ថេរ​សភា​ខេត្តសៀមរាប ផ្សឹក​ភិក្ខុ លួ​ន សុ​វ៉ា​ត ក្នុង​អាបត្តិ «​សេពមេថុនធម្ម​»


រាជធានី​ភ្នំពេញ​៖ ករណី​ភិក្ខុ ឡុ​ង ច​ន្ថា មិន​ទាន់​ស្ងប់​រឿង​ដោយសារ​តែ​គេចខ្លួន​បាត់​រហូត​ដល់​ស្រមោល​ដែល​មិន​ព្រម​សឹក​តាមសម្រួល ហើយ​បាន​គេចខ្លួន​មិនដឹង​ជ្រែក​ដី​ដល់​ស្ថាន​ណា ស្រាប់តែ​ពេល​នេះ​ភិក្ខុ លួ​ន សុ​វ៉ា​ត មួយ​ករណី​ទៀត​ក៏​ត្រូវ​បាន​ថេរ​សភា​ខេត្តសៀមរាប បាន​សម្រេច​ប្រកាស​ផ្សឹក​ចេញពី​ភេទ​ជា​បុព្វ​ជិត ចាប់ពី​ថ្ងៃ​ចេញ​សង្ឃប្រកាស​ថ្ងៃ​ទី​៣ មិថុនា​តទៅ ។

ព្រះប្រធាន​ថេរ​សភា​ខេត្តសៀមរាប ព្រះ​តេជគុណ ជុំ គឹ​ម​ឡេ​ង បាន​ចេញ​សង្ឃ​សម្រេច​ផ្សឹក​ភិក្ខុ លួ​ន សុ​វ៉ា​ត ដែល​គង់​មិន​អចិន្ត្រៃយ៍​នៅ​វត្ត​ស្លែង ក្នុងភូមិ​ព្រីង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ការ​ប្រកាស​ផ្សឹក​ភិក្ខុ លួ​ន សុ​វ៉ា​ត​នេះ ក្រោម​សេចក្តី​សន្មត់​ថា បាន​សេពមេថុនធម្ម (​មាតុគ្រាម​) ខុស​ធម៌​វិន័យ ។ព្រះ ប្រធាន​ថេរ​សភា​ខេត្តសៀមរាប បាន​មាន​ថេរ​ដីកា​ថា អង្គប្រជុំ​ថេរ​សភា បាន​ស្ដាប់​វី​ដេ​អូ​សារ​ជា​សំឡេង​សន្ទនា​រៀបរាប់​សេចក្តី​ស្នេហា​ស៊ីជម្រៅ​រវាង ភិក្ខុ លួ​ន សុ​វ៉ា​ត ជាមួយ​ស្ត្រី​ជា​ម្ដាយ និង​កូនស្រី ។

ក្នុង​វី​ដេ​អូ​បែកធ្លាយ​មួយ​នេះ រួម​ទាំង​កំណត់ហេតុ ស្តាប់​ការ​បំភ្លឺ​របស់​កូនស្រី​ទើប​ឈាន​ដល់​ការ​សន្មត់​ថា ព្រះ​អង្គ​សេពមេថុនធម្ម (​មាតុគ្រាម​) ជាមួយ​ស្ត្រីភេទ​ពិតប្រាកដ​មែន ។ព្រះ​តេជគុណ ជុំ គឹ​ម​ឡេ​ង ប្រធាន​ថេរ​សភា​ខេត្តសៀមរាប មាន​ថេរ​ដីកា​ក្នុង​សង្ឃប្រកាស​ថា​៖«​តាម​ព្រះ​វិន័យ​ចែង​ក្នុង​សិក្ខាបទ ត្រង់​អាបត្តិ​បរាជិក (​សេពមេថុនធម្ម​) ភិក្ខុ​អង្គ​ណា​បាន​ប្រព្រឹត្ត​ធ្វើ​ឱ្យ​កន្លង ត្រូវ​តែ​ចាក​ចេញពី​ភិក្ខុភាវៈ​» ។

តាម​រយៈ​សេចក្តី​ប្រកាស​នេះ ប្រធាន​ថេរ​សភា​ខេត្តសៀមរាប​បាន​សង្កត់ធ្ងន់​ថា ភិក្ខុ លួ​ន សុ​វ៉ា​ត លែង​ជា​បុព្វ​ជិត​ទៀត​ហើយ ។ ក្រោយ​ថ្ងៃ​ចេញ​សង្ឃ​សម្រេច​នេះ បើ​ឈ្មោះ លួ​ន សុ​វ៉ា​ត នៅ​តែ​បន្ត​គ្រង​សង្ឃ​ចីវរ​ជា​បុព្វ​ជិត​ដូច​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា ចាត់ទុកជា​បុគ្គល​ប្រព្រឹត្ត​ក្លែងភេទ សូម​ព្រះ​មេគណ​រាជធានី ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​» ។

ខាងលើ​នេះ​ បើ​តាម​ព្រះប្រធាន​ថេរ​សភា​ខេត្តសៀមរាប មិន​ខុស​ពី​ភិក្ខុ ឡុ​ង ច​ន្ថា ដែល​សម្តេចព្រះ​សង្ឃ នាយក​ហាម​ដល់​ចៅអធិការ​វត្ត​ទូ​ទាំង​ប្រទេស​មិន​ត្រូវ​ឱ្យ​បុគ្គល​អង្គ​នេះ​គង់នៅ​ឡើយ ។ ពេល​នេះ​ស្រាប់តែ​បាត់​ខ្លួន​ឈឹង​តែ​ម្រ៉​ង ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ