ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​​ដោះ​លែ​ង​អ្នកទោស​​២​នាក់​ឱ្យ​មាន​សេរីភាព​​ឡើងវិញ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​​ចំនួន​២​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​​​ចោ​ទ​ពី​បទ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​គ្រ​ញូ​ង​ ត្រូវ​បាន​ដោះ​លែ​ង​ឱ្យ​មាន​សេរីភាព​វិញ​ ហើយ​បញ្ជូន​​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរកម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៥ ​មិថុនា ឆ្នាំ​​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​​ចំនួន​២​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​​​ចោ​ទ​ពី​បទ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​គ្រ​ញូ​ង​ ត្រូវ​បាន​ដោះ​លែ​ង​ឱ្យ​មាន​សេរីភាព​វិញ​ ហើយ​បញ្ជូន​​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរកម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៥ ​មិថុនា ឆ្នាំ​​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ខ្មែរ​ទាំង​២នាក់​ខាងលើ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែ​ង​ ក្នុងនោះ​ម្នាក់​ឈ្មោះ​សូ តី​ ភេទ​ប្រុ​ស​ អាយុ២០​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ឫស្សី ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ត្រូវ​ថៃ​ចាប់ខ្លួន​​កាលពី​ថ្ងៃ​ទី​២២​ មី​នា​ ​ឆ្នាំ​២០១៩​ និ​ង​ម្នាក់​ទៀត​ឈ្មោះ​អ៊ុ​ន តាក់​ ភេ​ទ​ប្រុស ​អាយុ២០​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ឬ​ស្សី ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រា​សាទ ខេត្តឧត្ដរមានជ័យ​ ត្រូវ​ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​១​ មក​រា​ ឆ្នាំ​២០១៩​ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង ចូល​តាម​ច្រក​អូ​ស្វាយ ជាប់គុក​នៅ​ខេត្ត​ស៊ី​សាកេ​ត ​ប្រទេស​ថៃ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​២​នាក់​ពី​ក្រុម​អាជ្ញាធរ​ថៃរួចមក​ សមត្ថ​កិច្ច​កម្ពុជា​បាន​ធ្វើការ​អប់រំ និ​ង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​​ការ​ឆ្លង​ដែនដោយ​​ខុស​ច្បាប់​ជា​បន្ត​ទៀត ​និង​​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារវិញ​ក្នុង​ថ្ងៃ​ដដែល​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ