អាមេរិក និងអុីរ៉ង់ ដោះដូរអ្នកទោសគ្នាថ្មី
សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ ២០២០ បានធ្វើការដោះដូរអ្នកទោសគ្នាថ្មី ក៏ទោះបីភាពតានតឹងរវាងប្រទេសទាំង២ នៅមានខ្ពស់បំផុត…
សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ ២០២០ បានធ្វើការដោះដូរអ្នកទោសគ្នាថ្មី ក៏ទោះបីភាពតានតឹងរវាងប្រទេសទាំង២ នៅមានខ្ពស់បំផុត…
សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ ២០២០ បានធ្វើការដោះដូរអ្នកទោសគ្នាថ្មី ក៏ទោះបីភាពតានតឹងរវាងប្រទេសទាំង២ នៅមានខ្ពស់បំផុត ដែលបែបនេះជាសញ្ញាដែលលោកដូណាល់ត្រាំថា ប្រទេសទាំង២អាចរកឃើញ ច្រកនៃការព្រមព្រៀងគ្នា។
តាម TWITTER លោកត្រាំសរសេរថា លោកMICHAEL WHITE អតីតយោធានៃកងម៉ារីនអាមេរិក ដែលត្រូវចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១៨នៅអ៊ីរ៉ង់ នឹងបានវិលមកជួបជុំសាច់ញាតិគ្រួសារវិញនៅអាមេរិក ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
លោកបញ្ជាក់ថា បានជួបនិយាយគ្នាតាមទូរស័ព្ទជាមួយអតីតចំណាប់ខ្មាំងរូបនោះ ដែលបច្ចុប្បន្នស្ថិតនៅប្រទេសស្វ៊ីស ហើយក្នុងពេលដ៏ឆាប់ គេនឹងជិះយន្តហោះអាមេរិក១គ្រឿង មកកាន់សហរដ្ឋអាមេរិកវិញ។ អរគុណហើយអ៊ីរ៉ង់ ដែលបែបនេះបង្ហាញថាកិច្ចព្រមព្រៀងអាចទៅរួច។ លោកពុំបានផ្ដល់ភាពលម្អិតជាងនេះឡើយ តែដោយសន្យាបន្ត ការខិតខំប្រឹងប្រែង ដើម្បីឲ្យមានការដោះលែងអ្នកទោសអាមេរិកទាំងអស់ ដែលជាប់ឃុំឃាំងនៅបរទេស។
ចំណែកអ៊ីរ៉ង់វិញឲ្យដឹងថា អ្នកវិទ្យាសាស្ត្រខ្លួនម្នាក់ លោកMAJID TAHERI ដែលជាប់ឃុំឃាំងនៅអាមេរិក ដោយសារការមួលបង្កាច់ ត្រូវបានក្រុងវ៉ាសិុនតោនដោះលែង ដំណាលគ្នានឹងអតីតយោធាអាមេរិក ។ អ្នកវិទ្យាសាស្ត្ររូបនោះទទួលការចោទប្រកាន់ កាលពីខែធ្នូពីបទបកស្រាយមិនត្រឹមត្រូវខាងហិរញ្ញវត្ថុ និងជាប់ចោទពីបទបញ្ជូនឧបករណ៍បច្ចេកទេសមួយទៅកាន់អ៊ីរ៉ង់ ដោយរំលោភបំពានទណ្ឌកម្មអាមេរិក តែចៅក្រមអាមេរិក១រូបបានចេញបញ្ជាកាលពីថ្ងៃទី៤មិថុនា ឲ្យដោះលែងរូបលោក ៕ ដកស្រង់ចេញពីវេបសយា ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ