ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​ ៣​គ្រាប់ មុខ​សាលា​ចតុមុខ ផ្ដើម​ចេញពី​ការ​មើល​មុខ​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​គូភាគី ២​ក្រុម មានការ​ឌឺដង ជា​ពាក្យ​សំដី​ដាក់​គ្នា ទើប​ឈាន​ដល់​ការ​គប់​ដុំ​ថ្ម ទៅ​លើ​ភាគី​មួយ​ក្រុម​ទៀត ដែល​ធ្វើ​ឲ្យ​មានការ​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ នៅ​ចំណុច​មុខ​សាលា​ចតុមុខ…

រាជធានី​ភ្នំពេញ ៖ ករណី​គូភាគី ២​ក្រុម មានការ​ឌឺដង ជា​ពាក្យ​សំដី​ដាក់​គ្នា ទើប​ឈាន​ដល់​ការ​គប់​ដុំ​ថ្ម ទៅ​លើ​ភាគី​មួយ​ក្រុម​ទៀត ដែល​ធ្វើ​ឲ្យ​មានការ​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ នៅ​ចំណុច​មុខ​សាលា​ចតុមុខ ធ្វើ​ឲ្យ​ក្រុម​ក្មេង​ស្ទាវ​ចំនួន​៤​នាក់​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់​ចូល​ផ្ទះ​លក់​បបរ​ជាប់​របង​សាលារៀន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​នឹង​សាលា​បឋម​សិក្សា​ចតុមុខ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ប៉ុស្តិ៍​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ភាគី​បង្ក​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​ប៉ូលិស​នាំ​យក​មក​ធ្វើការ​សាកសួរ រួម​មាន ៖

១-​ឈ្មោះ ចេ​ន ឧត្តម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​តូប​លេខ​៩ ផ្លូវ​៥១​ជាប់​វត្ត​លង្កា មុខរបរ​លក់​ភេសជ្ជ​: (​ធ្វើតេស្ត​គ្មាន​សារធាតុ​ញៀន​) ។
២-​ឈ្មោះ ទេព វីរ​: ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​វត្ត​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​ជួយ​លក់​បបរ ឲ្យ​បង​នៅ​ផ្សារ​កណ្តាល (​គ្មាន​សារធាតុ​ញៀន​) ។
៣-​ឈ្មោះ វេ​ង ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ផ្លូវ​១៥៤ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ មុ​របរ​ជួយ​លក់ គុយទាវ​ឲ្យ​ម្តាយ (​គ្មាន​សារធាតុ​ញៀន​) ។
និង​៤-​ឈ្មោះ ពុំ វិសាល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩០ ភូមិ​-​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល មុខរបរ​បុគ្គលិក​ណា​ហ្គា (​គ្មាន​សារធាតុ​ញៀន​) ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​រក​ឃើញ ៖ ១-​ដុំ​ថ្ម​៣​ដុំ ។ ២-​សំបក​កា​ទុ​ស​៣​គ្រាប់ ។ 3-​ម៉ូតូ​ម៉ា​កឡេត ពណ៌​ស ផ្លា​ក​លេខ​ភ្នំពេញ ១FP៤៩១៥ ។ និង​៤-​ម៉ូតូ​ធូ​ដេ​ពណ៌​ខ្មៅ​គ្មាន​ផ្លា​ក​លេខ ។

បើតាមប្រពភព័ត៌មានពីសមត្ថកិច្ច នៃអធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​រាំង បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ស្ទាវ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ជា​ប្រភេទ​កូន​ទា ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ពណ៌​ស បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង គឺ​មក​ពី​វិមាន​ឯករាជ្យ ។ លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ ក្មេង​ស្ទាវ​ទាំង​៤​នាក់​នោះ​បាន​ជិះ​ម៉ូតូ​មក​ឈប់​ទិញ​នំ​ព​ពាយ នៅ​មុខ​សាលា​ចតុមុខ ក៏​ស្រាប់តែ​លេចមុខ​បុរស​៣​នាក់​ស្លៀកពាក់​ស៊ី​វិល មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​៣​គ្រឿង សុទ្ធតែ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ជិះ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កាត់​ពីមុខ​ក្មេង​ស្ទាវ​៤​នាក់​នោះ រួច​ហើយ​មើល​មុខ​គ្នា ។ បន្ទាប់​មក​ក្មេង​ស្ទាវ​ទាំង​៤​នាក់​នោះ​ស្រែ​កថា “​ពួក​ហ្អែ​ង​ចង់​ធ្វើ​អី​!” ហើយ​ក៏​នាំ​គ្នា​ស្ទុះ​ទៅ​រើស​ដុំ​ថ្ម គប់​សំដៅ​ទៅ​ក្រុម​មួយទៀត (​បុរស​៣​នាក់​) ភ្លាម​នោះ​ធ្វើ​ឱ្យ​បុរស​ទាំង​៣​នាក់​នោះ ក៏​បត់​ម៉ូតូ​ត្រឡប់​ក្រោយ រួច​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់​ឡើង​លើ​ចំនួន​៣​គ្រាប់ ធ្វើ​ឲ្យ​ក្រុម​ក្មេង​ស្ទាវ​ទាំង​៤​នាក់​នោះ ភ័យ​ស្លន់ស្លោ ក៏​នាំ​គ្នា​រត់​ចូល​ក្នុង​ហាង​បបរ​កង្កែប​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម បង្ក​អោយ​ផ្អើល​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ចុះ​មក ។

ក្មេង​ស្ទាវ​ទាំង​៤​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ជ័យ​ជំនះ ប៉ុន្តែ​ដោយ​ធ្វើការ​សួរនាំ​ទៅ​ដឹង​រឿង​ក៏​បញ្ជូន​បន្ត​ទៅ​កាន់​ប៉ុស្តិ៍​បឹង​រាំង ដើម្បី​សួរនាំ​ជា​បន្ត​ទៅ​ទៀត ។ ដោយឡែក​ក្រុម​ខ្មាញ់​កាំភ្លើង បន្ទាប់​ពី​ផ្ទុះអាវុធ​រួច​ហើយ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ ណែនាំ​អប់រំ និង​មាន​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យាធានា​រួច សមត្ថកិច្ច​ក៏​បាន​អនុញ្ញាតិ​ឲ្យ​ជន​បង្ក​ទាំង​៤​នាក់​នេះ ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ម្យ៉ាងវិញទៀត សមត្ថកិច្ច​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​រក​ជន​៥​នាក់ ដែល​បាញ់​នៅ​យប់​នោះ ដើម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ