ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​ទៀត​ហើយ​! យក​សំបក​គ្រាប់​កាំភ្លើង​​ច្នៃ​ជា​ក្រវិល​ និង​បន្តោង​ខ្សែ​.ក​ស្អាត​ប្លែក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​និយាយ​ដល់​គ្រាប់កាំភ្លើង​ម្នាក់​ៗ​ហាក់​មាន​អារម្មណ៍​ខ្លាចរអារ តែ​យ៉ាង​ណា​មិញ ពេល​គេ​យក​សំបក​គ្រាប់កាំភ្លើង​ទៅ​ច្នៃ​បង្កើត​ជា​គ្រឿងអលង្ការ​វិញ បែរជា​ស្រស់​ស្អាត ​និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ជា​មិន​ខាន ។ ​បើ​ទោះបីជា​វា​មិន​មាន​តំលៃ​ថ្លៃ​ដូច មាស​និង​គ្រាប់ពេជ្រ​ក្តី…

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​និយាយ​ដល់​គ្រាប់កាំភ្លើង​ម្នាក់​ៗ​ហាក់​មាន​អារម្មណ៍​ខ្លាចរអារ តែ​យ៉ាង​ណា​មិញ ពេល​គេ​យក​សំបក​គ្រាប់កាំភ្លើង​ទៅ​ច្នៃ​បង្កើត​ជា​គ្រឿងអលង្ការ​វិញ បែរជា​ស្រស់​ស្អាត ​និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ជា​មិន​ខាន ។

​បើ​ទោះបីជា​វា​មិន​មាន​តំលៃ​ថ្លៃ​ដូច មាស​និង​គ្រាប់ពេជ្រ​ក្តី តែ​អាជីវកម្ម​នៃ​ការ​ច្នៃ​គ្រឿងអលង្ការ​ដែល​ធ្វើ​ពី​គ្រាប់កាំភ្លើង​គ្រប់​ប្រភេទ ទៅ​ជា​ក្រវិល ចិ​ញ្ជៀ​ន និង​បន្តោង​ខ្សែ​ក ជាដើម ក៏​អាច​ទាក់​ទាញ ភ្ញៀវ​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​យ៉ាងច្រើន និង​អាច​ជួយ​ដល់​ប្រាក់​ចំណូល​ដើម្បី​ចិញ្ចឹម​គ្រួ​សារបាន​ដែរ ។

​លោក ធឿ​ន ច​ន្ថា ដែល​បាន​ប្រកប​អាជីវកម្ម​យក​សំបក​គ្រាប់កាំភ្លើង​ច្នៃ​ចេញ​ជា​គ្រឿង​អ​ល​ង្ការ​​លម្អរ​រាង​កាយ​ផ្សេង​ៗ​នោះ​បាន​ឲ្យ​ដឹង​ថា គាត់​ចាប់​អាជីវកម្ម​កែ​ច្នៃ​សំបក​គ្រាប់កាំភ្លើង​ប្រមាណ​ជា​ជិត​១០​ឆ្នាំ​ហើយ ដោយ​ចាប់ផ្តើម​ពី​ការ​ធ្វើ​ជា​លក្ខណៈ​តូចតាច​ប៉ុណ្ណោះ​។ តែ​ដោយ​មានការ​គាំទ្រ និង​ជួយ​ពី​មិត្ត​ភ័ក្ត្រ​របស់​ផង​នោះ ទើប​ឥឡូវនេះ​លោក លោក​ធឿ​ន ច​ន្ថា អាច​មាន​លទ្ធភាព​បើក
ជា​អាជីវកម្ម​ផ្ទាល់ខ្លួន ហើយ​បាន​ជួយ​បង្ហាត់បង្រៀន​បុគ្គលិក​ក្មេង​ជា​ច្រើន​នាក់ ។

ក្នុង​វ័យ ៣៩​ឆ្នាំ​ បងប្រុស​ជា​អ្នក​ខេត្តពោធិ៍សាត់ បាន​ចូល​មក​រស់នៅ​និង​ប្រកប​អាជីវកម្ម​ច្នៃ​គ្រាប់​សំបក​គ្រាប់​ភ្លើង​ក្នុង​ទីក្រុង​ភ្នំពេញ តាំងពី​២០១០​មក​ម្ល៉េះ ។

​នៅ​ពេល​សាកសួរ​ថា​តើ​លោក​ប្រមូល​ទិញ​សំបក​គ្រាប់កាំភ្លើង​ពី​ណា​និង​គេ​លក់​ជូន​លោក​របៀប​​ណា​នោះ លោក ធឿ​ន ច​ន្ថា បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «​យើង​បញ្ជា​ទិញ​តាម​គីឡូ​នូវ​គ្រាប់​សំបក​គ្រាប់កាំភ្លើង​ហ្នឹង​ពី​អេ​ត​ចាយ​ដែល​គាត់​រើស​ពី​សំណល់​សល់​ពី​គ្រាប់​នៅ​ពេល CMAC ធ្វើ​ការ​កំទេច​រួច​ហើយ និង​មួយទៀត​រក​ទិញ​ពី​កន្លែង​បាញ់​ស៊ី​ប ឬ​ខាង​ទាហាន​គាត់​ហាត់​បាញ់​»​។

​លោក​បាន​បន្ត​ថា «​ភាគច្រើន​ភ្ញៀវ​ដែល​មក​ក​ម្ម៉​ង់​ទិញ​នឹង​យក​ទៅ​លក់​នៅ​ក្រៅ​ស្រុក ហើយ​ជា​ធម្មតា​មុន​វិបត្តិ​កូ​វី​ដ​១៩ កើតឡើង ខ្ញុំ​អាច​សល់​បាន​៣០០​ទៅ​៥០០​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពីផាត់​ចំណាយ​ខ្ទង់​២​ពាន់​ទៅ​៣​ពាន់​ដុល្លារ​ក្នុង​ខែ​ទៅ​ឲ្យ​បុគ្គលិក​រួចរាល់​ហើយ​»​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ