ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​រំលឹក​ពលរដ្ឋ ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៧ មិថុនា​នេះ បាន​រំលឹក​ពលរដ្ឋ​ឲ្យ​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​-១៩​នៅ​កម្ពុជា​។ ចំណែក​អ្នកជំនាញ​ផ្តល់​យោបល់​ថា ការ​រៀប​ការ…

កូ​វី​ដ​-១៩ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៧ មិថុនា​នេះ បាន​រំលឹក​ពលរដ្ឋ​ឲ្យ​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​-១៩​នៅ​កម្ពុជា​។ ចំណែក​អ្នកជំនាញ​ផ្តល់​យោបល់​ថា ការ​រៀប​ការ ការ​ជប់លៀង ឬ​ក៏​ការ​ចាក់​ធុង បាស​រាំ​ជាដើម ត្រូវ​បន្ត​ពន្យា​ល ពេល​ទៀត ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​បន្ត​គំរាមកំហែង​កម្ពុជា និង​ពិភពលោក​។ សម្តេច​បាន​លើក ឡើង​ថា នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​បែប​នេះ គឺ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធ្វើ​ដំណើរ​កម្សាន្ត និង​មានកម្ម​វិធី​ជួបជុំ​គ្នា ដូច្នេះ​កុំ​ភ្លេច​ពាក់​ម៉ាស មាន​អាល់កុល​លាងដៃ ក្នុង​ការ​ការពារ​ខ្លួន​កុំ​ឆ្លង​កូ​វី​ដ​-១៩ ដែល​មិន​មាន​ថ្នាំ​ព្យាបាល​នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​សម្តេច ដូច្នេះ​ថា «​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ដែល​អាច​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម តំបន់​រមណីយដ្ឋាន នានា​ដែល​អាច​ជួបជុំ​ក្រុម​មនុស្ស​ច្រើន ហើយ​មាន​ក្រុម​គ្រួសារ​ខ្លះ​នាំ​កូនចៅ​ទៅ​ទទួលទាន​អាហារ​នៅ​តាម ភោជនីយដ្ឋាន និង​ដើរ​កម្សាន្ត​នៅ​តាម​ផ្សារ​ទំនើប​តូច​ធំ​ជាដើម​។ នៅ​តាម​ផ្សារ ភោជនីយដ្ឋាន ជា​ពិសេស​មន្ទីរពេទ្យ ត្រូវ​មាន​ម៉ាស និង​មានទឹក​អាល់កុល ឬ​ជែ​ល​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​ការ​ការ​ឆ្លង​រោគ​»​។

នៅ​ថ្ងៃ​ទី​៧ មិថុនា​នេះ ក្រសួង​សុខា​ភិ​បា​កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ ករណី​វិជ្ជមាន ថ្មី​មួយទៀត​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​កើត​ជំងឺ​កូ​វី​ដ​-១៩​កើន​ដល់​១២៦​នាក់ ប៉ុន្តែ​មាន​តែ​៣​នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល ១២៣​នាក់​បានជា​សះស្បើយ​។ ទាំង​ថ្នាក់ដឹកនាំ មន្ត្រី​សុខាភិបាល បាន​ព្រមាន​ពី​ករណី​រលក​ទី​២​នឹង​អាច​មាន​ប្រ​សិន​ប្រជាពលរដ្ឋ​មិន​បាន​យកចិត្តទុកដាក់ បន្ត​អនុវត្ត​វិធានការ​ការពារ ដូច​ជា​ពាក់​ម៉ាស មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ឬ​ត្រូវ​ឧស្សាហ៍​លាង​សម្អាត​ដៃ ជាដើម​នោះ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​ពលរដ្ឋ​ថា «​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ឬ​គិត​លេង​ៗ​ថា មិន​អី​ទេ ប្រទេស​យើង​មិន​ឆ្លង​ទេ នោះ​គឺ​កំពុង​ប្រថុយ​នឹង​គ្រោះថ្នាក់​ធំ​ហើយ​។ ជំងឺ​កូ​វី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ កំពុង​ឆ្លង​រាតត្បាត​នៅ​ពាសពេញ​ពិភពលោក ដែល​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។ ដូច្នេះ​គ្រប់​គ្នា​ត្រូវ​ប្រុង​ប្រយ័ត្ន​ការពារ​សុខភាព​»​។ ចំណែក​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​របស់​កម្ពុជា​វិញ បាន​ទទូច​ឲ្យ​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​ធ្វើ​អនាម័យ​ជា​ប្រចាំ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា និង​មិន​គួរ​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់​។ នាយកដ្ឋាន​ដែល​មាន​លោក លី សូ​វ៉ា​ន់ ជា​ប្រធាន​នោះ បាន​បញ្ជាក់​ថា «​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​។ យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា​ពន្យា​ការ​រៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ដើម​»៕ ដោយ ៖ អ​. សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ