ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

C.Ronaldo ជាបុគ្គលតែម្នាក់គត់ រកចំណូលបានច្រើនបំផុតពី Instagram

3 ឆ្នាំ មុន

កីឡាករ Cristiano Ronaldo ក្លាយជា​កីឡាករ​បាល់ទាត់ និង​បុគ្គល​ល្បីល្បាញ​តែ​ម្នាក់​គត់ ដែល​រក​ប្រាក់​ចំណូល​ច្រើន​ជាងគេ​បំផុត ពី​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram ដែល​ធ្វើ​ឱ្យ​គេ​ទទួល​បាន​ចំណូល​ច្រើន​ជាងលេង​ឱ្យ​ក្រុម​ Juventus…

កីឡាករ Cristiano Ronaldo ក្លាយជា​កីឡាករ​បាល់ទាត់ និង​បុគ្គល​ល្បីល្បាញ​តែ​ម្នាក់​គត់ ដែល​រក​ប្រាក់​ចំណូល​ច្រើន​ជាងគេ​បំផុត ពី​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram ដែល​ធ្វើ​ឱ្យ​គេ​ទទួល​បាន​ចំណូល​ច្រើន​ជាងលេង​ឱ្យ​ក្រុម​ Juventus ទៅ​ទៀត ។

យោង​តាម​របាយការណ៍​ថ្មី​ៗ​ពី Buzz Bingo បានឱ្យ​ដឹង​ថា​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ រកបាន ៤១.៧​លាន​ផោន​ពី​បណ្តាញ Instagram ដែល​មាន​អ្នកគាំទ្រ​សរុប​ចំនួន ២២៣​នាក់​របស់​ខ្លួន ។ ទឹកប្រាក់​ចំនួន ៤១.៧ លាន​ផោន គឺ​បាន​មក​ពី​ការ​បង្ហោះ​រូប​ផ្សាយ​ឱ្យ​អ្នក​ឧបត្ថម្ភ​ចំនួន​៤៣ ក្នុង​រយៈពេល ១២​ខែ​កន្លង​មកនេះ​។ ហើយ​បរុស​វ័យ ៣៥​ឆ្នាំ​រូប​នេះ អាច​រកបាន​ជិត ១​លាន​ផោន​ពី​ការ​បង្ហោះ​រូប​ម្តង​។

បើ​យើង​ប្រៀបធៀប​ពី​ប្រាក់​ថ្លៃ​នឿយហត់​របស់គេ C.Ronaldo រកបាន​ពី​ក្រុម​សេះបង្កង់ Juventus គឺ​ត្រឹមតែ​ប្រមាណ ២៧,៣​លាន​ផោន​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ ។

ក្រឡែកមកកាន់កីឡាករ Lionel Messi ស្ថិត​នៅ​តំណែង​ទី​២ ដែល​អាច​រកបាន ២៥.២​លាន​ផោន ខណៈ​​តារា​ម៉ូ​ដែល​អា​មេ​រិ​ក​នាង Kendall Jenner ស្ថិត​នៅ​តំណែង​ទី​៣ ដោយ​អាច​រកបាន ២១.២​លាន​ផោន​ពី Instagram។

Kendall Jenner

ដោយឡែក​នាង Kylie Jenner ដែល​ស្ថិត​នៅ​តំណែង​ទី​៤ ជាប់​ជា​បុគ្គល​ល្បីល្បាញ​តែ​ម្នាក់​គត់ ដែល​អាច​រកបានរហូត ១.២​លាន​ផោន​ពី​ការ​បង្ហោះ​រូប​ម្តងក្នុង Instagram ​ច្រើន​ជាងគេ​បង្អស់​៕ (ដកស្រង់​ចេញពី The Sun)

Kylie Jenner