យ៉ាងណាដែរហាងឆេងលុយខ្មែរ ធៀបជាមួយលុយថៃ វៀតណាម និងឡាវ


រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមបង្ហាញពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹង ប្រាក់របស់ប្រទេសជាប់ព្រំដែនកម្ពុជា ម្តងថាតើមានអត្រាយ៉ាងណា បើប្រៀបធៀបថ្ងៃនេះ ទៅនឹងថ្ងៃម្សិលមិញ ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៥ខែមិថុនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ប្រាក់បាតថៃ ធៀបនឹងប្រាក់រៀលខ្មែរ គឺមិនមានការប្រែប្រួលទេ បើធៀបទៅនឹងថ្ងៃម្សិលមិញ ដែល ១បាតថៃ ទិញចូល ១៣០ រៀល និងលក់ចេញ ១៣២ រៀល ។

ទន្ទឹមនេះចំពោះប្រាក់ដុងវៀតណាមធៀបនឹងប្រាក់រៀលខ្មែរវិញ គឺថ្ងៃនេះ និងថ្ងៃម្សិលក៏ មិនមានការប្រែប្រួលអ្វីដែរ ដែល ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល ហើយលក់ ចេញ ១៧៩ រៀល ។

ដោយឡែកសម្រាប់ប្រាក់គីបឡាវធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះមានការប្រែប្រួលបន្តិច ធៀបនឹងថ្ងៃម្សិលមិញ ដែលថ្ងៃនេះ ១០០០គីបឡាវ ទិញចូល ៤៥៧ រៀល លក់ចេញ ៤៦២ រៀល ខណៈដែលកាលពីថ្ងៃម្សិលមិញ ទិញចូល ៤៥៨ រៀល និងលក់ចេញ ៤៦២ រៀល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី
    សូម​អរគុណ