ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ផឹកស៊ី​ ចាក់​ភ្លេង​រំខាន​អ្នក​ជិតខាង​ លុះ​ចុះ​ណែនាំ​ បែរ​ជា​រក​រឿង​​​សមត្ថកិច្ច​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​ផឹកស៊ី​យីហោ ​«​ដាច់​យប់​»​ មួយ​កន្លែង ដែល​បង្ក​ចាក់​ភ្លេង​សំលេង​រំខាន​ដល់​អ្នក​ជិតខាង​រក​ដេក​ពូន​មិន​បាន ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ចុះ​ណែនាំ បែរជា​ម្ចាស់​ហាង​មិន​ចង់​សហការ​ជាមួយ​និង​សមត្ថកិច្ច ហើយ​រករឿង​ឈ្លោះ​ជាមួយ​និង​សមត្ថកិច្ច​ថែម​ទៀត ។…

រាជធានី​ភ្នំពេញ ៖ ហាង​ផឹកស៊ី​យីហោ ​«​ដាច់​យប់​»​ មួយ​កន្លែង ដែល​បង្ក​ចាក់​ភ្លេង​សំលេង​រំខាន​ដល់​អ្នក​ជិតខាង​រក​ដេក​ពូន​មិន​បាន ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ចុះ​ណែនាំ បែរជា​ម្ចាស់​ហាង​មិន​ចង់​សហការ​ជាមួយ​និង​សមត្ថកិច្ច ហើយ​រករឿង​ឈ្លោះ​ជាមួយ​និង​សមត្ថកិច្ច​ថែម​ទៀត ។ ហេតុ​ការណ៍​នេះ បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​ផឹកស៊ី​យីហោ​(​ដាច់​យប់​) ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​នឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ដឹកនាំ​ដោយ​លោក​មេ​ប៉ុស្តិ៍​ផ្ទាល់ បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ក៍​ស្រាប់តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ផ្តល់​ដំណឹង​ថា ទីតាំង​ហាង​ផឹកស៊ី​ខាងលើ បាន​ចាក់​ភ្លេង​ឮ​ខ្លាំង​ៗ បង្ក​សំលេង​រំខាន​រក​ដេក​ពួន​មិន​បាន ទើប​លោក​មេ​ប៉ុស្តិ៍​ផ្ទាល់ ក៍បាន​ជិះ​ម៉ូតូ​ទៅ​ណែនាំ​អោយ​ឈប់​ចាក់​ភ្លេង និង​បិទ​ហាង​ព្រោះ​យប់​ជ្រៅ​ហើយ ស្រាប់តែ​ម្ចាស់​ហាង​បាន​តមាត់ តំឡើង​សរសៃ​ក​ដាក់​សមត្ថកិច្ច​វិញ មិន​ព្រម​បិទ ទើប​លោក​មេ​ប៉ុស្តិ៍ បាន​ស្នើ​សុំ​កម្លាំង​អន្តរាគមន៍​មក​បន្ថែម មាន​ទាំង​លោក​អធិការរង​ចូលរួម និង​លួងលោម ទើប​ម្ចាស់​ហាង​សុខចិត្ត​យល់ព្រម​បិទ​ភ្លើង និង​ទ្វារ និង​អោយ​ភ្ញៀវ​ដែល​នៅ​ផឹកស៊ី ចេញ​ទៅ​វិញ​អស់ ។

ចំពោះ​ទីតាំង​ហាង​ផឹកស៊ី ដែល​បន្ត​បើក​ដោយ​មិន​គោរព​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក៍​ដូច​ជា​ក្រសួងសុខាភិបាល ចូលរួម​ទប់ស្កាត់ និង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​បាន​ប្រកាស​អនុញាតិ​អោយ​មានការ​បើកហាង​ផឹកស៊ី KTV បៀរហ្គាឌិន និង​ក្លឹ​ប​កម្សាន្ត​នៅឡើយ​ទេ បែរជា​ហាង​ខាងលើ​បើកទ្វារ ហើយ​ចាក់​ភ្លេង​រំខាន​ដល់​អ្នក​ជិតខាង​ថែម​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ