ទោះ​មិនមែន​ជា​មហាសេដ្ឋី តែ​ស្រី​ស្អាត Kylie Jenner ជាតា​រា​រក​ចំណូល​បាន​ច្រើន​ជាងគេ


អ្នកស្រី ខៃ​លី ជេន​នើ (Kylie Jenner) ដ៏​ល្បីឈ្មោះ​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ជាប់​ក្នុង​បញ្ជី​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ ។ យោង​តាម Forbes បាន​ឲ្យ​ដឹង​ថា អ្នកស្រី​រក​ចំណូល​បាន​ប្រមាណ ៥៩០​លាន​ដុល្លារ​ក្នុង​កំឡុង​ពេល ១២​ខែ​កន្លង​មកនេះ ដែល​ភាគច្រើន​មក​ពី​ការ​លក់​ភាគហ៊ុន ៥១% របស់​ក្រុមហ៊ុន Kylie Cosmetics របស់​ខ្លួន​ឲ្យ​ទៅ Coty នៅ​ឆ្នាំ ២០១៩ ។

តារា​ម៉ូ​ដដែល អាយុ​ទើបតែ ២២​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ដក​ដោយ Forbes ចេញពី​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ខ្ទង់​ប៊ី​លាន​ដុល្លារ​បន្ទាប់​ពី​ទស្សនាវដ្តី​នេះ​ធ្វើការ​ស៊ើបអង្កេត​ក្រុមហ៊ុន ។

ប៉ុន្តែ​អ្នកស្រី​បាន​បដិសេធ​នឹង​ការ​ចោទប្រកាន់​នេះ និង​បាន​បន្ថែម​ថា​ការ​សន្មត់​របស់ Forbes គឺ​យោង​ទៅ​តាម​ព័ត៌មាន​ដែល​មិន​មាន​ភស្តុ​តាង​បញ្ជាក់​ពិតប្រាកដ ។

ស្វាមី​របស់​អ្នកស្រី​គឺ​លោក ខាន​យេ វេស (Kanye West) ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ និង​រក​ចំណូល​បាន​ប្រមាណ ១៧០​លាន​ដុល្លារ​ដែល​ភាគច្រើន​មក​ពី​កិច្ចសន្យា​ជាមួយ​ប្រេ​ន​ធំ​ៗ​ដូច​ជា Adidas ជាដើម ។ លោក​ក៏​ស្ថិត​ក្នុង​ចំណោម​តារាចម្រៀង​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​ដែរ ។

Forbes បាន​ឲ្យ​ដឹង​ទៀត​ថា តារា​ធំ​ៗ​ទាំង ១០០ រូប​រក​ចំណូល​បាន​សរុប ៦.១​ប៊ី​លាន​ដុល្លារ​មុន​ពេល​បង់ពន្ធ និង​ការ​ចាយវាយ​ដទៃ​ទៀត ។ ចំនួន​នេះ​ទាប​ជាង​ឆ្នាំ​មុន ២០០​លាន​ដុល្លារ បន្ទាប់​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បិទ​ការ​ប្រគំ​តន្ត្រី​នានា ។

លោក ហ្វេ​ដឺ​រឺ (Federer) ដែល​ជា​ជ័យ​លា​ភី​កីឡា​ថេ​នី​ស​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ដោយ​រក​ចំណូល​បាន ១០៦.៣​លាន​ដុល្លារ ព្រោះតែ​កិច្ចសន្យា​ផ្សាយពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន Uniqlo និង Rolex ។ ជាប់​ចំណាត់ថ្នាក់​លេខ ៤ និង​លេខ ៥ គឺ​កីឡាករ​បាល់ទាត់ រ៉ូ​ណា​ល់​ដូ (Ronaldo) និង​លោក មេ​ស៊ី (Messi) ។

កញ្ញា ថេ​ឡឺ ស្វី​ហ្វ (Taylor Swift) ដែល​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​បញ្ជី​នេះ​បាន​ធ្លាក់​ដល់​ចំណាត់ថ្នាក់​លេខ ២៥ វិញ​បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​ជុំវិញ​ពិភពលោក​របស់​កញ្ញា​ត្រូវ​បាន​បញ្ចប់ ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ