ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជីវករផាប់ស្ទ្រីតបង្ខំចិត្តបិទទ្វារ ខណៈ​ម្នាក់ៗ​​ជាប់បំណុល​ធនាគារ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​គិត​មក​ដល់​ថ្ងៃ​ទី​៥ ​មិថុនា ​នៅក្នុងខេត្តសៀមរាប គឺនៅ​មាន​សភាព​ស្ងប់ស្ងាត់​មិន​ដូច​ពី​មុន ទាំងនៅ​ក្នុង​ផ្សារ និងតាម​ដងផ្លូវ​សារ​ធារ​ណៈ ។ ប៉ុន្តែ​​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៩នៅ​ក្នុង​ខេត្តសៀមរាប​…

ខេត្តសៀមរាប ​៖ ​គិត​មក​ដល់​ថ្ងៃ​ទី​៥ ​មិថុនា ​នៅក្នុងខេត្តសៀមរាប គឺនៅ​មាន​សភាព​ស្ងប់ស្ងាត់​មិន​ដូច​ពី​មុន ទាំងនៅ​ក្នុង​ផ្សារ និងតាម​ដងផ្លូវ​សារ​ធារ​ណៈ ។ ប៉ុន្តែ​​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៩នៅ​ក្នុង​ខេត្តសៀមរាប​ ​គឺ​ពុំ​មាន​អ្នក​ឆ្លង​ទៀត​​ទេ ។

សូមបញ្ជាក់ថា នៅ​ទីប្រជុំជន​តាម​ដងផ្លូវ​នានា​នៅ​ក្នុង​កណ្តាល​ក្រុង​សៀមរាប មាន​សភាព​ស្ងប់ស្ងាត់ បន្ទាប់​​ពី​មាន​ករណី​ផ្ទុះជំងឺកូ​វី​ដទូ​ទាំង​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​ខេត្តសៀមរាប ត្រូវ​បាន​ក្រសួង​សុខាភិ​បាល​រក​ឃើញ​មនុស្ស​ចំនួន​២​នាក់​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ កាលពី​កន្លង​ទៅ​នៅ​ក្នុង​ខេត្តសៀមរាប ធ្វើ​ឱ្យ អាជីវករ​លក់ដូរ​តាម​ផ្សារ​រាត្រី និងផ្សារ PUB STREEITI សម្រេចចិត្ត​បិទទ្វារ​មួយ​រយៈ ដោយសារ​លក់​មិន​ដាច់ ធ្លាប់តែ​មានការ​មនុស្ស​ធ្វើ​ចរាចរណ៍​យ៉ាងច្រើន​កុះករ មក​ដើរ​លេង​ពេញ​ផ្សារ​រាត្រី និងផ្សារ PUB STREEITI ។

ហើយមក​ទល់​ពេល​នេះ ផ្សារ​នៅ​តែ​បិទ​ទ្វារ​ដដែល​ ដោយមូលហេតុ​នៅ​មាន​សភាព​ស្ងប់​ស្ងាត់​ជាងមុន​ដដែល​ ធ្វើ​ឱ្យ​អាជីវករ​ក៏​ដូច​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប មានការ​ព្រួយបារម្ភ​ទៅ​ថ្ងៃ​មុខ​យ៉ាង​ខ្លាំង ព្រោះ​សព្វថ្ងៃ ម្នាក់​ៗ​នៅ​ជាប់បំណុល​ធនាគារ​សឹង​ទាំងអស់តាម​អ្នក​យក​តិច ឬយក​ច្រើន​។

អ្នកស្រីថា វី លក់​វត្ថុ​អនុស្សាវរីយ៍ សម្រាប់​ភ្ញៀវ​បរទេសនៅ​ក្នុង​ផ្សារ​ចាស់ ទល់មុខ​មាត់​ស្ទឹង​សៀមរាប ធ្លាប់​បាន​រៀបរាប់​ថា មុន​នឹង​សម្រេចចិត្ត​បិទទ្វារ​នោះ ដោយសារ​គ្មាន​ភ្ញៀវ​ទេសចរ​ដើរ ព្រោះ​សព្វ​ថ្ងៃនេះ ខេត្តសៀមរាប សង្ឃឹមលើ​ភ្ញៀវ​ទេសចរមួយ​មុខ​ប៉ុណ្ណោះ ហើយ​ក្រុម​គ្រួសារ អ្នក ស្រី ក៏​មិន​ចង់​ឱ្យមក​លក់​ដូរ នាំ​គ្នា​នៅ​ក្នុងផ្ទះ ព្រោះ​សព្វ​ថ្ងៃនេះ គ្មាន​ភ្ញៀវ ដើរ​ដូច​មុន​ទេ ដោយសារនាំ​គ្នា ខ្លាច​ជំងឺកូ​វីត​១៩ ទូ​ទាំង​ប្រទេស​ទៅ​ហើយ​ ។

អ្នកស្រី បន្ត​ថា ចំពោះ​តូប លក់​វត្ថុ​អនុស្សាវរីយ៍ និងតូបលក់​សម្លៀក​បំពាក់ នៅ​ក្នុង​ផ្សារ​ចាស់​ទាំងអស់ បាន​បិទ​បណ្តើរ​ៗ ដោយសារ​សភាពការណ៍​រាល់ថ្ងៃ ស្ងាត់​ដូច​សេះ​។រីឯ អ្នកស្រី ផ​ល្លី ដែល​បាន​ប្តី​ជនជាតិ​បារាំង លក់ដូរ​ហើយ​ហាង​ផឹកស៊ី នៅ​ក្នុង​ផ្សារ PUB STREEITI បាន​ប្រាប់​យ៉ាង​ខ្លី ថា លក់ដូរ​សព្វ​ថ្ងៃនេះ ជិត​ដាច់​បាយ​ហើយ សូម​ឱ្យ​រដ្ឋាភិបាល​កម្ពុជា មេត្តា​ជួយ​ឱ្យ​ខាង​ធនាគារឈប់​ទា​លុយ​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាបចំនួន​៣​ខែ​ផង គិត​ចាប់ពី​ខែ​៣​នេះ​ទៅ​។

ចំពោះ​ប្អូនស្រី ធា​វី អ្នក​មើល​ការ​ខុស​ត្រូវ នៅ​ហាង​បាយ​មួយ នៅ​ទល់មុខ​ផ្សារ​ផល្លា​រាត្រី​អង្គរ​៥ បាន​រៀប​រាប់​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​យប់​ថ្ងៃ​ទី​៥​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ថា កាលពីមុន ពួក​ខ្ញុំ លក់ដាច់​ណាស់ ធ្វើ​ឱ្យ​ថៅកែ​ខ្ញុំ សប្បាយចិត្ត​ណាស់ មិន​ពិបាក​បុគ្គលិក ទា​រប្រាក់ខែ ដូច​សព្វ​ថ្ងៃនេះ​ទេ ព្រោះ​ខេត្ត​សៀម​រាប សង្ឃឹមលើ​ភ្ញៀវ​បរទេស ទេ បើ​អត់​ភ្ញៀវ​វិញ ហាង​មួយ​ចំនួន និង សណ្ឋាគារ ,​ផ្ទះសំណាក់ នៅ​ក្នុង​កណ្តាល​ក្រុង​សៀមរាប ត្រូវ​បាន​បិទទ្វារ​អស់​៨០%​ហើយ មិន​ទាន់​បាន​បើក​វិញ​ទេ ។

ដោយសារម្នាក់​ៗជួល​ដី ធ្វើ​ហាងលក់ដូរ និងជួល​ដី​ធ្វើ​សណ្ឋាគារ និង​សំណាក់ ខណៈ​ជងឺកូ​វី​ដ​កើតឡើង​ទូ​ទាំង​ពិភព​លោក ជា​ពិសេស ខេត្តសៀមរាប ធ្វើ​ឱ្យ​ភ្ញៀវ​បរទេស ចេញ​ទៅ​ប្រទេស​គេ​វិញ​បាត់​អស់ ដូច្នេះ​ពួក​ខ្ញុំ​សម្រេចចិត្ត បិទទ្វារ​មួយ​រយៈ ដោយសារ​រដ្ឋាភិបាល​ប្រកាស​ឱ្យ​បិទ​ភោជនីយ​ដា្ន​ន ផឹង​ស៊ី និង ក្លិប​ខា​រ៉ា​អូរ​ផង​ដែរ​។

ប្អូនស្រី បាន​រៀបរាប់​បន្ត​ថា ចំពោះ​ហាង​យើងខ្ញុំ ទើប​បើក​លក់​វិញ​បាន​មួយ​អាទិត្យ ប៉ុណ្ណោះ ប៉ុន្តែ​ចេះ​តែ​លក់​បណ្តើរ​ៗ​ទៅ បើ​ទោះបីជា​គ្មាន​ភ្ញៀវ​បរទេស​ដើរ​ក៏​ដោយ ក៏​មាន​ភ្ញៀវ​ខ្មែរ​ចូល​មក​ហូប​មួយ​ៗ​ដែរ​មិន​ដូច្នេះ​ទេ​ម្ចាស់​ដី​នៅ​តែ​គិតលុយ​ផ្ទះ​ដដែល​។

ទោះជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ ក៏ ដូច​ជា​អាជីវករ ទូ​ទាំង​ខេត្តសៀមរាប សំណូមពរ​ដល់​អាជ្ញាធរ​ធ្វើ​យ៉ាង​ណា​មាន​វិធានការ​ទប់ស្កាត់​នឹង​ការពារ​វីរុស​នេះ​កុំឱ្យ​មានការ​ឆ្លង​រាលដាល​ជា​បន្ត​ទៀត ដើម្បី​ការពារ​សុខ​ភាព សុវត្ថិភាព ប្រជាពលរដ្ឋ​ទាំងអស់ ចៀស​ឱ្យ​ផុតជំងឺ​ដ៏​កាច​សាហាវ​នេះ ពី​ខេត្តសៀមរាប​ផង ដោយ​មានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល ក៏​ដូច​ជា​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ឱ្យ​ពួក​គាត់ ទាំងអស់​គ្នា ចេះ​នាំ​គ្នា​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និងអាល់កុល ឬ​ជែ​ល ឱ្យ​បាន​ញឹកញាប់ នឹង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ