កីឡាករ Diego Costa ត្រូវ​តុលាការ​កាត់ទោសដាក់ពន្ធនាគារ ​​ពាក់ព័ន្ធនឹង​ករណី​មួយ​


ប្រទេស​អេ​ស្ប៉ា​ញ ៖ ខ្សែប្រយុទ្ធ Diego Costa របស់​ក្រុម Atletico Madrid ត្រូវ​បាន​តុលាការ​អេ​ស្ប៉ា​ញ កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​រយៈពេល ៦​ខែ ពី​បទ​បន្លំ​ពន្ធ​នៅ​ក្នុង​ប្រទេស​នេះ​។

របាយការណ៍​ពី​ការ​សែត​អេ​ស្ប៉ា​ញ El Mundo បានឱ្យ​ដឹង​ថា Diego Costa បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​ឱ្យ​មាន​កំហុស ចំពោះ​បទល្មើស​គេចពន្ធ ដែល​មាន​ចំនួន​ប្រមាណ ១.១ លាន​អឺ​រ៉ូ និង​យល់ព្រម​បង់ប្រាក់​ចំនួន ៣៦.០០០​អឺ​រ៉ូ ដើម្បី​ធានា​នៅ​ក្រៅ​ឃុំ​។

យោង​តាម​ឯកសារ​របស់​តុលាការ ដែល​បាន​ចុះ​ផ្សាយ​កាលពី​ខែ​មុន ខ្សែប្រយុទ្ធ​វ័យ ៣១​ឆ្នាំ​រូប​នេះ បាន​ខកខាន​មិន​ប្រកាស​អំពី​ប្រាក់​ចំណូល​របស់​ខ្លួន​ប្រមាណ ៥.៦លាន​អឺ​រ៉ូ ដែល​ទទួល​បាន​បន្ទាប់​ពី​ការ​ផ្លាស់​ពី​ក្រុម Chelsea មក​ចូលរួម​ជាមួយ​ក្រុម Atletico Madrid កាលពី​ឆ្នាំ ២០១៤ ។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ សម្រាប់​តុលាការ​ប្រទេស​អេ​ស្ប៉ា​ញ ដែល​បាន​ដាក់ទោស​ក្នុង​ករណី​បន្លំ​ពន្ធ លើ​កីឡាករ​បាល់ទាត់ ។ ជាក់ស្តែង​កីឡាករ Lionel Messi និង Cristiano Ronaldo ក៏​ធ្លាប់​ត្រូវ​តុលាការ ដាក់ទោស​ពាក់ព័ន្ធ​ករណី​ដូច​គ្នា ទៅ​នឹង​កីឡាករ Diego Costa ផង​ដែរ ៕ (ដកស្រង់​ចេញពី Mirror)

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ