ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ​បុរស​​​ចិន​ម្នាក់​សម្ងំ​ផលិត​គ្រឿង​ញៀន​ក្នុង​ខុន​ដូរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ សម្ងំ​ផលិត​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់ ត្រូវ​បាន​កម្លាំង​មាន​​សមត្ថកិច្ច របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ធ្វើការ​ចាប់​ឃាត់ខ្លួន​ពី​បទ​ផលិត​កែ​ច្នៃ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ ប្រ​តិ​បត្ត​ការ​បង្ក្រាប​នេះ​ដែរ…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ សម្ងំ​ផលិត​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់ ត្រូវ​បាន​កម្លាំង​មាន​​សមត្ថកិច្ច របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ធ្វើការ​ចាប់​ឃាត់ខ្លួន​ពី​បទ​ផលិត​កែ​ច្នៃ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

ប្រ​តិ​បត្ត​ការ​បង្ក្រាប​នេះ​ដែរ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​លេខ​B ២០១ ជាន់​ទី​២ អគារ​ខុន​ដូ សោភា ផ្លូវ​លេខ ៣៥២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​ករង​កង ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​កម្លាំង​នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) នៃ​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​សហជា​មួយ​នគរបាល​កំលាំង​ផែ្ន​ក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​ឧត្តមសេនីយ៍ទោ ហ៊ួ​ត ចាន់​យ៉ា​រ៉ា​ន់ ស្នងការ​រង​ទទួល​ផែន​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរ​សេនីយ៍​ឯក តឹក សូ​នី នាយការិយាល័យ (​ក​១០) ដោយ​មានការ​សម្របសម្រួល​ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ផា​ន់ ពិសិដ្ឋ ក្រឡាប​ញ្ចី​ចូលរួម បាន​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​បន្ទប់​លេខ​B២០១ ជាន់​ទី​២ ក្នុង​អាគារ​ខុន​ដូរ សោភា ផ្លូវ​លេខ​៣៥២ ក្រុម​ទី​៦២ ភូមិ​៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ខាងលើ​នេះ ។

ជា​លទ្ធផល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ហ៊ី យី​រី (HE YIRI) ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ។ ដកហូត​វត្ថុ​តាង​រួម​មាន​៖ ១- MDMA គ្រាប់​១​ថង់​តូច ២-​ថ្នាំ​គ្រាប់ (WY) ១​ថង់​តូច ៣-​មេ​តំ​ហ្វេ​មីន (ICE) ១​ថង់​តូច ៤-​ហេ​រ៉ូ​អ៊ី​ន​ម្ស៉ៅ​១​ថង់​តូច ៥-​ក្រាម​កេ​តា​មីន​ក្នុង​កែវ​ចំនួន​១ ៦-​សារធាតុ​រាវ មេ​តំ​ហ្វេ​តា​មីន​ចំនួន​១​ដប ៧-CLONAZOLAM​ចំនួន​១​ថង់​តូច ៨- MDP2P ចំនួន​០២​ថង់។

៩- METHY LAMINE HCL ចំនួន​១​ថង់ ១០- អាស៊ីត​ស៊ុ​ល​ផ្ល​រិច ចំនួន​១​ដប ១១- ETHYL ACETATE ចំនួន​១​ដប ១២- ACETONE ចំនួន​១៥​ដប ១៣- METHANOL ចំនួន​១៦​ដប ១៤- TOLUENE ចំនួន​៩​ដប ១៥- MAGNESIUM SULFATE ANHYDROUS ចំនួន​១០​ដប ១៦- SODIUM CYANOBROHYDRIDE ចំនួន​៤​ដប ១៧- អាស៊ីត ចំនួន​២​ធុង ១៨- ឧបករណ៍​សម្ភារៈ​សារធាតុ​គីមី សារធាតុ​គីមី​ផ្សំ​មួយ​ចំនួន​ធំ រួម​ជាមួយ​ម៉ាស៊ីន​សម្រាប់​ផលិត​កែ​ច្នៃ​មួយ​ចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) នៃ​ក្រសួង​មហា​ផៃ្ទ ដើម្បី​គ្រប់គ្រង និង​ចាត់ការ​បន្ត​តាម​នីតិវិធី វត្ថុ​តាង​ខាងលើ​ប​ញ្ចូ​ន​ទៅ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។ ចំណែក​វត្ថុ​តាង​មួយ​ចំនួន​ដែល​នៅ​សេសសល់ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​បន្ទប់​ខាង​លើ ដោយ​បិទ​ឃ្លុំបេ​ជា​បណ្តោះអាសន្ន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ