កុំចេះតែហ៊ាន អស់ពីផ្អែមក្នុងបន្ទប់​ផ្ទះ​សំណាក់​រួចគឺ​ប្រែ​ជាល្វីង​​ចត់​​​


រាជធានី​ភ្នំពេញ ៖ ជាងកាត់សក់​ម្នាក់​ បាន​ក្លាយទៅជា​អ្នកទោស​ស្នេហា ត្រូវ​នគរបាល​ចាប់វាយ​ខ្នោះ បន្ទាប់​ពី​បង្កាត់ភ្លើង​ស្នេហ៍ ​ជាមួយយុវតី​សិស្សសាលា​ម្នាក់​ដែល​នៅ​ជា​អនីតិជន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយ​ឈាន​ទៅ​ណាត់គ្នា​ផឹកស៊ីស្រវឹង រួច​នាំ​គ្នា​ទៅ​រួម​ភេទ​នៅផ្ទះ​សំណាក់ ​ក៏​ត្រូវម្តាយ​ខាង​ស្រី​ប្តឹង​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ ។

ការ​ឃាត់ខ្លួន​បុរស​ជាងកាត់សក់​រូប​នេះ គឺកាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះសំណាក់​ម៉ូតូ ស្ថិត​នៅ​ផ្លូវ​លេខ​២៨៥ ស​ងា្ក​ត់​បឹង​កក់​ទី​១ខណ្ឌទួលគោក ។ បុរស​ជាប់ចោទ​ឈ្មោះ អ៊ុ​កតុលា អាយុ​៣១​ឆាំ្ន ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​ទី​១ ខណ្ឌ ឫស្សីកែវ ចំណែក​យុវតី​ខាងលើ​ មាន​អាយុ​១៧​ឆាំ្ន ។ មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា បុរស​ជាងកាត់សក់​រូប​នេះ ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ស្រី​ឃាត់ខ្លួន​នាំ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច ដោយ​ចោទប្រកាន់​ថា បាន​ចាប់ រំលោភ​កូនស្រី​របស់​គាត់ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៣​ខែមិថុនា ឆាំ្ន​២០២០ ពួក​គេ​ទាំង​២​នាក់​បាន​ណាត់គ្នា​ផឹក​នៅផ្ទះ​កាត់សក់​របស់​បុរស​រូប​នេះ ​រហូត​ដល់់​ស្រវឹង លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​អធ្រាត្រ ក៏​នាំ​គ្នា​ទៅ​ដេក​នៅផ្ទះ​សំណាក់​ខាងលើ ។ នៅ​យប់​នោះ ដោយសារ​បាត់​កូនស្រី ក្រុម​គ្រួសារ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​១ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា លុះ​ព្រឹក​ឡើងថ្ងៃ​ទី​៤ ខែមិថុនា តាម​រយៈ​ប្រព័ន្ធ​ជី​ភី​អេស ក៏បាន​តាម​រក​ឃើញ និង​ឃាត់ខ្លួន​បុរស​នេះ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១ ។ បន្ទាប់​មក​ទៀត សមត្ថកិច្ច​ខណ្ឌទួលគោក ក៏​ប្រគល់ជនជាប់ចោទ​ឲ្យ​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ជា​អនីតិជន ។

នា​វេលា​ម៉ោង​ប្រមាណ​៥​ និង​៥០​នាទី​ល្ងាច ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​នាំ​ជនជាប់ចោទ​និង​ក្មេង​ស្រី​ទៅ​បង្ហាញ​ផ្ទះសំណាក់ ។ បើ​តាម​ក្មេងស្រី​និយាយ​ថា នៅ​យប់​នោះ បន្ទាប់​ពី​ផឹក​សុ​ីស្រវឹង​វង្វេងស្មារតី នាង​ពុំ​បានដឹង​ខ្លួន​ថា​ ត្រូវគេ​ដឹក​ចូល​ផ្ទះសំណាក់​ទេ លុះ​ពេល​ដឹងខ្លួន​ស្វាងពី​ស្រវឹង​គឺ​អ្វី​ៗ​ជ្រុល​ហួស​អស់​ទៅ​
ហើយ ។

ប៉ុន្តែ​អ្នកទោស​ស្នេហា​រូប​នេះ​ប្រកែក​ថា ខ្លួនអត់​បាន​រំលោភ​ទេ​តែ​គឺជា​ការ​ព្រមព្រៀង​គ្នា ។ បុរស​រូប​នេះ​ និយាយ​ថា ខ្លួន​មិន​បាន​បង្ខិតបង្ខំ​ចាប់រំលោភ​ទេ គី​ពួក​គេ​ស្រឡាញ់​គ្នា​ហើយ​ក៏​នាំ​គ្នា​ទៅ​ដេក​នៅផ្ទះ​សំណាក់ ។ ពួក​គេ​ទាំង​២​នាក់ស្រឡាញ់​គ្នា​ប្រមាណ​១​ខែ​មក​ហើយ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ។

នៅ​យប់​នោះ បន្ទាប់​ពី​ផឹក​សុ​ី​រួច ខ្លួន​បាន​ប្រាប់​ថា ​ជូន​ទៅ​ផ្ទះ ​តែ​នាង​មិន​ទៅ ថា​ទៅ​ក្រៅ​ក៏​នាំ​គ្នា​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់​តែ​ម្តង ។ ទោះបីជា​នាង​ព្រម​ស្ម័គ្រ​សាង​ស្នេហ៍​ក៏​ដោយចុះ តែ​អាយុ​របស់​នាង​មិន​ទាន់​គ្រប់ការ ដែល​អ្នក​រួម​ភេទ​ជាមួយ​នាង​ គឺ​ចៀស​មិន​ផុត​ពី​មានទោស​ឡើយ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ