាប់​រឿង​តូចតាច​ទាំង​អស់នោះ ការ​សុំ​ទោស​របស់​អ្នក​នៅ​ថ្ងៃ​អនាគត​នឹង​មិន​មាន​តម្លៃ​ច្រើន​ដែរ ជា​ពិសេស​ក្នុង​ស្ថាន​ការ​ដែល​ទាមទារ​ការ​សុំ​ទោស​អស់ពី​ចិត្ត​របស់​អ្នក​ជាដើម ។

៣. វា​ធ្វើ​ឲ្យ​អ្នក​ដទៃ​ធុញទ្រាន់ ៖
ការ​សិក្សា​មួយ​ដែល​បាន​ចេញផ្សាយ​ក្នុង Frontiers of Psychology ឃើញ​ថា ការ​និយាយ​ពាក្យ​ថា សុំ​ទោស​ពេល​ដែល​បដិសេធ​នឹង​មនុស្ស​ម្នាក់​ដូច​ជា​ការ​អញ្ជើញ​ផ្សេង​ៗ​អាច​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍មិនល្អ​ទៅ​វិញ ឬ​ដូច​បង្ខំ​ឲ្យ​ពួក​គេ​អត់ឱន​ឲ្យ​អ្នក​ភ្លាម​ៗ​ជាដើម ។

៤. វា​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ៖
ការ​សិក្សា​មួយទៀត​ដែល​បាន​ផ្សាយ​ក្នុង The European Journal of Social Psychology បាន​ឲ្យ​ដឹង​ថា ការ​ជ្រើសរើស​មិន​និយាយ​សុំ​ទោស​អាច​ផ្តល់​អត្ថប្រយោជន៍​ដែរ​ក្នុង​ករណី​មួយ​ចំនួន ។ អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា អ្នក​ដែល​ជ្រើសរើស​មិន​និយាយ​សុំ​ទោស​ភាគច្រើន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ច្រើន​ជាង ។

អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ គឺ​ការ​និយាយ​សុំ​ទោស​មិន​តែងតែ​អាក្រក់​គ្រប់​កាលៈទេសៈ​ទេ ។ អ្នកស្រី ជូ​លី​អាណា ប្រេ​នេស (Juliana Breines) ដែល​ជា​សាស្ត្រាចារ្យ​ម្នាក់​មក​ពី​សាកលវិទ្យាល័យ University of Rhode Island បាន​បកស្រាយ​ថា មានការ​សុំ​ទោស​ប្រភេទ​មួយ​ចំនួន​អាច​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​មនុស្ស និង​កាត់​បន្ថយ​កំហឹង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ