ម្ចាស់​ស្រុក​ឆ្លើយ​ដាក់​ម្ចាស់​ឃុំ រឿង​បុគ្គល​​ចាក់​ដី​រំលោភ​យក​ចំណី​អូរ


ខេត្តតាកែវ ៖ ដី​ចំណី​អូរ​ប្រហែលជា​ជាង​មួយ​ហិ​កតា ត្រូវ​បាន​អ្នកមាន​ទឹក​លុយ​ម្នាក់​ចាក់​ដី​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទាំង​បំពាន​ច្បាប់​។

បើ​ទោះបីជា​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​កាល​ពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២០ សុំ​ឲ្យ​លោក​ចៅហ្វាយខេត្ត គ្រប់​ខេត្ត​ជួយ​ទប់ស្កាត់​រាល់​សកម្ម​ភាព​រំលោភ ចាក់​ដី​លុប​ចំណី​មាត់ច្រាំង​ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាង​ទឹក បឹងបួរ ដើម្បី​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​ទឹកជំនន់ ដែល​បណ្តាល​មក​ពី​ការ​ចាក់​ដី​លុប​ធ្វើ​ឲ្យ​ប៉ះពាល់​ចរន្តទឹក តែ​សម្រាប់​ខេត្តតាកែវ នៅ​តែ​មាន​សកម្មភាព​ចាក់​ដី​រំលោភ​យក​ចំណី​បឹង​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ដដែល​។

ជាក់ស្តែង​ដី​ចំណី​អូរ​មួយ​កន្លែង​នៅ​ចំណុច​អូរ​លោកយាយ ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្រូវ​បាន​អ្នកមាន​ប្រាក់​ចាក់​ដី​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​គ្មាន​រអា​នឹង​ច្បាប់​សោះឡើយ​។

ពាក់ព័ន្ធ​នឹង​ករណី​ចាក់​ដី​រំលោភ​យក​ចំណី​អូរ​នេះ លោក ញ៉ែ​ម ស្រស់ អភិបាលស្រុក​ព្រៃកប្បាស បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ដំបូង​ឡើយ លោក​មិន​បានដឹង​ថា មានការ​ចាក់​ដី​រំលោភ​យក​ចំណី​អូរ​នៅ​ទីតាំង​ខាងលើ​នេះ​ទេ ព្រោះ​មេឃុំ​អត់​បាន​រាយការណ៍​មក​លោក គឺ​ទាល់តែ​ចាក់​ដី​រួចរាល់​អស់ ទើប​លោក​ដឹង​។ តែ​លោក​មិន​អនុញ្ញាត​ឲ្យ​បន្ត​សាងសង់ ឬ​ធ្វើ​អ្វី​នៅ​លើ​ដី​ដែល​ចាក់​ហើយ​នោះ​ទេ។

បញ្ហា​អ្នកមាន​ប្រាក់​ចាក់​ដី​រំលោភ​យក​បឹង​នេះ ពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ​និយាយ​ថា ពួក​គាត់​គ្មាន​ទំនុកចិត្ត​ចំពោះ​អាជ្ញាធរ​ស្រុក​មាន​វិធាន​ករ​ណ៍​តាម​ផ្លូវច្បាប់​ដល់​ម្ចាស់​ដី​ដែល​ចាក់​នោះ​ទេ ព្រោះ​បើ​តាម​ប្រភព​ខ្សឹប​ប​ខ្សៀវ គឺ​មានការ​ត្រូវរ៉ូវ​គ្នា​តាំងពី​ថ្នាក់ ឃុំ ស្រុក រហូត​ដល់​ឮ​ថា មាន​អភិបាលរង​ខេត្ត​ម្នាក់​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ