ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​រមែង​ប្រកបដោយ​ធម៌​៤​យ៉ាង​ជា​និច្ច

3 ឆ្នាំ មុន

ជន​ជា​សប្បុរស​តែង​អប់រំ​មនុស្ស​មិន​ឱ្យ​បៀតបៀន​គ្នា មិន​ឱ្យ​ចាក់​ដោត​គ្នា មិន​ឱ្យ​ចងពៀរ​គ្នា មិន​ឱ្យ​ឈ្នានីស​គ្នា និង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​អ្នក​ដទៃ​រស់នៅ​បាន​សុខសាន្ត ដែល​ជា​កិច្ច​កាល​ជន​ជា​សប្បុរស​តែង​មានធម៌​៤​យ៉ាង​ក្នុង​សន្តាន​ជា​និច្ច​គឺៈ ១-​សេពគប់​បណ្ឌិត​អ្នកប្រាជ្ញ គឺ​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្តជា​ប្រក្រតី…

ជន​ជា​សប្បុរស​តែង​អប់រំ​មនុស្ស​មិន​ឱ្យ​បៀតបៀន​គ្នា មិន​ឱ្យ​ចាក់​ដោត​គ្នា មិន​ឱ្យ​ចងពៀរ​គ្នា មិន​ឱ្យ​ឈ្នានីស​គ្នា និង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​អ្នក​ដទៃ​រស់នៅ​បាន​សុខសាន្ត ដែល​ជា​កិច្ច​កាល​ជន​ជា​សប្បុរស​តែង​មានធម៌​៤​យ៉ាង​ក្នុង​សន្តាន​ជា​និច្ច​គឺៈ

១-​សេពគប់​បណ្ឌិត​អ្នកប្រាជ្ញ គឺ​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្តជា​ប្រក្រតី

២- ស្តាប់​ពាក្យ​ប្រៀ​ប្រដៅ​របស់​លោក​អ្នកចេះ​ដឹង​ដោយ​គោរព

៣- ត្រិះ​រិះ​ឱ្យ​ស្គាល់​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ

៤- ប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌​ដែល​បាន​ត្រិះ​រិះ​ឃើញ​ហើយ ។

សប្បុរស​លោក​សំដៅយក​លោក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត ជា​បុគ្គល​អ្នកមាន​សន្តាន​ចិត្តស្ងប់​រម្ងាប់​ហើយ ពោល​គឺជា​អ្នក​ប្រព្រឹត្ត​ល្អជា​ប្រក្រតី​គួរ​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង បុគ្គល​ប្រភេទ​នេះ​ហៅ​ថា​សប្បុរស ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ