រថយន្ត​២​គ្រឿង​សាក​កម្លាំង​គ្នា បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួស​០៤​នាក់


ខេត្តបន្ទាយមានជ័យ ៖ ហេតុ​ការ​រណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង នៅ​វេលា​ម៉ោង​០៩ និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២០ លើ​ផ្លូវជាតិ​លេខ​៥៩ ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត​លេខ ១៨-១៩ ស្ថិត​នៅ​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។ លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ដំបូង​មាន​០១​គ្រឿង ពណ៌​សម្បក​ឪឡឹក ស្លាក​លេខ ភ្នំពេញ 2AL-045 បើកបរ​ដោយ​ឈ្មោះ ផា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​តា​ដុ​ង ឃុំ​ដូន​កឹង ស្រុក​កំចាយមា ខេត្តព្រៃវែង​។

បើកបរ​ក្នុង​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ស៊ុន ម៉ូ​ល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​តា​ដុ​ង ឃុំ​ដូន​កឹង ស្រុក​កំចាយមា ខេត្តព្រៃវែង​ជាមួយ​គ្នា​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ធុន​តូច​០១​គ្រឿង ពណ៌​ស ស្លាក​លេខ បាត់ដំបង 2B-7518 បើកបរ​ដោយ​ឈ្មោះ ឈុ​ន តៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ទំនប់ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ បើកបរ​ពី​ទិស​ដៅ​ខាងកើត ទៅ​ខាងលិច​បុក​ចំ​ពីមុខ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​តែ​ម្តង ក្នុង​មាន​អ្នក​រួម​ដំណើរ​០២​នាក់ ម្នាក់​ឈ្មោះ ឈាង នៀ​ត ភេទ​ស្រី អាយុ​៣២​ឆ្នាំ​, ម្នាក់​ទៀត​ឈ្មោះ ឈាង គឹ​ម​ស្រៀ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ អ្នក​ទាំង​ពីរ​ខាងលើ​រស់នៅ​ភូមិ​ក្បាល​ទំនប់ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។

លោក​អធិការ បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​អ្នក​រួម​ដំណើរ និង​អ្នកបើកបរ​ខាង​រថយន្ត​ពណ៌​ស​របួសធ្ងន់​០៣​នាក់ ០១-​ឈ្មោះ ឈាង នៀ​ត ភេទ​ស្រី អាយុ​៣២​ឆ្នាំ​,០២-​ឈ្មោះ ឈាង គឹ​ម​ស្រៀ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៣-​ឈុ​ន តៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។ រីឯ​ខាង រថយន្ត​សាំ​យ៉ុ​ង ស្លាប់​អ្នក​បើករ​រថយន្ត​ស្លាប់​នៅ​នឹង​កន្លែង​ឈ្មោះ ផា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​អ្នក​រួម​ដំណើរ​របួសស្រាល​ឈ្មោះ ស៊ុន ម៉ូ​ល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ របួសស្រាល​។ រថយន្ត​ទាំង​២​គ្រឿង​ខូចខាត​ធ្ងន់​។

ចំពោះ​មូលហេតុ បណ្តាល​មក​ពី​រថយន្ត ម៉ាក​ពណ៌​ស បើកបរ​ល្បឿន​លឿន​ក្នុង​ស្ថានភាព​ផ្លូវ​កោង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ វត្ថុ​តាង​រថយន្ត​ទាំង​០២​គ្រឿង កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ ដោយ ៖ ណុ​ប រក្សា

Facebook Google Twitter Email

Live

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ