សុវត្ថិភាពជាកត្តាចម្បងសម្រាប់អ្នកបើកបរនៅប្រទេសកម្ពុជា !


នៅពេលរដូវវស្សាឈានចូលមកដល់នោះនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំជាមួយ នឹងស្ថានភាពផ្លូវដែលរអិល, មានភក់ និងការពិបាកបើកបរនៅពេលភ្លៀងដែលអាចអោយលោកអ្នកមើលមិនសូវច្បាស់រយៈចម្ងាយឆ្ងាយដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាផងដែរ ។

សុវត្ថិភាពត្រូវបានកើតឡើងដោយកត្តាពីរ គឺអាកប្បកិរិយារបស់អ្នកបើកបរក្នុងស្ថានភាពផ្លូវលំបាក និងភាពជឿជាក់នៃរថយន្តរបស់អ្នក ។ ប្រសិនបើរថយន្តរបស់អ្នកមានអាយុកាលលើសពី ១០ឆ្នាំហើយត្រូវបាននាំចូលដោយអ្នកចែកចាយរថយន្តមួយទឹក ហើយពួកគេត្រូវបានកំណត់ម្តងទៀតទៅលើកុងទ័រគីឡូអោយនៅ 0 វិញ ខណៈពេលដែលវាត្រូវបានប្រើចំងាយប្រមាណជាង ៥០០០០ mile រួចមកហើយ ។ សម្រាប់ស្បែកហ្វ្រាំងវិញអាចត្រូវបានគេប្រើប្រាស់យ៉ាងសឹករេចរឹល, សំបកកង់អាចនឹងផុតកំណត់ការប្រើប្រាស់ ហើយចំណែកពោងសុវត្ថិភាពវិញប្រហែលជាអាចបាត់បង់គុណភាពផងដែរ ។

ជម្រើសក្រុមហ៊ុនចែកចាយរថយន្តថ្មីផ្លូវការជាច្រើនបានរីកចម្រើនក្នុងអត្រាមួយយ៉ាងលឿនគួរអោយកត់សម្គាល់ដែលផ្តល់ជូនជម្រើសកាន់តែច្រើនដល់អតិថិជនកម្ពុជាមានដូចជាក្រុមហ៊ុន Mercedes Benz, BMW, Morris Garages (MG), Toyota, Nissan, Ford, Mazda, Kia, Hyundai និងម៉ាកជាច្រើនទៀត ។ ចំណែកតម្លៃវិញក៏សមរម្យផងដែរដោយសារមជ្ឈមណ្ឌលផលិតកម្មនៅក្នុងអាស៊ានអាចប្រកួតប្រជែងបានយ៉ាងងាយស្រួលពីផ្នែកជាច្រើនចាប់ពីរថយន្ត pick up រហូតដល់រថយន្តប្រភេទ SUV ។

ភាគច្រើននៃម៉ូដែលទាំងនេះត្រូវបានបញ្ជាក់ពីការទទួលបានវិញ្ញាបនប័ត្រខ្ពស់បំផុតលំដាប់ផ្កាយប្រាំរបស់ EU NCAP ពីអឺរ៉ុបដែលបង្ហាញពីភាពធន់នៃការបុកទង្គិច ។ ជាឧទាហរណ៍សម្រាប់រថយន្តថ្មី MG HS ឆ្នាំ 2020 ។ ក្រៅពីប្រព័ន្ធសុវត្ថិភាពដែលជាហេតុផលក្នុងការផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តមួយទឹកទៅជារថយន្តថ្មី ។

ខាងក្រោមនេះជាហេតុផលមួយចំនួនទៀតដែលអ្នកគួរចាប់ផ្តើមប្រើប្រាស់រថយន្តថ្មី ៖
១- ការបង់ពន្ធផ្លូវប្រចាំឆ្នាំមានតម្លៃទាបជាងរថយន្តមួយទឹកដែលមានទំហំម៉ាស៊ីនធំ (រថយន្តថ្មីមានកម្លាំងកាន់តែខ្លាំងទំហំម៉ាស៊ីនតូច)
២- ចំណេញពេលវេលា (ឈៀករថយន្តថ្មី ៤ឆ្នាំធ្វើម្តង)
៣- ការធានាទៅលើគុណភាព (ភាគច្រើនអ្នកចែកចាយរថយន្តថ្មីបានផ្តល់ជូនការធានារយៈពេល ៣ឆ្នាំឬ ១០០,០០០Km )
៤- ១០០% នៃរថយន្តថ្មី មានក្លិនល្អមិនមានក្លិនអាក្រក់ដែលអាចរំខានដល់ការធ្វើដំណើររបស់លោកអ្នក
៥- សន្សំសំចៃថវិកា (មុនពេលប្រើប្រាស់មិនតម្រូវអោយមានការជួសជុលដូចជាប្តូរសំបកកង់ ប្តូរស្បែកហ្វ្រាំង ប្តូរប្រេងប្រអប់លេខ ឬប្តូរប្រេងម៉ាស៊ីនជាដើមដែលអាចចំណាយអស់រាប់ពាន់ដុល្លារ)
៦- លោកអ្នកអាចជ្រើសរើសពណ៌ដែលអ្នកចូលចិត្តបានយ៉ាងងាយស្រួលផងដែរ ។

ជាមួយនឹងហេតុផលទាំងអស់នេះ ដែលជាចំណុចងាយស្រួលក្នុងការពិចារណា ដែលយើងគួរតែប្រើប្រាស់រថយន្តថ្មីៗដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ