ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ចាត់វិធានការ​លើ​ករណី​ផ្លា​ក​លេខ​ក្លែងក្លាយ​មួយ​ពាក់ព័ន្ធ​រថយន្ត​ព្រះសង្ឃ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង ​៖ មន្ត្រី​នគរបាល​យុត្តិធម៌​ខេត្តបាត់ដំបង​រួម​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ចាត់វិធានការ​លើ​ករណី​ផ្លា​ក​លេខ​ក្លែងក្លាយ​មួយ​បំពាក់​លើ​រថយន្ត ដោយ​ដាក់​ឈ្មោះ​ផ្លា​ក​«​បាត់ដំបង វត្ត​ម្លប់​ពោធិ៍ព្រឹក្ស​» ។ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចាត់វិធានការ​ដោយ ចុះ​ដកហូត​និង​តម្រូវ​ឱ្យ ម្ចាស់​ធ្វើ​កិច្ចសន្យា…

ខេត្ត​បាត់ដំបង ​៖ មន្ត្រី​នគរបាល​យុត្តិធម៌​ខេត្តបាត់ដំបង​រួម​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ចាត់វិធានការ​លើ​ករណី​ផ្លា​ក​លេខ​ក្លែងក្លាយ​មួយ​បំពាក់​លើ​រថយន្ត ដោយ​ដាក់​ឈ្មោះ​ផ្លា​ក​«​បាត់ដំបង វត្ត​ម្លប់​ពោធិ៍ព្រឹក្ស​» ។

អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចាត់វិធានការ​ដោយ ចុះ​ដកហូត​និង​តម្រូវ​ឱ្យ ម្ចាស់​ធ្វើ​កិច្ចសន្យា ។ នេះ​បើ​តាម​ព័ត៌មាន​ពី​ផេ​ក​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ចុះ​ថ្ងៃ​ទី ០៧ ខែមិថុនា ឆ្នាំ ២០២០ ។ យោង​តាម​កំណត់ហេតុ​ស្តាប់​ចម្លើយ បាន​ឲ្យ​ដឹង​ថា​រថយន្ត​ដែ​ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ «​បាត់ដំបង វត្ត​ម្លប់​ពោធិ៍ព្រឹក្ស​» គឺជា​កម្ម​សិទ្ធ​របស់​ព្រះ​តេជគុណ ដាំ សុ​ទិ​ត្យ ជា​ចៅអធិការ​វត្ត​ម្លប់​ពោធិ៍ព្រឹក្ស ស្ថិត​នៅ​ភូមិ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

ព្រះ​តេជគុណ ដាំ សុ​ទិ​ត្យ ជា​ចៅអធិការ​វត្ត​ម្លប់​ពោធិ៍ព្រឹក្ស​បាន​មាន​សង្ឃដីកា​បំភ្លឺ​ថា ព្រះ​តេជគុណ​បាន​ទិញ​រថយន្ត​មួយ​គ្រឿង​ម៉ាក Toyota Vigo សេរី​ឆ្នាំ ២០០៥ ពណ៌​ទឹកប្រាក់ «​គ្មាន​ពន្ធ​» កាលពី​ថ្ងៃ​ទី ១៦ មក​រា ឆ្នាំ​២០១៩ នៅ​ហាង​បាត់ដំបង ក្រោយ​ពី​ជាវ​បាន​ប្រហែល២​ខែ​ព្រះ​អង្គ​ក៏​បំពាក់​ផ្លា​ក​លេខ ក្លែង​ក្លាយ «​បាត់ដំបង វត្ត​ម្លប់​ពោធិ៍ព្រឹក្ស​» ដើម្បី​សម្គាល់​ជា​រថយន្ត​របស់​វត្ត ។

យ៉ាងណាមិញ ​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី៧ មិថុនា​បាន​ចុះ​ទៅ​ដល់​វត្ត «​ដើម្បី​ដកហូត​ផ្លា​ក​លេខ​មិន​ប្រក្រតី បញ្ឈប់​មិន​អោយ​ប្រើប្រាស់​បន្ត ។ ចំណែក​រថយន្ត​បាន​រក្សា​ទុក​នៅ​ក្នុង​វត្ត​ម្លប់​ពោធិ៍ព្រឹក្ស​ដដែល​» ។

យោង​តាម​លិខិត​បំភ្លឺ​ដដែល​បាន​បញ្ជាក់​ថា «​សមត្ថកិច្ច​បាន​ណែនាំ មិន​អនុញ្ញាត​អោយ​រថយន្ត​ខាងលើ​ធ្វើ​ចរាចរណ៍​ដោយ​គ្មាន​ផ្លា​ក​លេខ សំគាល់​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​បាន​កំណត់​ធ្វើ​ចរាចរណ៍ នៅ​លើ​ផ្លូវ​សាធារណៈ​ឡើយ​» ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ព្រម​ជាមួយ​គ្នា​នោះ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​គ្រប់​ផ្លា​ក​សម្គាល់​យានយន្ត ទាំងអស់​ត្រូវ​មាន​ទម្រង់ ដែល​អនុលោម​តាម អនុក្រឹត្យ លេខ ៧៣ អន​ក្រ​.​បក ស្តី​ពី ការ​ចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ ចុះ​ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៩​។

ម្ចាស់​រថយន្ត​ដែល​មាន​ផ្លា​ក​លេខ​ទម្រង់​មិន​ត្រឹមត្រូវ ឬ​ផ្ទុយ​ពី ស្មារតី​អនុក្រឹត្យ​ខាងលើ ត្រូវ​ដក​ចេញ​ជា​បន្ទាន់ រួច​ត្រូវ​ទៅ​ធ្វើការ​ចុះបញ្ជី​បំពាក់​ផ្លា​ក​លេខ​ស្របច្បាប់ ឱ្យ​បាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​មិន​អនុញ្ញាត​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ