ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ប្រឡូក​សិល្បៈ តែ​ព្រះ​នាង​តូច ជេន​​ណា ក្តោប​បាន​ឱកាស​ការងារ​ធំ​ៗ​ជា​​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ព្រះ​នាង​តូច នរោត្តម ជេន​ណា ជា​បុត្រី​ទី​២ របស់​ព្រះ​ម្ចាស់​ក្ស​ត្រី​បុ​ប្ជា​រី និង​ជា​ចៅ​លួត​របស់​អតីត​ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ…

រាជធានី​ភ្នំពេញ ​៖ ព្រះ​នាង​តូច នរោត្តម ជេន​ណា ជា​បុត្រី​ទី​២ របស់​ព្រះ​ម្ចាស់​ក្ស​ត្រី​បុ​ប្ជា​រី និង​ជា​ចៅ​លួត​របស់​អតីត​ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ កំពុង​ទទួល​បាន​ប្រជាប្រិយភាព ​និង​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​មហាជន រហូត​ព្រះ​នាង​មានឱកាស​ក្តោប​បាន​ទីផ្សារ​សិល្បៈ ​និង​តំណាង​ឲ្យ​ផលិតផល ​និង​សេវាកម្ម​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន ។

ទោះ​បី​ជា​ព្រះ​នាង​ទើបតែ​មាន​ព្រះ​ជន្ម ៨ វស្សា​ក្តី តែ​និយាយ​ពី​រូប​សម្រស់​វិញ ​គឺ​ព្រះ​នាង​ដែល​មាន​​ឈាមជ័រ​សែស្រឡាយ​រាជវង្ស គឺ​ស្រស់​ស្អាត​ពី​ធម្មជាតិ​ មុខ​​មាត់​មាន​អំណោយទាន ជា​ពិសេស​​ព្រះ​នាង​មាន​ទេព​កោសល្យ​សិល្បៈ​គួរ​ឲ្យ​ស្ញប់ស្ញែង និង​អាច​បកស្រាយ​ចម្រៀង​បាន​ច្រើន​ភាសា ទាំង​ភាសា​ចិន បារាំង អង់គ្លេស និង​ថៃ​ជាដើម ។

ដោយសារ​តែ​ព្រះ​​នាង​មាន​សមត្ថភាព​ខ្ពស់​បែប​នេះ ​ទើប​ព្រះ​​នាង​មាន​ដែល​ទើប​ប្រ​ឡូក​ក្នុង​សិល្បៈ​រយៈពេល​ខ្លី​សោះ ប៉ុន្តែ​ឱកាស​ការងារ​របស់​ព្រះ​នាង​តូច​ ជេន​ណា ​ហាក់​ទទួល​បាន​ឱកាសល្អ​ៗ​ពី​សំណាក់​ក្រុមហ៊ុន​ធំ​ជា​ច្រើន​បាន​ទាក់ទង​ព្រះ​នាង​ទៅ​រួមការ​ងារ​ជាមួយ​។ នៅ​ក្នុង​នោះ​ព្រះ​នាង​ក៏​បាន​ទទួល​បាន​ឱកាស​ដ៏​ធំ​ក្លាយជា​ទូត​​សុ​ឆ​ន្ទៈ​ប្រចាំ​ក្រុមហ៊ុនទូរស័ព្ទ​ធំ​មួយ និង​ការផលិត​ចម្រៀង​ជា​ច្រើន​ផង​ដែរ​។

ថ្មី​ៗ​នេះ​ទៀត​សោត ព្រះ​នាង​តូច​ ជេ​ណា ​ទទួល​បាន​ប្រជាប្រិយ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត បន្ទាប់​ពី​ព្រះ​នាង​ទទួល​បានការ​សម្តែង​ជា​តួឯក​នៅ​ពី​ក្មេង​របស់​ខ្សែ​ភាគ​យន្ត​ភាគ​បុរាណ​ខ្មែរ ដោយ​មាន​ចំណងជើង​ថា រឿង «ទេពធីតា​ព្កុល​មាស» ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​រង់ចាំ​ស្នាដៃ​សម្តែង​ថ្មី​របស់​ព្រះ​នាង​ជា​លើក​ដំបូង​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រះ​នាង​តូច​ចូល​ប្រឡូក​នៅ​ក្នុង​រង្វង់​សិល្បៈ​ដំបូង​តាម​រយៈ​ការ​ចូលរួម​សម្តែង​​​នៅ​ក្នុង​កម្មវិធី​សប្បុរ​ធម៌​របស់​សង្គម និង​ក្រោយមក​ទទួល​បានការ​យាង​ទៅ​សម្តែង​តាម​កញ្ចក់​ទូរទស្សន៍​នានា ពីព្រោះ​តែ​សមត្ថភាព​ទេព​កោសល្យ​របស់​ព្រះ​នាង​ដែល​អាច​បកស្រាយ​ចម្រៀង​គ្រប់​ទម្រង់ មិន​ថា​ទម្រង់​សម័យ ឬ​ក៏​បុរាណ និង​មាន​ទឹកដម​សម្លេង​ដ៏​ស្រទន់​ផង​ដែរ ៕ (កែសម្រួល​ដោយ ៖ បុប្ផា​)

កែសម្រួលដោយ