ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ក្រពើ​២​ក្បាល​នៅ​ក្នុង​ស្រះ​ទឹក​វត្ត «​ទួល​សុភា​ឃួ​ន​» បង្ក​ការ​ភ័យ​ខ្លាច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង បន្ទាប់​ពី​បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​សត្វ​ក្រពើ​២​ក្បាល​នៅ​ក្នុង​ស្រះ​ទឹក​វត្ត​ទួល​សុភា​ឃួ​ន ដែល​គេ​សង្ស័យ​ថា មាន​ជន​មិន​ស្គាល់​អត្ត​សញ្ញា​យក​ក្រពើ​នោះ​ទៅ​លែង​ចោល ប៉ុន្តែ​ពុំ​ដឹង​ថា មាន​បំណង​អ្វី​នោះ​ឡើយ​។ ហេតុការណ៍​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រយៈពេល​ជិត​២​អាទិត្យ​កន្លង​មក​ហើយ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង បន្ទាប់​ពី​បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​សត្វ​ក្រពើ​២​ក្បាល​នៅ​ក្នុង​ស្រះ​ទឹក​វត្ត​ទួល​សុភា​ឃួ​ន ដែល​គេ​សង្ស័យ​ថា មាន​ជន​មិន​ស្គាល់​អត្ត​សញ្ញា​យក​ក្រពើ​នោះ​ទៅ​លែង​ចោល ប៉ុន្តែ​ពុំ​ដឹង​ថា មាន​បំណង​អ្វី​នោះ​ឡើយ​។ ហេតុការណ៍​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រយៈពេល​ជិត​២​អាទិត្យ​កន្លង​មក​ហើយ គឺ​នៅ​ក្នុង​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​វត្ត​ទួល​សុភា​ឃួ​ន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​៦ ខែមិថុនា​នេះ នៅ​មិន​ទាន់​ស្ទូច​យក​ក្រពើ​នោះ​ចេញ​បាន​នៅឡើយ​ទេ​។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា តាំងពី​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ នៅ​ក្នុង​ស្រះ​ទឹក​វត្ត​ទួល​សុភា​ឃួ​ន​នេះ ពុំដែល​មាន​សត្វ​ក្រពើ​នោះ​ទេ ទើបតែ​ពេល​នេះ​ស្រាប់តែ​ប្រទះ​ឃើញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បែប​នេះ ដែល​គេ​សង្ស័យ​ថា មាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​លែង​ចោល នៅ​ពេល​ស្ងាត់​ណាមួយ​។ ប៉ុន្តែ​ពុំ​ដឹង​ថា ជន​នោះ​មាន​គោលបំណង​អ្វីមួយ​ឡើយ ទើបបាន​ជា​យក​សត្វ​ក្រពើ​ដែល​ជា​សត្វ​កាច​សាហាវ​ទៅ​លែង​ចោល​នៅ​ស្រះ​ទឹក​ក្នុង​វត្ត​ខាងលើ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ផង​ដែរ​។

អ្នក​ភូមិ​និយាយ​ថា ពេល​នេះ​ក្រពើ​នៅ​តូច​ៗ​មិន​ទាន់​ធំ​នៅឡើយ ហើយ​ពួក​គាត់​កំពុង​មានការ​ព្រួយបារម្ភ​ថា បើ​ចាប់​មិន​បាន​ពេល​នេះ​ទេ នៅ​ពេល​ណា​ដែល​ក្រពើ​២​ក្បាល​នោះ​កាន់តែ​ធំ​ទៅ​ៗ​នោះ និង​បង្ក​គ្រោះ​ដល់​ជីវិត​មនុស្ស​ជាក់​ជា​មិន​ខាន​ឡើយ ។ ហើយ​ក៏​សំណូមពរ​ដល់​អាជ្ញាធរ​ជួយ​ចាត់វិធានការ​លើ​រឿង​នេះ​ផង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រពើ​នោះ​១​ក្បាល​ទំហំ​ប៉ុន​កំភួនដៃ​មនុស្ស​ចាស់ និង​១​ក្បាល​ទៀត​ទំហំ​ប៉ុន​ភ្លៅ​មនុស្ស​ចាស់ ហើយ​តែងតែ​ហែល​ទឹក​បណ្ដែត​បង្ហាញខ្លួន​ឲ្យ​ឃើញ​នៅ​លើ​ស្លឹក​ឈូក​ជា​ញឹកញាប់​នៅ​ថ្ងៃរសៀល​ជា​រៀងរាល់ថ្ងៃ រយៈពេល​ជិត​២​ស​ប្ដា​ហ៍​កន្លង​មក​ហើយ​។ ដោយនៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​ធី ដែល​ជា​កូនសិស្សលោក​បាន​ប្រទះ​ឃើញ​មុនគេ ខណៈ​ពេល​គាត់​កំពុង​ចង​អង្រឹង​ដេក​នៅ​ក្បែរ​មាត់​ស្រះ​ទឹក​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា ពេល​ឃើញ​ដំបូង គាត់​ឃើញ​ក្រពើ​នោះ​តូច ហើយ​ភ្លាម​ៗ​នោះ​ក៏​មិន​បាន​ចាប់អារម្មណ៍​ថា​ជា​ក្រពើ​ដែរ ដោយ​ស្មានថា ជា​សត្វ​ត្រកួត​ទេ ប៉ុន្តែ​បន្ទាប់​ពី​ពិនិត្យ​មើល​ឱ្យ​ច្បាស់ និង​ឃើញ​អាធំ​១​ក្បាល​ទៀត​បណ្ដែត​បង្ហាញខ្លួន ទើប​ស្គាល់​ច្បាស់​ថា ជា​សត្វ​ក្រពើ រួច​បុរស​រូប​នេះ​បាន​ទូល​ប្រាប់​ព្រះសង្ឃ និង​អ្នក​នៅ​ក្នុង​វត្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្ដង​។

ប្រភព​ខាងលើ​បន្ថែម​ទៀត​ថា ក្រោយ​ពី​ប្រទះ​ឃើញ​មាន​សត្វ​ក្រពើ​នៅ​ក្នុង​ស្រះ​ទឹក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​បែប​នេះ កូនសិស្សលោក និង​អ្នក​ភូមិ​៥​ទៅ​៦​នាក់​បាន​នាំ​គ្នា​ស្ទួ​ច​ក្នុង​បំណង​យក​សត្វ​ក្រពើ​នោះ​ចេញ​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង ដោយ​ទិញ​មាន់​ពី​ផ្សារ​មក​ធ្វើ​ជា​នុយ ប៉ុន្តែ​រយៈពេល​ជិត​២​អាទិត្យ​មក​ហើយ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៦ ខែមិថុនា​នេះ នៅ​មិន​ទាន់​ចាប់​បាន​១​ក្បាល​នៅឡើយ​ទេ​។

នៅ​ពេល​នោះ​ក្រពើ​បាន​ស៊ីនុយ​ដែរ ប៉ុ​ន្ត​វ័ធ​អត់​បាន​ព្រោះ​ដាច់​ខ្សែ​រហូត ហើយ​ក្រពើ​១​ក្បាល​ធំ​បាន​ស៊ីនុយ​ដោយ​ទាំង​ផ្លែ​សន្ទូច​អស់​៤​ទៅ​៥​ផ្លែ​ទៅ​ហើយ​។ តែ​ទោះជា​បែប​ណា កូនសិស្សលោក រួម​នឹង​អ្នក​ភូមិ នៅ​តែ​ព្យាយាម​ស្ទូច​បន្ត​ទៀត​ដដែល តែ​ពុំ​ដឹង​ថា តើ​ពេល​ណា ទើប​ស្ទូច​ចាប់​ក្រពើ​បាន​ឡើយ? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ