ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Conor McGregor ប្រកាស​ចូល​និវត្តន៍​ជា​លើក​ទី​៣ ជា​ផ្លូវការ​

3 ឆ្នាំ មុន

កីឡាករ​គុន​ចម្រុះ Conor McGregor និង​ជា​អតីត​ម្ចាស់​ជើងឯក UFC ប្រភេទ​ទម្ងន់ Featherweight និង Lightweight បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម…

កីឡាករ​គុន​ចម្រុះ Conor McGregor និង​ជា​អតីត​ម្ចាស់​ជើងឯក UFC ប្រភេទ​ទម្ងន់ Featherweight និង Lightweight បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម Twitter ថា ខ្លួន​សម្រេច​ចូល​និវត្តន៍​ពី​វិស័យ​កីឡាប្រដាល់​គុន​ចម្រុះ​មួយ​នេះ ។

សូម​ជម្រាប​ថា នេះ​ជា​ការ​ប្រកាស​ចូល​និវត្តន៍​ជា​លើក​ទី​៣​ហើយ សម្រាប់​អ្នកលេង​គុន​ចម្រុះ​ជនជាតិ​អៀរ​ឡង់​ វ័យ៣១​ឆ្នាំ​រូប​នេះ បន្ទាប់​ពី​ការ​ប្រកាស​កាលពី​លើក​ទី​១​នៅ​ឆ្នាំ ២០១៦ និង​លើក​ទី​២​នៅ​ឆ្នាំ​២០១៩ មុន​ពេល​ការ​ប្រកាស​លើក​ទី​៣ កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២០ ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​ចុង​ក្រោយ​របស់ Conor McGregor គឺជា​ការ​ជួប​គ្នា​ជាមួយ​កីឡាករ​អា​មេ​រិ​ក Donald Cerrone នៅ​ក្នុង​កម្មវិធី UFC 246 កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ ដោយ​កីឡាករ McGregor បាន​ផ្តួល​កីឡាករ Donald Cerrone ឱ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​វគ្គ​ទី​១ ដោយ​ចំណាយពេល​ត្រឹមតែ​៤០​វិនាទី​ប៉ុណ្ណោះ ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ