ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! ប្រពន្ធទ្រាំលែងបានរត់ទៅរកមេភូមិ ប្តីតាមពីក្រោយគប់ទាំងកាំបិត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក​ចាប់​ឃាត់ខ្លួន ​បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្តឹង​ពី​បទ​ប្រើ​អំពើ​ហិ​ង្សា​វាយ​បំផ្លាញ​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ និង​យក​កាំបិត​ដេញ​កាប់​​ទៀត ​។​ ហេតុការណ៍​​ចាប់​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ខាងលើ​​នេះ នគរបាល​បាន​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​ ៦ ​ខែមិថុនា​…

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក​ចាប់​ឃាត់ខ្លួន ​បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្តឹង​ពី​បទ​ប្រើ​អំពើ​ហិ​ង្សា​វាយ​បំផ្លាញ​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ និង​យក​កាំបិត​ដេញ​កាប់​​ទៀត ​។​

ហេតុការណ៍​​ចាប់​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ខាងលើ​​នេះ នគរបាល​បាន​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​ ៦ ​ខែមិថុនា​ ឆ្នាំ​២០២០ នៅ​ភូមិ​យាង​ឧត្តម ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា​ ជន​បង្ក​ជា​ប្តី​ឈ្មោះ​ព្រឿ​ង ថុ​ល អាយុ​៣៣​ឆ្នាំ ចំណែក​ជន​​រងគ្រោះជា​​ប្រពន្ធ​ឈ្មោះ​កៅ ថោ​ង អាយុ​៣២​ឆ្នាំ​ ​។ គ្រួសារនេះ​រស់នៅ​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។​

លោកអធិការ​នគរបាលស្រុក​ភ្នំស្រុក​បាន​ឱ្យ​ដឹង​ថា ​កាលពី​វេលាម៉ោង​៣​​និង​៣០នាទី​រសៀល​​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០២០ មាន​ករណី​ហិង្សា​​មួយ​បាន​កើតឡើង​នៅ​ច​ំ​ណុ​ច​ផ្ទះ​ជន​រង​គ្រោះ​ខាងលើ ​ដោយ​បុរសជា​ប្ដី​មក​ពី​ផឹកស្រា​ស្រវឹង​រករឿង​វាយ​ឆ្នាំងបាយ, វាយ​ធុង​, វាយ​ពាងទឹក​បែក​អស់​មួយ និ​ង​បាន​ប្រើ​ហិង្សា​មក​លើ​​ស្ត្រីជា​ប្រពន្ធ ដោយ​ទាត់​ចំ​ក្បាល​មួយ​ជើង និង​យក​កាំបិត​ដេញ​កាប់​ដល់​លើ​ផ្ទះ ។

លោកអធិការ​នគរបាលស្រុកភ្នំស្រុក​​បាន​ឱ្យដឹង​បន្ត​ថា បន្ទាប់មកជនបង្កជា​ប្តី​បាន​​កាប់​ទ្វារ​ស័ង្កសី​​ខ្ទេច​អស់​​មួយ​សន្លឹក និ​ង​កាប់​​ស្ត្រីរងគ្រោះដែរ ​តែ​គេច​ផុត ដោយ​ត្រូវ​ចំ​ចុង​ច្រមុះ​បន្តិច ពេល​នោះ​​ស្ត្រីរងគ្រោះ​​បាន​ស្រែក​ខ្លាំងៗ ហើយ​ជនបង្ក​ជា​​ប្តីបាន​ចុះ​មក​ក្រោមផ្ទះ​វិញ ។ ភ្លាមៗ​នោះ​​ស្ត្រីរងគ្រោះ​​បាន​រត់​ទៅ​ប្ដឹង​លោក​មេ​ភូមិ តែ​ត្រូវ​ជនបង្កជា​ប្តី​​បាន​ដេញ​កាប់​ពីក្រោយ​ទៀត ហើយ​បាន​គប់​កាំបិត​ទៅ​លើ​​ស្ត្រីរងគ្រោះ​​ទៀត​ តែ​មិន​ត្រូវ បន្ទាប់​មកជនបង្កជា​​ប្តី​​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ​ហើយ​អង្គុយ​ផឹកស្រា ដោយ​មានទាំង​កាំបិត, ​ចំ​ពាម​កៅស៊ូ និង​ដំបង​ឈើ​ទុកដាក់​ក្បែរ​ខ្លួន ចាំ​បាញ់​, ចាំ​ដេញ​កាប់ និង​វាយ មិន​អោយ​​ស្ត្រីរងគ្រោះ​ចូល​ផ្ទះ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា ​ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​ និង​សាកសួរ​ ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិ​ង្សា​​ខាងលើ​នេះ​ប្រាកដ​មែន ។ ​ដោយ​ផ្អែក​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​បាន​សំណូមពរ​ដល់ សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិ៊ធី​ទៅ​លើ​​​បុរសជា​ប្តី​ បច្ចុប្បន្ន​ជន​បង្កជា​ប្តី​ ត្រូវ​បាន​​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ហើយ​ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ