ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ចោរ​! ក្រោម​រូបភាព​ផ្ញើ​សម្ភារ​មាន​តម្លៃ​ពី​បរទេស តែ​នៅ​អាច​បោក​បានជា​ហូរហែ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជា​និច្ចកាល​សមត្ថកិច្ច តែងតែ​បង្ក្រាប​ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​ជា​ហូរហែ ​និង​តែងតែ​ធ្វើការ​អំពាវនាវ​ផ្សព្វផ្សាយ​ជាប់​ជា​ប្រចាំ ដើម្បី​ជៀសវាង​ជនល្មើស​យក​ល្បិច​ដដែល​នេះ​ទៅ​បោកប្រាស់​អ្នក​ផ្សេង​ទៀត​បាន…

រាជធានី​ភ្នំពេញ ៖ បើ​តាម ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជា​និច្ចកាល​សមត្ថកិច្ច តែងតែ​បង្ក្រាប​ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​ជា​ហូរហែ ​និង​តែងតែ​ធ្វើការ​អំពាវនាវ​ផ្សព្វផ្សាយ​ជាប់​ជា​ប្រចាំ ដើម្បី​ជៀសវាង​ជនល្មើស​យក​ល្បិច​ដដែល​នេះ​ទៅ​បោកប្រាស់​អ្នក​ផ្សេង​ទៀត​បាន ក្នុង​នោះ​ផង​ដែរ ​សូ​ម្បី​តែ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​បាន​ចេញ​មុខ​អំពាវនាវ​ដោយ​ផ្ទាល់ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​តោង​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ កុំ​មានចិត្ត​លោភលន់ កុំ​ចង់បាន​អ្វី​ដែល​មិន​មាន​ប្រភព ជា​ពិសេស​លាភសក្ការដែល​នៅ​សុខ​ៗ​មក​ដោយ​ឯកឯង ដោយ​មិន​មានការ​ប្រឹងប្រែង​សោះ​នោះ ច្រើន​តែ​ជា​អន្ទាក់​នាំ​យើង​ធ្លាក់​ទៅ​ក្នុង​ការ​ខាតបង់ ​។

ទោះបី​មានការ​អំពាវនាវ ​និង​ផ្សព្វផ្សាយ​យ៉ាងណា ក៏​គេ​សង្កេត​ឃើញ​ថា នៅ​មាន​ជន​រង​គ្រោះ​មួយ​ចំនួន នៅ​តែ​ចាញ់បោក​ល្បិច​ចោរ​ដដែល​ៗ​នេះ​ជា​ដដែល ​។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​5 ខែមិថុនា ឆ្នាំ​2020​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បា​នប​ញ្ចូ​ន​ជន​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​ពីរ​នាក់​គូរ​កន ជនជាតិ​នី​ហ្សេ​រី​យ៉ា ភេទ​ប្រុស ឈ្មោះ IWUJI DES MOND អាយុ​31​ឆ្នាំ និង​ជនជាតិ​ខ្មែរ ភេទ​ស្រី ឈ្មោះ ញឹក សា​រ៉ាត អាយុ​35​ឆ្នាំ ទៅ​កាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​នាក់ បាន​រៀប​គម្រោង​បោកប្រាស់​ជន​រង​គ្រោះ​ម្នាក់ ភេទ​ស្រី អាយុ​47​ឆ្នាំ ឲ្យ​ផ្ញើ​លុយ​ទៅ​ពួក​គេ​ជា​បន្តបន្ទាប់​ចំនួន​3​ដង សរុប 8,500$ តែ​ជន​រង​គ្រោះ​ទើបតែ​ផ្ញើ​បាន​3,500$ ក៏​មានការ​សង្ស័យ ទើប​ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាម​ច្បាប់​។

ល្បិច​កល​ដែល​ជនល្មើស​ទាំង​ពីរ​នាក់​ខាងលើ បាន​ប្រើ​សម្រាប់​ធ្វើការ​ឆបោក​ជន​រង​គ្រោះ គឺ​មិន​ខុស​ពី​ល្បិច​ជនល្មើស​មុន​ៗ​ទេ ដោយ​ដំបូង​ឡើយ​ពួក​គេ​បាន​ប្រើ​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក ជា​ឈ្មោះ​បរទេស (She feek Wilson) ទំនាក់ទំនង​មក​កាន់​ជន​រង​គ្រោះ​ដោយ​ប្រាប់​ថា​រូបគេ​រស់នៅ​សហរដ្ឋអាមេរិក​។ បន្ទាប់​ពី​បាន​ឆាត​រកគ្នា​ទៅ​វិញ​ទៅ​មក​អស់​រយៈពេល​03​ខែ ជនល្មើស​ក៏​បាន​ប្រាប់​ទៅ​ជន​រង​គ្រោះ​ថា គាត់​ជិត​ចូល​និវត្តន៍​ហើយ ដោយ​ស្រលាញ់​ចូល​ចិត្ត និង​មាន​និស្ស័យ​ជាមួយ​ជន​រង​គ្រោះ គាត់​ចង់​ផ្ញើ​ប្រាក់​មក​ឲ្យ​ជន​រង​គ្រោះ ដើម្បី​ទិញ​ផ្ទះ​នៅ​ស្រុក​ខ្មែរ ទុក​សម្រាប់​ពេល​គាត់​មក​លេង​ស្រុក​ខ្មែរ​មានផ្ទះ​នៅ​ស្រាប់ ហើយ​គាត់​ប្រាប់​ទៀត​ថា ពេល​គាត់​ផ្ញើ​លុយ​មក នឹង​ឲ្យ​គេ​ទំនាក់ទំនង​មក​ជន​រង​គ្រោះ​តាម​ទូរស័ព្ទ ហើយ​ជន​រង​គ្រោះ​ក៏​ប្រាប់​លេខ​ទូរស័ព្ទ​ទៅ​ជនល្មើស​។

ក្រោយមក​ប៉ុន្មាន​ថ្ងៃ​ក៏​មាន​លេខ​ទូរស័ព្ទ 096 388 5014 បាន​ហៅ​មក​កាន់​ជន​រង​គ្រោះ ឲ្យ​ផ្ញើ​លុយ​ទៅ​គេ ដើម្បី​រៀបចំ​ឯកសារ​ដក​ប្រាក់​ដែល​គេ​ផ្ញើ​មក​ពី​សហរដ្ឋអាមេរិក ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រាប់​ទៅ​វិញ​ថា ជួយ​ដឹក​ជញ្ជូន​លុយ​ទាំងនោះ​មក​ដល់​ផ្ទះ​របស់​ខ្លួន​មក តែ​គេ​ប្រាប់​ថា​វិញ​ថា ទាល់តែ​ផ្ញើ​លុយ​ទៅ​រៀបចំ​ឯកសារ​ត្រឹមត្រូវ ទើប​ដក​លុយ​បាន​។

  • ដូច្នេះ​នៅ​វេលា​ម៉ោង​12​និង​00​នាទី ថ្ងៃ​ទី​25 ខែឧសភា ឆ្នាំ​2020 ជន​រង​គ្រោះ​បាន​ផ្ញើ​លុយ​ទៅ​ជនល្មើស​តាម​ទ្រូ​ម៉ា​ន់​នី ចំនួន​500$ ដោយ​គេ​ប្រាប់​ថា​រត់ការ​តាម​ស្ថានទូត​។
  • ពេល​ផ្ញើ​លុយ​រួច​ហើយ នៅ​វេលា​ម៉ោង​14​និង​00​នាទី ថ្ងៃ​ដដែល ជន​រង​គ្រោះ​បាន​ផ្ញើ​លុយ​ទៅ​ជនល្មើស​ម្ដងទៀត​តាម​វី​ង ចំនួន​2,500$ ដោយ​គេ​ប្រាប់​ថា​ដើម្បី​រត់ការ​តាម​រយៈ​គយ​។
  • លុះដល់​ម៉ោង 16​និង​00​នាទី ថ្ងៃ​ដដែល ជនល្មើស​បាន​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​លុយ​ចំនួន​5,500$​បន្ថែម​ទៀត ទើប​ធ្វើ​ឯកសារ​រួចរាល់ តែ​ដោយ​ជន​រង​គ្រោះ​ស្ដាប់​ច្រ​លំ ក៏​ផ្ញើ​លុយ​ទៅ​ជនល្មើស​តែ​500$ ស្រាប់តែ​ជនល្មើស​បាន​ទូរស័ព្ទ​មក​ម្ដងទៀត​ឲ្យ​ផ្ញើ​លុយ​បន្ថែម​5,000$ ទើប​អាច​ដក​លុយ​ពី​សហរដ្ឋអាមេរិក​បាន តែ​ដោយ​ជន​រង​គ្រោះ​គ្មាន​ប្រាក់​ផ្ញើ​ទៅ​ទៀត និង​មានការ​សង្ស័យ​ផង​នោះ ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​កន្លែង​សមត្ថកិច្ច​តែ​ម្ដង​។

ក្រោយ​ពេល​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ហើយ​នោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​នា​ថ្ងៃ​ទី​02 ខែមិថុនា ឆ្នាំ​2020 និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នា​រសៀល​ថ្ងៃ​ទី​04 ខែមិថុនា ឆ្នាំ​2020​ ៕
(សេចក្ដី​លោភលន់​ដោយ​គ្មាន​ការ​ពិចារណា រមែង​ជួប​នូវ​ការ​ខាតបង់​តាម​ក្រោយ​ជា​ដរាប​!)

ល្បិចចោរដដែល តែនៅអាចបោកបានជាហូរហែរ!

ល្បិចចោរដដែល តែនៅអាចបោកបានជាហូរហែរ!ជានិច្ចកាលសមត្ថកិច្ច តែងតែបង្ក្រាបករណីឆបោកឲ្យផ្ញើលុយតាមវីងជាហូរហែរនិងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះទៅបោកប្រាស់អ្នកផ្សេងទៀតបាន ក្នុងនោះផងដែរសូម្បីតែលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋតោងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានចិត្តលោភលន់ កុំចង់បានអ្វីដែលមិនមានប្រភព ជាពិសេសលាភសក្ការៈដែលនៅសុខៗមកដោយឯកឯង ដោយមិនមានការប្រឹងប្រែងសោះនោះ ច្រើនតែជាអន្ទាក់នាំយើងធ្លាក់ទៅក្នុងការខាតបង់។ ទោះបីមានការអំពាវនាវនិងផ្សព្វផ្សាយយ៉ាងណា ក៏គេសង្កេតឃើញថា នៅមានជនរងគ្រោះមួយចំនួន នៅតែចាញ់បោកល្បិចចោរដដែលៗនេះជាដដែល។ជាក់ស្ដែងនៅព្រឹកថ្ងៃទី5 ខែមិថុនា ឆ្នាំ2020នេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចូនជនឆបោកឲ្យផ្ញើលុយតាមវីងពីរនាក់គូរកន ជនជាតិនីហ្សេរីយ៉ា ភេទប្រុស ឈ្មោះ IWUJI DES MOND អាយុ31ឆ្នាំ និងជនជាតិខ្មែរ ភេទស្រី ឈ្មោះ ញឹក សារ៉ាត អាយុ35ឆ្នាំ ទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីពួកគេទាំងពីរនាក់ បានរៀបគម្រោងបោកប្រាស់ជនរងគ្រោះម្នាក់ ភេទស្រី អាយុ47ឆ្នាំ ឲ្យផ្ញើលុយទៅពួកគេជាបន្តបន្ទាប់ចំនួន3ដង សរុប 8,500$ តែជនរងគ្រោះទើបតែផ្ញើបាន3,500$ ក៏មានការសង្ស័យ ទើបប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ កំណត់មុខសញ្ញាជនសង្ស័យបាន រហូតឈានដល់ធ្វើការឃាត់ខ្លួនជាក់ស្ដែងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។ល្បិចកលដែលជនល្មើសទាំងពីរនាក់ខាងលើ បានប្រើសម្រាប់ធ្វើការឆបោកជនរងគ្រោះ គឺមិនខុសពីល្បិចជនល្មើសមុនៗទេ ដោយដំបូងឡើយពួកគេបានប្រើអាក់ខោនហ្វេសប៊ុក ជាឈ្មោះបរទេស (She feek Wilson) ទំនាក់ទំនងមកកាន់ជនរងគ្រោះដោយប្រាប់ថារូបគេរស់នៅសហរដ្ឋអាមេរិក។ បន្ទាប់ពីបានឆាតរកគ្នាទៅវិញទៅមកអស់រយៈពេល03ខែ ជនល្មើសក៏បានប្រាប់ទៅជនរងគ្រោះថា គាត់ជិតចូលនិវត្តន៍ហើយ ដោយស្រលាញ់ចូលចិត្ត និងមាននិស្ស័យជាមួយជនរងគ្រោះ គាត់ចង់ផ្ញើប្រាក់មកឲ្យជនរងគ្រោះ ដើម្បីទិញផ្ទះនៅស្រុកខ្មែរ ទុកសម្រាប់ពេលគាត់មកលេងស្រុកខ្មែរមានផ្ទះនៅស្រាប់ ហើយគាត់ប្រាប់ទៀតថា ពេលគាត់ផ្ញើលុយមក នឹងឲ្យគេទំនាក់ទំនងមកជនរងគ្រោះតាមទូរស័ព្ទ ហើយជនរងគ្រោះក៏ប្រាប់លេខទូរស័ព្ទទៅជនល្មើស។ក្រោយមកប៉ុន្មានថ្ងៃក៏មានលេខទូរស័ព្ទ 096 388 5014 បានហៅមកកាន់ជនរងគ្រោះ ឲ្យផ្ញើលុយទៅគេ ដើម្បីរៀបចំឯកសារដកប្រាក់ដែលគេផ្ញើមកពីសហរដ្ឋអាមេរិក ពេលនោះជនរងគ្រោះបានប្រាប់ទៅវិញថា ជួយដឹកជញ្ជូនលុយទាំងនោះមកដល់ផ្ទះរបស់ខ្លួនមក តែគេប្រាប់ថាវិញថា ទាល់តែផ្ញើលុយទៅរៀបចំឯកសារត្រឹមត្រូវ ទើបដកលុយបាន។ – ដូច្នេះនៅវេលាម៉ោង12និង00នាទី ថ្ងៃទី25 ខែឧសភា ឆ្នាំ2020 ជនរងគ្រោះបានផ្ញើលុយទៅជនល្មើសតាមទ្រូម៉ាន់នី ចំនួន500$ ដោយគេប្រាប់ថារត់ការតាមស្ថានទូត។- ពេលផ្ញើលុយរួចហើយ នៅវេលាម៉ោង14និង00នាទី ថ្ងៃដដែល ជនរងគ្រោះបានផ្ញើលុយទៅជនល្មើសម្ដងទៀតតាមវីង ចំនួន2,500$ ដោយគេប្រាប់ថាដើម្បីរត់ការតាមរយៈគយ។- លុះដល់ម៉ោង 16និង00នាទី ថ្ងៃដដែល ជនល្មើសបានប្រាប់ឲ្យជនរងគ្រោះផ្ញើលុយចំនួន5,500$បន្ថែមទៀត ទើបធ្វើឯកសាររួចរាល់ តែដោយជនរងគ្រោះស្ដាប់ច្រលំ ក៏ផ្ញើលុយទៅជនល្មើសតែ500$ ស្រាប់តែជនល្មើសបានទូរស័ព្ទមកម្ដងទៀតឲ្យផ្ញើលុយបន្ថែម5,000$ ទើបអាចដកលុយពីសហរដ្ឋអាមេរិកបាន តែដោយជនរងគ្រោះគ្មានប្រាក់ផ្ញើទៅទៀត និងមានការសង្ស័យផងនោះ ក៏បានដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចតែម្ដង។ក្រោយពេលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយនោះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់នាថ្ងៃទី02 ខែមិថុនា ឆ្នាំ2020 និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី04 ខែមិថុនា ឆ្នាំ2020។សេចក្ដីលោភលន់ដោយគ្មានការពិចារណា រមែងជួបនូវការខាតបង់តាមក្រោយជាដរាប!#PhnomPenhGRK

បាន​បង្ហោះ​ដោយ Phnom Penh Gendarmerie នៅ សុក្រ 5 មិថុនា 2020

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ