ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ធ្វើ​ស៊ី​ម្តុំ​វត្ត​ភ្នំ​! ស្ត្រី​រកស៊ី​ផ្លូវភេទ​៣​នាក់​ប្រើ​ល្បិច​ដាក់​បុរស​២​នាក់​យក​អស់​ពី​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​២​នាក់​មក​ពី​កោះ​ពេជ្រ​ជិះ​ម៉ូតូ​ទៅ​​លេង​វត្ត​ភ្នំ ក៏​ត្រូវ​ស្ត្រី​រកស៊ី​ផ្លូវភេទ​៣​នាក់ ប្រើ​ល្បិច​​មក​បន្លំ​លួច​កាបូប​លុយ និង​ទូរស័ព្ទ​យក​ទៅ​បាត់ ហើយ​ក៏​មាន​បុរស​ម្នាក់​​ទៀត​ជិះ​ម៉ូតូ​មកដល់​រួច​​យក​សោ​ច្រ​វ៉ា​ក់​វាយ​​ជនរងគ្រោះ​បែកក្បាល​ហូរ​ឈាម បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​បាន​ម្នាក់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​២​នាក់​មក​ពី​កោះ​ពេជ្រ​ជិះ​ម៉ូតូ​ទៅ​​លេង​វត្ត​ភ្នំ ក៏​ត្រូវ​ស្ត្រី​រកស៊ី​ផ្លូវភេទ​៣​នាក់ ប្រើ​ល្បិច​​មក​បន្លំ​លួច​កាបូប​លុយ និង​ទូរស័ព្ទ​យក​ទៅ​បាត់ ហើយ​ក៏​មាន​បុរស​ម្នាក់​​ទៀត​ជិះ​ម៉ូតូ​មកដល់​រួច​​យក​សោ​ច្រ​វ៉ា​ក់​វាយ​​ជនរងគ្រោះ​បែកក្បាល​ហូរ​ឈាម បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​បាន​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​យប់ ថ្ងៃ​ទី​7 ខែមិថុនា ឆ្នាំ​2020 តាម​បណ្តា​យ​ផ្លូវ​94​កែង​ផ្លូវ​13 នៅ​ចំណុចដើម​ពូ​ល​ទន្លេសាប ស្ថិត​ក្នុងភូមិ​11 សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឆុ​ន ឆើត ភេទ​ប្រុស អាយុ​25​ឆ្នាំ មុខរបរ​ធ្វើការ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​វិហារ​មាន​ជ័យ ឃុំ​ក ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ រីឯ​ជន​រង​គ្រោះ​ដែល​រង​បួស​បែកក្បាល​ឈ្មោះ ហោ វិសាល ភេទ​ប្រុស អាយុ​29​ឆ្នាំ ស្នាក់​នៅ​ភូមិ​វាល​បំពង់ ឃុំ​ខ្ព​កតា​ងួ​ន ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។ ចំណែក​បុរស​ដែល​វាយ​គេ​នោះ ឈ្មោះ ហេង អ៊ិ​ន ភេទ​ប្រុស អាយុ​41​ឆ្នាំ មានមុខ​របរ​អ្នក​រត់​ម៉ូតូ ស្នាក់​នៅ​ម្តុំ​អូ​ឌឹ​ម សង្កាត់​កំ​បូល ខណ្ឌ​កំបូល​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​រូប​ខ្លួន​ជាមួយនឹង​មិត្តភក្តិ​ចេញ​មក​ពី​ធ្វើការ​សំណង់ រួច​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ធំ 1H7458 ដោយ​ជិះ​ឌុ​ប​គ្នា​មក​ពី​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ ក្នុង​គោលបំណង​ទៅ​វត្ត​ភ្នំ​ជិះ​ដើរ​លេង លុះ​បាន​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ស្រី​ៗ៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​មក​កាត់​ពីមុខ​ម៉ូតូ​របស់​ខ្លួន ។

ជន​រង​គ្រោះ​បន្ត​ថា ខណៈនោះ​មាន​ស្ត្រី​ម្នាក់​បាន​ឡើង​ជិះ​ពីក្រោយ ចំណែកឯ​ម្នាក់​ទៀត​បាន​កាក​ពី​ជំ​ហៀ​ង រួច​និយាយ​ថា​ចង់​បបួល​ជន​រង​គ្រោះ​២​នាក់​ទៅ​ដេក​ជាមួយ ក៏​ប៉ុន្តែ​ជន​រង​គ្រោះ​ថា អត់​មាន​លុយ ក៏​និយាយ​ថា អត់​ទៅ​ទេ ។ ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ភ្លេចខ្លួន​មួយ​ភ្លែត​សោះ​ ស្រាប់​តែ​បាត់​សម្ភារៈ​មួយ​ចំនួន​ដូច​ជា កាបូប​លុយ​មាន​លុយ​40$ និង​លុយ​ខ្មែរ​ចំនួន​4​ម៉ឺន​រៀល ថែម​ទាំង​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ទៀត ចំណែក​នារី​ទាំង​៣​នាក់​​ដែល​ជា​ជនសង្ស័យ​នោះ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់​​ទៅ​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក​ទៀត​ ក៏​មាន​បុរស​ម្នាក់​​ឈ្មោះ​ហេង អ៊ិ​ន ជា​អ្នក​រត់​ម៉ូតូ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី ពណ៌​ខ្មៅ សេរី​2014 ពាក់​ស្លាក់​លេខ​ភ្នំពេញ​1CO1840 បើក​​​មក​ដល់​ជិត​ជន​រង​គ្រោះ ហើយ​ក៏​យក​ខ្សែ​ច្រ​វ៉ា​ក់​ទៅ​វាយ​ក្បាល​ជន​រង​គ្រោះ​ឈ្មោះ​ហោ វិសាល​​​តែ​ម្តង បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។ ក្រោយមក​ជន​រង​គ្រោះ​ក៏​ស្រែក​ថា «​ចោរ​ៗ​ប្លន់​យក​ទូរស័ព្ទ​ដៃ និង​កាបូប​លុយ​» បន្ទាប់​ពី​ឮ​បែប​នេះ បុរស​ជា​ជនសង្ស័យ​​ដែល​វាយ​ជនរងគ្រោះ​នោះ​ក៏​ជិះ​ម៉ូតូ​​ចង់​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​ស្រះ​ចក​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ឯ​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើ​តាម​នីតិវិធី ចំណែកឯ​បក្សពួក​ដែល​សេសសល់​កម្លាំង​ជំនាញ​ប៉ុស្តិ៍ និង​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ នឹង​តាម​ស្រាវជ្រាវ​ជា​បន្ត​ទៅ​ទៀត ៕ (​កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ