ដើមទុន​ត្រឹម​១០០​ដុល្លារ ​បើក​សិប្បកម្ម​ធ្វើ​គ្រឿង​អ​ល័​ង្កា​រ​ពី​ស្នែងក្របី​ក្តោប​ទីផ្សារ​ក្រៅប្រទេស


​រាជធានី​ភ្នំពេញ ៖ ខណៈ​មាន​អាជីវកម្ម​កែ​ច្នៃ​ជា​ច្រើន​កំពុង​រីក​ដុះដាល​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គេ​សង្កេត​ឃើញ​មាន​អា​ជី​កម្ម​មួយ​ប្រភេទ​ដែល​មាន​លក្ខណៈ​ប្លែក​ពី​គេ​ហើយ​អាច​ចាត់​ទុក​ថា​ជា​អាជីវកម្ម​មាន​តែ​មួយ​និង​ដំបូង​គេ​នៅ​កម្ពុជា​នោះ​គឺ​អាជីវកម្ម​ផលិត​គ្រឿងអលង្ការ​ដែល​ធ្វើ​ពី​ស្នែងក្របី​និង​ស្នែងគោ និង​កំពុង​ទាក់ទាញ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស ។ ​

ដោយ​ភាព​ប៉ិនប្រសព្វ​និង​គំនិត​ច្នៃប្រឌិត ម្ចាស់​អាជីវកម្ម​បាន​យក​ស្នែងគោ​និង​ស្នែងក្របី​ផលិត​ជា​គ្រឿងអលង្ការ​លម្អ​រលើ​ខ្លួន​គ្រប់​ប្រភេទ​ដូច​ជា ខ្សែ​ក បន្តោង​ខ្សែ​ក ជញ្ជៀន ក្រវិល និង​គ្រឿង​អនុស្សាវរីយ៍​ផ្សេង​ៗ ។

ដំបូង​ឡើយ ម្ចាស់​អាជីវកម្ម​ផលិត​គ្រឿងអលង្ការ​គឺ​ពុំ​ទាន់​មាន​ហាង​លក់ដូរ​ត្រឹមត្រូវ និង​មាន​គេ​ស្គាល់​ច្រើន​នោះ​ទេ ដូច្នេះ​ម្ចាស់​អាជីវកម្ម​បាន​យក​គ្រឿងអលង្ការ​ច្នៃ​ពី​ស្នែង​ទាំងនោះ​ផ្ញើ​គេ​លក់​តែ​ប៉ុណ្ណោះ​។ ​យើង​ក្រ​ឡេ​ង​មក​មើល​ការ​ចាប់ផ្តើម​ការ​ច្នៃប្រឌិត និង​ផលិត​គ្រឿងអលង្ការ​ទាំងនេះ របស់​បងប្រុស​វិញ បាន​និយាយ​ថា គាត់​ធ្វើ​វា​បាន ១៨​ឆ្នាំ​ហើយ ប៉ុន្តែ​១៥​ឆ្នាំ​ដំបូង​មិនសូវ​មាន​ចំណូល​ច្រើន​ទេ​។ ហើយ​គាត់​បាន​ចំណាយ​ដើមទុន​ដំបូង​បង្អស់ ១០០​ដុល្លារ​ក្នុង​ការ​ទិញ​សំភារៈ និង​ស្នែងក្របី​ដោយ​ដំ​បួង គាត់​សុំ​ទិញ​ស្នែង​ហ្នឹង​តែ​៤​ទៅ​៥​ស្នែង​ទេ ហើយ​អ្នកលក់​មិន​ចង់​លក់​ស្នែង​ឱ្យ​ផង ព្រោះ​ទិញ​ស្នែង​ពី​គេ​តិច​ពេក​។ ​

បងប្រុស សុច ចាន់ បាន​និយាយ​ថា «​ខ្ញុំ​មិនឃើញ​មាន​អ្នក​ធ្វើ​គ្រឿងអលង្ការ​ពី​ស្នែង​ហ្នឹង​ទេ ឃើញ​មាន​អ្នក​មក​រៀន​និង​ធ្វើការ​ជាមួយ​ខ្ញុំ ប៉ុន្តែ​ប្រហែល​គេ​ចេញ​ទៅ គេ​ផលិត​អ្វី​ផ្សេង​ពី​ស្នែង​ហ្នឹង ព្រោះ​ការ​ធ្វើ​នេះ​មានការ​លំបាក និង​ពត់​វា​ដោយ​មានការ​ប្រយ័ត្ន​ខ្ពស់ ដូចនេះ​វា​មិន​ដូច​គ្រឿង​ផ្សេង​ៗ​ទេ​។ ​បើ​ទោះបី​កំពុង​មមាញឹក​ជាមួយ​កូនជាង​ក្តី បងប្រុស សុខ ចាន់ ឆ្លៀតពេល​របស់​គាត់​ដើម្បី​ប្រាប់​ពី​ទឹកចិត្ត ប្រឹង​តស៊ូ​ជ​ម្នៈ​និង​មិន​ដែល​ចង់​បោះបង់​ចោល​នូវ​ជំនាញ​នេះ​ទេ​។ ​ស្ថិត​ក្នុង​វ័យ ៤៦​ឆ្នាំ បងប្រុស បាន​និយាយ​ថា​គាត់​បាន​រៀន​ជំនាញ​នេះ​នៅ​ក្នុង​អង្គការ​មួយ ដោយ​ប្រើ​រយៈពេល​៥​ឆ្នាំ​ទើប​រៀន​ចប់​។ នៅ​ពេល​គាត់​រៀន​ចប់​គាត់​បាន​ព្យាយាម ធ្វើ​វា​បើ​ទោះបី​មាន​ប្រាក់​ចំណូល​សម្រាប់​រួចខ្លួន​ក្តី​។ គាត់​ឆ្លៀតពេល​ទំនេរ​ធ្វើ​វា បន្ទាប់​ពី​គាត់​ចប់​ការងារ​មួយទៀត​។

​បងប្រុស​បាន​និយាយ​ថា «​ខ្ញុំ​បាន​ឈប់​ពី​ការងារ បន្ទាប់​ពី​មានការ​ក​ម្ម៉​ង់​ទិញ​ច្រើន បន្ទាប់​មក​ប្រពន្ធ​ខ្ញុំ​បាន​ជួយ​លក់ និង​ច្នៃ​ម៉ូត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​។ ស្នែង​នេះ​ទុក​បាន​យូរណាស់ រាប់​ឆ្នាំ​ឯនោះ​» ។ សម្រាប់​ស្នែងក្របី​និង​ស្នែងគោ​ដែល​លោក​បានជា​វយ​កមក​កែ​ច្នៃ​ជា​គ្រឿងអលង្ការ​នោះ គឺ​លោក​ចុះ​ទៅ​ប្រមូល​ទិញ​ពី​ម្ចាស់​ទី​សត្តឃាត​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ទូទៅ​លោក​ចុះ​ទៅ​ទិញ​រៀង​រាល់ ៥ ឬ ៦ ខែ​ដែល​អាច​យក​ស្នែង​មក​លាង​សម្អាត​ទុក​បាន​យូរ​ឆ្នាំ ។​

ចំណែក​បងស្រី​ចិន្តា ភរិយា​បងប្រុស សុច ចាន់​ដែល​មើល​ការ​ខុស​ត្រូវ​ហាង​លក់​គ្រឿងអលង្ការ​ធ្វើ​ពី​ស្នែងក្របី​បាន​ឲ្យ​ដឹង​ថា​ពេល​គ្រួសារ​គាត់​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ៗ​គឺ​មិនសូវ​មាន​អតិថិជន​ខ្មែរ​ស្គាល់​នោះ​ទេ ។ ដូច្នេះ​ការ​ផលិត​គ្រឿងអលង្ការ​ធ្វើ​ពី​ស្នែងក្របី​និង​ស្នែងគោ​ពី​មុន​មក គឺ​តាម​រយៈ​កា​រក​ម្ម៉​ង់​របស់​បងប្អូន​ខ្មែរ​មួយ​ចំនួន​ដែល​យក​ទៅ​លក់​ក្រៅប្រទេស រហូត​អាច​ដំណើរការ​ហាង​ផ្ទាល់ខ្លួន​បាន ២ កន្លែង​បាន​រយៈពេល​ប្រមាណ​ជា ៣​ឆ្នាំ​ហើយ ។ បងស្រី​រម្លឹក​ថា ដំបូង​គាត់​បាន​សុំ​គេ​ដាក់​លក់​គ្រឿងអលង្ការ​ដែល​ប្តី​គាត់​ជា​អ្នក​កែ​ច្នៃ​នៅ​ក្នុង​ហាង​នានា​នៅ​ក្រុងភ្នំពេញ និង​តាម​ហាង​ដែល​បើក​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ផង​ដែរ ។ ​

បងស្រី​ចិន្តា ជា​ម្ចាស់​ហាង​បាន​ពង្រីក​ហាង​ដល់​ទៅ​ពី​នោះ បាន​និយាយ​ថា «​យើង​ព្យាយាម​សន្សំ​លុយ ហើយ​បាន​បើកហាង​ជា​បន្តបន្ទាប់ ដូចនេះ​យើង​ឥឡូវ​មាន​ហាង​ពីរ​ហើយ មួយ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ និង​ទី​២​នៅ​ក្នុង​អាគារ​ផ្សារ​ទំនើប​សូ​រិ​យា​ជាន់​ទី​៤​។ ប៉ុន្តែ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​បាន​បិទ​ជា​បណ្តោះអាសន្ន​ហើយ ដោយ​មាន​វិបត្តិ​កូ​វី​ដ​១៩​ហ្នឹង ហើយ​ខ្លះ​ទៀត​នៅ​តែ​ផ្ញើ​គេ​លក់​» ៕

វប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ