ម្ចាស់ហួសចិត្ត លោក​ចោរ​កាច់​សោ.ក​​ម៉ូតូ​​​គាត់​​លឿន​ម្ល៉េះ​​​នៅមុខ​ផ្សារ​​​លើ​


ខេត្តបាត់ដំបង​ ៖ សកម្មភាព​ភាព​ក្រុម​ចោរលួច ចោរ​គាស់ ​ទម្លុះទម្លាយ​លំនៅ​ឋាន និង​ក្រុម​ចោរ​ដើរ​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​នៅ​តាម​ទីផ្សារ និង​នៅ​តាម​ទីប្រជុំជន​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង នៅ​តែ​ជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ នៅ​ក្នុង​អារ​ម្ម​ណ៍ពលរដ្ឋ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ ដល់​សន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន ​។ ជា​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ «​ភូមិ ឃុំ​ មាន​សុវត្ថិភាព​» ដែល​ជា​គោល​នោ​យោ​បាយ​ដ៏​ចម្បង​របស់​រាជរដ្ឋាភិ​បាល​ ។

គ្រាន់​តែ​រយៈ​២​ថ្ងៃ​ជាប់​ៗ​គ្នា​កន្លង​ទៅ​នេះ ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព ​«​កាច់​សោ​​.​ក​លួច​យក​ម៉ូតូ​» របស់​ប្រជា​ពលរដ្ឋ​អស់​ចំនួន​​២​គ្រឿង​ជា​បន្តបន្ទាប់ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ។ រីឯ​ការ​ទប់ស្កាត់ ឬ​ការ​បង្ក្រាប ឬ​សូ​ម្បី​តែ​ការ​កំណត់​នូវ​មុខសញ្ញា​ជនសង្ស័យ ​ក៏​សមត្ថកិច្ច​ហាក់​មិន​ទាន់​មាន​តម្រុយ​នៅឡើយ​ដែរ​។

បើ​តាម​ការ​ផ្ដល់​ព័​ត៌​មាន​ពីសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​កាច់​សោ​​.​ក​លួច​ម៉ូតូ​បាន​ធ្វើ​សកម្មភាព​ជា​បន្ត​បន្ទាប់ ដែល​គេ​មើលឃើញ​ថា ជា​សញ្ញា​មួយ​ដែល​គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះជា​សមត្ថកិច្ច​ជំនាញ​ធ្លាប់​បង្ក្រាប​បានជា​បន្តបន្ទាប់​ក្ដី​។

ជាក់ស្ដែង នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៦ មិថុនា ជន​មិន​ស្គាល់​មុខ​ដែល​មហាជន​អះអាង​ថា ជា​«​ចោរ​» បាន​ធ្វើ​សកម្មភាព​កាច់​សោ​​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ចំណុច​«​ផ្សា​រលើ​» ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​គ្មាន​ខ្លាចញញើត​មន្ត្រី​នគរបាល​ដែល​យាម​ជា​ប្រចាំ​​នៅ​ទីនោះ​ឡើយ​។

ម៉ូតូ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម C125 ព​ណ៌ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​បាត់ដំបង 1Y-7758 ជា​របស់​ឈ្មោះ ហោ រ​ដ្ឋា ហៅ​ចិត្ត ភេទប្រុស​ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ នៅ​កន្លែង​កើតហេតុ លោក​ហោ រ​ដ្ឋា ហៅ​ចិត្ត បាន​ប្រាប់​កោះសន្តិភាព​ថា «​ខ្ញុំ​បាន​ទុក​ម៉ូតូ​នៅ​ក្បែរ​ផ្សា​រលើ ប៉ែក​ខាងត្បូង ដោយ​បាន​ចាក់សោ​.ក​ត្រឹម​ត្រូវ រួច​ដើរ​ចូល​ទៅ​ទិញ​បន្លែ នៅ​ក្នុង​ផ្សារ ។ លុះ​ទិញ​ហើយ ដើរមក​យក​ម៉ូតូ ស្រាប់តែ​បាត់​មិនឃើញ​ម៉ូតូ ទើប​ផ្អើល​ឆោ​ឡោ​តែ​ម្ដង តែ​ម៉ូតូ​នោះ​ ខ្ញុំ​មិន​បាន​ផ្ញើ​​គេ​ទេ​»​។

មន្ត្រី​នគរបាល​ដែល​យាម​ផ្សា​រលើ​នេះ លោក​ឆុ​ន វ៉ា​ន់​នី បាន​ប្រាប់​ដែរ​ថា នៅ​ផ្សា​រលើ​នេះ​ ក៏​មាន​កន្លែង​ផ្ញើ​ម៉ូតូ​ដែរ តែ​គេ​មិន​យក​ទៅ​ផ្ញើ​ទេ ព្រោះ​ស្ដាយ​លុយ​៥០០​រៀល​។ លោក​បាន​និយាយ​ថា លោក​បាន​ដើរ​
ច​ល័ត​ឃ្លាំមើល​គ្រប់​ទីកន្លែង​នៅ​ក្នុង​ផ្សារ ហើយ​ថែម​ទាំង​បាន​ណែនាំ​ជា​ប្រចាំ​ដល់​បងប្អូន​ដែល​ជិះ​ម៉ូតូ​មក​ផ្សារ​ឲ្យ​គាត់​យក​ទៅ​ផ្ញើ តែ​ពួក​គាត់​មិន​ស្ដាប់ ហើយ​ទុក​ម៉ូតូ​ធ្វេសប្រហែស​ រហូត​មានការ​បាត់បង់​បែប​នេះ​។

ដោយឡែក​ សាក្សី​នៅ​ទីនោះ​បាន​បញ្ជាក់​ដែរ​ថា គ្មាន​នរណា​បាន​ចាប់​អារ​ម្ម​ណ៍​ទៅ​លើ​ចោរលួច​ម៉ូតូ​ទេ ព្រោះ​រវល់​លក់ដូរ តែ​មុន​ពេល​កើតហេតុ គេ​ឃើញ​មនុស្ស​ម្នា​នៅ​ជុំវិញ​ម៉ូតូ​នោះ លុះ​ស្ងាត់​មនុស្ស ស្រាប់តែ​បាត់​ម៉ូតូ​ដែរ​។

ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​លួច​ម៉ូតូ​នេះ បើ​តាម​សេចក្ដី​រា​​យការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ មិថុនា ក៏​មាន​ជន​មិន​ស្គាល់​មុខ (​ចោរ​) ចូល​កាច់​សោ​​លួច​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​ដែរ ដែល​ជា​របស់​កូនសិស្សលោក​នៅ​ក្នុង​«​វត្ត​ពោធិ​ក្នុង​» ស្ថិត​ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ មិន​ទាន់​កំណត់​បាន​នូវ​មុខសញ្ញា​នេះ​ផង ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មិថុនា ចោរ​បាន​ធ្វើ​សកម្មភាព កាច់​សោលួច​យក​ម៉ូតូ​នៅ​ផ្សា​រលើ​អស់​មួយ​គ្រឿង​ទៀត​.. ពិតជា​គ្រាន់បើ​មែន​លោក​ចោរ ?

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដែល​ចោរលួច​ម៉ូតូ​កូនសិស្សលោក​នៅ​ក្នុង​ «​វត្ត​ពោធិ​ក្នុង​» ប្រជា​ពល​រដ្ឋ​ក៏​បាន​ប្រទះ​ជន​ម្នាក់​បាន​ព្យាយាម​កាច់​សោ​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង ​នៅ​ម្ដុំ​ខាង​មុខ​អតិ​តបន្ទាយ
​«​គុយ​សេ​» ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ខាងលិច​ផ្សា​រលើ​ប្រហែល​ជាង​២០០​ម៉េ​ត្រ តែ​មិន​បាន​សម្រេច ដោយសារ​ម្ចាស់​ម៉ូតូ​ក្រឡេក​ឃើញ​ទាន់ ហើយ​ជន​នោះ​ បាន​ងើប​ដើ​ចេញពី​ម៉ូតូ គេចខ្លួន​បាត់​
ស្រ​មោល​ភ្លាម​ៗ​ដែរ ​។

ជុំវិញ​សកម្មភាព​នៃ​អំពើ​ចោរកម្ម ដែល​គ្មាន​សញ្ញា​ថមថយ​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​លោកស្នងការ​ខេត្ត ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ផែនការ​ថ្មី ឬវិធានការ​ថ្មីបែប​ណា​នោះ​ទេ ដើម្បី​ទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ខណៈ​លោកស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ​ថ្មី ទើប​ចូល​កាន់​តំណែង​បាន​ជាង​កន្លះ​ខែ ជំនួស​លោកស្នងការ​រង​ចាស់ ​ដែល​ទើបត្រូវ​ព្រះមហាក្សត្រ​ដាក់ឱ្យ​ចូល​និវត្ត​ន៍​មុន​នេះ​បន្តិច ​។

អតីត​​ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌនៃ​ស្នងការ​ខេត្តបាត់ដំបង គឺលោក​ជេ​ត វណ្ណ​នី ត្រូវ​មន្ត្រី​នៅ​ក្នុង​អង្គ​ភាព និងមន្ត្រី​ស្ទើរ​គ្រប់​ស្ថាប័នរដ្ឋ រួម​ទាំង​មហាជន​ទូទៅ​ផងទទួល​ស្គាល់​ថា លោក​ជា​ថ្នាក់ដឹកនាំ​មួយ​រូប ដែល​មាន​សមត្ថភាព​ខ្ពស់​ ក្នុង​ការ​ទប់ស្កាត់ និងបង្ក្រាប​បទល្មើស បើ​ទោះជា​មិន​បាន​ល្អ​ឥត​ខ្ចោះ​ក្ដី​ ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ដាក់​ឲ្យ​ចូល​និវត្ត​ន៍ កាលពី​ជាង​កន្លះ​ខែ​មុន​នេះ ហើយ​ជំនួស​មក​វិញ​ដោយ​លោក​វរៈ​សេនី​យ៍​ទោ លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រ​ងទ​ទួលផែន​ព្រហ្មទណ្ឌនៃ​ស្នងការ​ខេត្តបាត់ដំបង​ ។

បើ​គិត​ចាប់​តាំងពី​ថ្ងៃ​ប្រកាស​តំណែង លោក​លឹ​ម ពុ​ទ្ធី​ឡា បាន​ចូល​កាន់​តំណែង​ស្នងការ​រងទ​ទូល​ផែន​ព្រហ្ម​ទណ្ឌ​នេះ​ បាន​រយៈពេល​ជាង​៣​ស​ប្ដា​ហ៍​មកហើយ ស្រប​ពេល​ដែល​បទល្មើស​នានាបាន​កើត​ឡើងជា​បន្ត​បន្ទាប់​។ ដូច​ជា​ករណី​«​លួច ឆក់​» ហើយ​ក៏​មាន​បទល្មើស ​«​ឧក្រិដ្ឋ​»​ កើតឡើង​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ ​ទាំង​មន្ត្រី​នៅ​ក្នុង​អង្គភាព ទាំង​មន្ត្រី​តាម​បណ្ដា​ស្ថាប័ន​នានា រួម​ទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ទាំងមូល​ផង​ សង្ឃឹមថា លោក​លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្ម​ព​ណ្ឌ ដែល​ទើប​ទើប​ចូល​ក្ដោ​ប​ដំណែង​បាន​ជាង​២០​ថ្ងៃ​កន្លង​ទៅ​នេះ នឹង​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​បារម្ភ​ពី​បញ្ហា​អសន្តិសុខ ឬបញ្ ហា​«​ភូមិមាន​សុ​វត្ថ​ភាព​»ឡើយ​។ ប៉ុន្តែ​យ៉ាងណា មហាជន​ហាក់​កំពុង​ផ្ដោត​ខ្លាំង​បំផុត ​ទៅ​លើ​ល្បែងស៊ីសង ដែល​កំពុង​ផុស​ផុល​នៅ​ក្នុង​ខេត្ត​។ ពិសេស​ ល្បែង​«​ឆ្នោត និងល្បែង​ហ្គេ​ម​» ដែល​ជ្រក​ក្រោម​ស្លាក​អុីនធើរណេត តើ​លោក​ស្នងការ​រង​ដែល​ទើប​ឡើង​ថ្មី​រូប​នេះ អាច​ទប់ស្កាត់ ឬ​បង្ក្រាប​បាន​កម្រិត​ណា​នោះ​ទេ ? ព្រោះ​ល្បែងស៊ីសង​ទាំងនេះ អាច​ជាដើម​ចមនាំ​ឲ្យ​មាន​អំពើ​ចោរកម្ម​ផ្សេង​ៗ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ