ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (កំលោះរហូត) បទកាកគតិ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– ខ្ញុំ​កូន​អ្នកស្រែ អាយុ​ជិត​សែ នៅ​តែ​ក​ម្លោះ
រឿងហេតុ​មក​ពី អ្នក​ម្ដាយ​ទាំងអស់ រក​ឡើង​រក​ចុះ

– ខ្ញុំ​កូន​អ្នកស្រែ                អាយុ​ជិត​សែ               នៅ​តែ​ក​ម្លោះ
   រឿងហេតុ​មក​ពី             អ្នក​ម្ដាយ​ទាំងអស់        រក​ឡើង​រក​ចុះ
                                   មិន​គាប់​ចិន្ដា   ។
– ខ្ញុំ​មិនមែន​ក្រ                 ដី​កេរអាករ                 មាន​ច្រើន​ហិ​កតា
   មាន​ស្រែ​ប្រវាស់            មាន​ទាំង​ចំការ              ក្នុងភូមិ​អ្នក​ណា
                                   ក៏​ស្គាល់​គ្រប់​គ្នា  ។
– ពេល​ចូល​ដណ្ដឹង              ម៉ែ​ខ្ញុំ​សម្លឹង                  ទៅ​លើ​ទ្រព្យា
   មានទ្រព្យ​ល្មម​ៗ             ត្រឹម​មួយ​ធូរធា             អ្នក​ម្ដាយ​រួញរា
                                    មិន​ព្រម​ចូល​ស្ដី ។
– ព្រោះតែ​រឿង​ទ្រព្យ          ចេះ​តែ​ទើស​ជាប់            ជាមួយ​ខាង​ស្រី
   ម៉ែ​ចង់បាន​កេរ                ទ្វេរ​ជា​ពីរ​បី                  នាំ​ទាស់​ហរ​ទ័យ
                                  ខាង​ស្រី​អាក់អន់ ។
– ខ្ញុំ​សែន​ម៉ួ​រ​ហ្មង                សែន​ខ្មាស់​អ្នកផង           រឿង​រកប្រពន្ធ
   អ្នកខ្លះ​គែ​ដៀល              ថា​ម៉ែ​លោភលន់             មិន​ចេះ​ឆ្អែតឆ្អន់
                                    ពី​រឿង​មាន​ក្រ   ។
– ខ្ញុំ​ប្រាប់​ម៉ែ​ថា                  ខ្ញុំ​មិន​ត្រូវការ                រឿង​កេរអាករ
   ម៉ែ​នៅ​ចចេស                 បែប​នេះ​បន្ដរ                ខ្ញុំ​លែង​មាត់ក
                                  តាមតែ​គាត់​ចុះ  ។
– ម៉ែ​តែង​រិះរេ                   ព្រោះ​ចង់បាន​កេរ          មក​ឱ្យ​កូនប្រុស
   ចរចា​មិន​ត្រូវ                 គឺ​ខុស​ទាំងអស់              ខ្ញុំ​ត្រូវ​ក​ម្លោះ
                                    អស់​មួយ​ជីវិត ។

ដោយ  ព្រុំ    គឹ​មជឿន   prumkimchoeun@gmail.com