ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈគ្រញូងក្នុង​ស្រុកខ្មែរត្រូវឈ្មួញកា.ប់មិនឈប់ ស្រាប់តែ​លេច​វត្តមានដើមគ្រញូង​​ហៃណាន​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ ​គ្រញូ​ង​ហៃ​ណា​ន គឺជា​ប្រភេទ​ឈើប្រណិត​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន បច្ចុប្បន្ន ត្រូវ​បាន​លោក ព្រុំ ហួយ ម្ចាស់​កសិដ្ឋាន គ្រី​ន​ហ្វា​ម…

ខេត្តកំពង់ឆ្នាំង​ ៖ ​គ្រញូ​ង​ហៃ​ណា​ន គឺជា​ប្រភេទ​ឈើប្រណិត​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន បច្ចុប្បន្ន ត្រូវ​បាន​លោក ព្រុំ ហួយ ម្ចាស់​កសិដ្ឋាន គ្រី​ន​ហ្វា​ម មាន​ទីតាំង​ភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​ធ្វើការ​នាំ​ពូជ​យក​មក​បណ្តុះ​រាប់​ម៉ឺន​ដើម ក្នុង​គោលបំណង​ដាំ​លើ​ផ្ទៃដី​ជាង​៣០០​ហិ​កតា និង​សម្រាប់​កូន​ចែកចាយ​ជូន​អតិថិជន​នៅ​ក្នុងស្រុក​សំរាប់​ដាំ​ដុះ​តាម​ចំការ ឬ​ដាំ​លំអរ​តាម​គេហដ្ឋាន ហើយ​អាច​ទទួលផល ក្នុង​រយៈពេល​៧​ឆ្នាំ ។

​តាម​ប្រភពព័ត៌មាន​បានអោយ​ដឹង​ថា​ ដើមគ្រ​​ញូ​ង​ហៃ​ណា​ន គឺជា​ដើមឈើ​ប្រណិត​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ប្រទេស​ចិន ដែល​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​បាន​ទទួលស្គាល់ និង​តម្រូវការ​ច្រើន​សំរាប់​ធ្វើ​ជា​គ្រឿង​សង្ខា​រិ​ម មាន​តុទូ​កៅអី គ្រែ និង​ធ្វើ​របស់​ប្រើប្រាស់​ដែល​គេ​និយម​ចូល​ចិត្ត ដូច​ជា​ធ្វើ​ជា​ក្តារបន្ទះ​តូច​ធំ បិត​លំអរ​នៅ​ក្នុង​រថយន្ត​ជាដើម​។​ល​។ យើង​អាច​ទទួលផល​ពី​ដើមគ្រ​ញូ​ង​ហៃ​ណា​ន ក្នុង​រយៈ​ពេល​៥​ឆ្នាំទៅ​៧​ឆ្នាំ ទៅ​តាម​ប្រភេទ​ដី ។​

ក្នុង​រយៈពេល​នេះ ដើម​​គ្រ​ញូ​ង​មានមុខ​កាត់​២​តឹក និង​អាច​មាន​ខ្លឹម​១,៥០​តឹក គឺ​មាន​ក្រ​យ៉ៅ​ខ្លឹម​ស្រទាប់​ៗ​យ៉ាង​ល្អ​ប្រណិត ដែល​អាច​លក់​ចេញ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាង​១​ពាន់​ដុល្លារ​ បើ​ក្នុង​១​ដើម មាន​ខ្លឹម​២​តឹក​ប្រវែង​៤​ម៉ែត្រ ។ ប៉ុន្តែ​យើង​ក៏​អាច​ទទួល​បាន​ពី​វា​ក្នុង​រយៈពេល​២​ឆ្នាំ​ផង​ដែរ បើ​យើង​ចង់​លក់​កូន​ឈើ​ប្រភេទ​នេះ សម្រាប់​អ្នក​ត្រូវការ​ទិញ​យក​ទៅ​ដាំ​លំអរ តាម​សណ្ឋាគារ ភូមិ​គ្រឹះ​ និង​តាម ក្រុមហ៊ុន​ជាដើម ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ