ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពិត​ដែល​​​អ្នក​មិន​បានដឹង​ពី​ ឃី​ម បូរ៉ា ក្រោយ​ឈ្នះ​ ឈុត សេរី​វ៉ា​ន់​ថង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ពានរង្វាន់​ក្នុង​កម្មវិធី​ដែល​មានឈ្មោះ​ថា​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​រដូវ​កាល​ទី​៣​ក្រុម​ទី​២​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​កីឡាករ​ឃី​ម បូ​រ៉ា និង​ឈុត សេរី​វ៉ា​ន់​ថង ជា​លទ្ធផល ឃី​ម បូ​រ៉ា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ពានរង្វាន់​ក្នុង​កម្មវិធី​ដែល​មានឈ្មោះ​ថា​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​រដូវ​កាល​ទី​៣​ក្រុម​ទី​២​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​កីឡាករ​ឃី​ម បូ​រ៉ា និង​ឈុត សេរី​វ៉ា​ន់​ថង ជា​លទ្ធផល ឃី​ម បូ​រ៉ា កូនប្រុស​របស់​លោកគ្រូ ហេង ប៊ុ​ន​ឃី​ម ជា​អ្នក​ឈ្នះ​ពិន្ទុ​ដោយ​ឯកច្ឆ័ន្ទ​លើ​ឈុត សេរី​វ៉ា​ន់​ថង កូនប្រុស​របស់​លោកគ្រូ ឈុត សេរី ។ ឃី​ម បូ​រ៉ា នឹង​បន្ត​ទៅ​ជួប តា​ញ់ មក​រា ដណ្តើម​យក​ខ្សែក្រវាត់​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ខាង​មុខ​នេះ​។

ក្រោយ​ចប់​ការ​ប្រកួត លោកគ្រូ ហេង ប៊ុ​ន ឃី​ម ដែល​ត្រូវជា​ឪពុក​របស់​ឃី​ម បូ​រ៉ា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​គេហទំព័រ​ក្នុងស្រុក​មួយ​ថា ចាប់តាំងពី​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​មក នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​កូនប្រុស​របស់​លោក​មានឱកាស​ដណ្តើម​បាន​ពានរង្វាន់​លេខ​១ បើ​ទោះ​បីជា​មិនមែន​ខ្សែក្រវាត់​ក៏​ដោយ ហើយ​លោក​ក៏​នឹក​ស្មាន​មិន​ដល់​ថា​កូនប្រុស​របស់​លោក អាច​ប្រកួត​បាន​យ៉ាង​ល្អ​ពេញ​៥​ទឹក​បែប​នេះ​ដែរ ព្រោះ​កន្លង​មក​សុខភាព​កូន​គាត់​មិន​ដែល​មាន​អំណោយផល​ប្រកួត​បាន​ស្ទុះ​ពេញ​៥​ទឹក​បែប​នេះ​ទេ ។ ចំណែកឯ ឃី​ម បូ​រ៉ា វិញ​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា រាល់​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ ឬ​ក៏​ខ្សែក្រវាត់ ភាគច្រើន​បាន​តែ​លេខ​២ មិន​ដែល​បាន​លេខ​១​នោះ​ទេ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្នុង​កម្មវិធី​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​រវាង ឃី​ម បូ​រ៉ា និង​តា​ញ់ មក​រា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា នៅ​សង្វៀន CBS ( CTN, MYTV & CNC) ចាប់ពី​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​តទៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)