ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅចិត្ត​គេ​ជិះ​រោ​ទិ៍​ដាក់ នាំ​បក្សពួក​ទៅ​ជិះ​តាម​យក​ជីវិត​បានសម្រេច​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ ដោយសារ​តែ​ខឹង​ជន​រង​គ្រោះជិះ​​ម៉ូតូ​រោទិ៍​និង​កាច់រាងដាក់ ក៏​​នាំ​បក្ស​ពួក​ជិះ​ម៉ូតូ​តាម​និងយក​គល់​ប្ញ​ស្សី​វាយ​ពីក្រោយ ​បណ្តាល​ឱ្យបាត់ជីវិតម្នាក់ ​ក្រោយមកសមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​៤​នាក់​កាលពី​ថ្ងៃ​ទី​០៤ ​មិថុនា​ ស្ថិត​នៅ​ចំណុច​ភូមិ​ភ្នំ​ជ​ញ្ជាំ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រៈ​នេត្រ​ព្រៈ​ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ ដោយសារ​តែ​ខឹង​ជន​រង​គ្រោះជិះ​​ម៉ូតូ​រោទិ៍​និង​កាច់រាងដាក់ ក៏​​នាំ​បក្ស​ពួក​ជិះ​ម៉ូតូ​តាម​និងយក​គល់​ប្ញ​ស្សី​វាយ​ពីក្រោយ ​បណ្តាល​ឱ្យបាត់ជីវិតម្នាក់ ​ក្រោយមកសមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​៤​នាក់​កាលពី​ថ្ងៃ​ទី​០៤ ​មិថុនា​ ស្ថិត​នៅ​ចំណុច​ភូមិ​ភ្នំ​ជ​ញ្ជាំ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រៈ​នេត្រ​ព្រៈ​ ។

សេចក្តីរាយការណ៍បន្តថា ជន​ដៃដល់​និងបក្ស​​ពួកទាំង​៤​នាក់​ ១-​ឈ្មោះ ចាន់​សេរី​វ​ឌ្ព្យ​នា ហៅ​ប៉ា​ង ភេទ​ប្រុស​អាយ​១៨​ឆ្នាំ (​ជន​ដៃដល់​) ២-ឈ្នោះ ហុ​ក វាសនា ហៅ​ស្តៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៣-ឈ្មោះ កែវ ចាំង​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ៤-ឈ្មោះ ស៊ុ​យ លឹ​ម​ហាំ​ង​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ដែល​រស់នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ​។

មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ព្រៈ​នេត្រ​ព្រៈ​បាន​ប្រាប់​ថា​ ​នៅ​វេលា​ម៉ោង​៥និង៤០​នាទី​ថ្ងៃកើតហេតុ នោះ លើ​ផ្លូវ​កៅស៊ូ​ខាងលិច​ភ្នំ​ព្រះនេត្រព្រះ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ​ចំងាយ​ប្រមាណ​៣០​ម៉ែត្រ​នៅ​ខាងកើត​ភូមិ​ប៉ោយ​ព្រីង​ឃុំ​ព្រះនេត្រព្រះ​។ មាន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សុខ ណា​ថា​ន់ ហៅ​បារាំង ភេទ​ប្រុស​អាយុ​ុ​១៨​ឆ្ នាំ​រស់នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ​ត្រូវ​ជនសង្ស័យវ​ាយ​និង​គល់ប្ញស្សី នៅ​ពេល​ដែល​កំពុង​ជិៈ​ម៉ូតូ​ដួល​ទៅ​ផ្លូវ​កៅស៊ូ​របួសធ្ងន់​ប​ញ្ជូ​ល​ទៅ​ពេទ្យ​​​មិន​ទាន់​ដល់​ផង​ក៏​ស្លាប់ ហើយ​ជន​ដៃដល់​គេចខ្លួន​បាត់​អស់​។

លោក​បាន​បញ្ជាក់​ថា ​ក្រោយ​ពេល​មាន​ករណី​មនុស្សឃាត​ដោយ​ចេតនា​​ហើយ​ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ស្រាវជ្រាវ​មុខ សញ្ញា​ឃាត់ខ្លួន​ជន​ស​ង្ស័​៤​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​ជន​ដៃដល់​ភ្លាម​ៗ​។​ ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​៤​នាក់​បញ្ជូន​ទៅ​អ​អិ​ការដ្ឋាន​នគរបាល​ស្រុក​ព្រៈ​នេត្រ​ព្រៈ សាកសួរ​តាម​ចំលើយ ឈ្នោះ ហុ​ក វាសនា ហៅ​ស្តៅ​។

ជន​សង្ស័យ​បាន​សារភាព​ថា​ មូលហេតុ​ដែល​វ៉ៃ​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​ ព្រោះតែ​ជន​រង​គ្រោះ​ជិៈ​ម៉ូតូ​ហើយ​ស​ន្លោ​ក​សំលេង​ម៉ូតូ និង​កាច់រឹក​កាច់រាង​ធ្វើ​អោយ​ពួក​គេ​ខឹង​ហើយ​យក​គល់​ឫស្សី​មាន​ភ្នែក​ប្រវែង​ជាង​១​ម៉ែត្រ​ជិៈ​ម៉ូតូ​តាម​ទាន់​ហើយ​វ៉ៃ​ជន​រង​គ្រោៈ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្តាល​ដួល​ធ្លាក់​ពីលើ​ម៉ូតូ​របួសធ្ងន់​បញ្ជូន​ទៅ​ពេទ្យ​បាន​ស្លាប់​តាម​ផ្លូវ​។

អត្ថបទសរសេរ ដោយ