ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រៀន​កម្មករ​ពង្រឹងសមត្ថភាព​ការងារ ក្រោយ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ដល់​កម្មករ និយោជិត ដែល​បាន​បាត់បង់​ការងារ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំពុង​ដើរ​បណ្តុះបណ្តាល ជំនាញ​ទុន​ដល់​កម្មករ​ពី​រោងចក្រ​មួយ ទៅ​រោងចក្រ​មួយ…

កូ​វី​ដ​-១៩ ៖ ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ដល់​កម្មករ និយោជិត ដែល​បាន​បាត់បង់​ការងារ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំពុង​ដើរ​បណ្តុះបណ្តាល ជំនាញ​ទុន​ដល់​កម្មករ​ពី​រោងចក្រ​មួយ ទៅ​រោងចក្រ​មួយ ដើម្បី​ពង្រឹងសមត្ថភាព​ការងារ និង​ការ​គិត​របស់​កម្មករនិយោជិត​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ក្នុង​ការ​ត្រៀម​បំពេញការងារ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​។ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២០ កម្មករនិយោជិត ដែល​ព្យួរ​កិច្ចសន្យាការងារ​ចំនួន ៥ ២៨០​នាក់ នៅ​ក្រុមហ៊ុន ស៊ី​គ្លូ (​ខេ​ម​បូ​ឌា​)​ឯ​.​ក នៅ​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ទន់​នេះ​។

លោក ប្រាក់ ចាន់​ធឿ​ន រដ្ឋលេខាធិការ ក្រសួង​ការងារ និយាយ​ថា «​ដើម្បី​បង្កើន​ផលិតភាព​ប្រសិទ្ធិ​ភាព​ការងារ បង្កើន​សុខដុមរមនា ទំនាក់ទំនង​វិជ្ជាជីវៈ នៅ​កន្លែងធ្វើការ​ផង និង​ត្រៀមខ្លួន​សម្រាប់​ការងារ​ថ្មី​ផង ខណៈ​ពេល ឧស្សាហកម្ម​ត្រឡប់​មក​ភាព​ដើម​វិញ​»​។ វគ្គ​សិក្សា​ជា​ទូទៅ​មាន​ពីរ​ថ្ងៃ​ក្នុង​មួយ​វគ្គ ដែល​កម្មករ​និ​យោ​ត​ជិត ទទួល​បាន ការ​បណ្តុះបណ្តាល​លើ​ជំនាញការ​ទំនាក់ទំនង និង​សិល្បៈ​នៃ​ការ​ចរចា ការ​បំពេញការងារ​ជា​ក្រុម មូលដ្ឋាន​ច្បាប់ ស្ដី​ពី​ការងារ នីតិវិធី​ដោះស្រាយ​វិវាទ​ការងារ សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ និយោជិត ការ​យល់​ដឹង​ពី​អត្ថប្រយោជន៍ បេឡា​ជាតិ​របប​សន្តិសុខ​សន្តិ សុវត្ថិភាព និង​សុខភាព​ការងារ​ពិសេស​វិធានការ​បង្ការ​ជំងឺ​COVID-19 ដែល​កំពុង​រាតត្បាត​នា​ពេល​នេះ​ជាដើម​។

ក្រសួង​ការងារ​ការងារ​បាន​ផ្សាយ​ឲ្យ​ដឹងខ្លួន​បាន​ដើរ​បណ្តុះបណ្តាល បានជា​ច្រើន​រោងចក្រ ច្រើន​កន្លែង​ហើយ​មក​ដល់​ពេល​នេះ​។ តាម​បណ្តាញ​សង្គម​របស់​ក្រសួង​ការងារ គេ​ដឹង​ថា ក្រសួង​បាន​ចុះ​ទៅ​បង្រៀន ដល់​កម្មករនិយោជិត​នៅ​ក្នុង​ក្រុមហ៊ុន​ធី​វ៉ា​យ ហ្វេ​ស្សិន​ខេ​ម​បូ​ឌា ភី​អិ​ល​ស៊ី​ដែល ស្ថិត​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​មាន​កម្មករនិយោជិត​ព្យួរ​កិច្ចសន្យា ការងារ​ចំនួន​៧៥២​នាក់​ចូលរួម​។ បណ្តុះបណ្តាល​នៅ​ក្រុមហ៊ុន ហុង សេន ថេ​ក​ស្កា​យ​(​ខេ​ម​បូ​ឌា​) មាន​ស្ថិត​នៅ​ក្នុង​ក្រុង​ដូន​កែវ មាន​កម្មករ និ​យោ​ត​ជិត​៩៥៣​នាក់ នៅ​ក្រុមហ៊ុន យូ​នី​វូ​ដ ស៊ូ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ឯ​.​ក ស្ថិត​នៅ​ក្នុងស្រុក ត្រាំកក់ ដែល​មាន​កម្មករ និយោជិត​ព្យួរ​កិច្ចសន្យាការងារ​ចំនួន ១ ៥៧២​នាក់ បាន​ចូលរួម​ជាដើម​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ ថា ការ​បណ្តុះបណ្តាល​នោះ​ជា​រឿង​ល្អ​មួយ ដែល​អាច​ផ្តល់​ចំណេះដឹង​ការ​គិតដល់​កម្មករ​ដូច​ជា​របៀបរបប​ធ្វើការ ជា​ក្រុម​ជាដើម​នោះ​។ លោក​ជំរុញ​ឲ្យ​ក្រសួង​ធ្វើការ​បណ្តុះបណ្តាល​នេះ​ឲ្យ​បាន​ច្រើន​រោងចក្រ​។ បើ​តាម​ប្រធាន សហភាព​ការងារ ថា​កន្លង​មក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​ធ្លាប់​ប្រកាស​ថា មាន​រោងចក្រ​ចំនួន​២៣៧ បាន​ព្យួរការងារ​កម្មករនិយោជិត​ប្រមាណ​១១​ម៉ឺន​នាក់​៕ ដោយ ៖ អ​.​សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ