ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​​ពិការដៃ​ម្នាក់មានសមត្ថ​ភាព​អស្ចារ្យ​ ធ្វើ​ឱ្យ​កំពូល​កីឡាករបាល់បោះ​ប្រកាស​ស្វែង​​រក (មានវីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្មេង​ប្រុស​ជនជាតិ​ចិន​ម្នាក់ ដែល​ពិការ​ដៃ​ម្ខាង កំពុង​ធ្វើ​ឱ្យ​កក្រើក​ប្រព័ន្ធ​អ៊ីនធឺណិត​ចិន ជាមួយ​មាន​ជំនាញ​លេង​បាល់បោះ​ដ៏​អស្ចារ្យ ដោយ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ដល់​តារា​បាល់បោះ​ដ៏​ល្បីល្បាញ​របស់​សហ​អា​មេ​រិ​ក Stephen Curry ដោយ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា…

ប្រទេស​ចិន ៖ ក្មេង​ប្រុស​ជនជាតិ​ចិន​ម្នាក់ ដែល​ពិការ​ដៃ​ម្ខាង កំពុង​ធ្វើ​ឱ្យ​កក្រើក​ប្រព័ន្ធ​អ៊ីនធឺណិត​ចិន ជាមួយ​មាន​ជំនាញ​លេង​បាល់បោះ​ដ៏​អស្ចារ្យ ដោយ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ដល់​តារា​បាល់បោះ​ដ៏​ល្បីល្បាញ​របស់​សហ​អា​មេ​រិ​ក Stephen Curry ដោយ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គេ​ចង់​ជួប​ជាមួយ​ក្មេង​ប្រុស​រូប​នោះ​។

Stephen Curry ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ក្រុម Golden State Warriors បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​ខ្លួន​ថា «​តើ​ក្មេង​នេះ​ជា​នរណា? សូម​ជួយ​ខ្ញុំ​ស្វែងរក​គេ​ផង​!»​។

ការ​បង្ហោះ​នេះ ត្រូវ​បាន​ទទួល​ការ​ចែករំលែក​ជា​ច្រើន​។ ជាក់ស្តែង​ក្នុង​ស​ប្តា​ហ៍​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​ធ្វើការ​ចុះ​ផ្សាយ​ពី​ក្មេង​ប្រុស​ម្នាក់​នោះ ដែល​មានឈ្មោះ​ថា Zhang Jiacheng អាយុ ១៣​ឆ្នាំ ហើយ​វី​ដេ​អូ​ដើម​របស់​គេ មាន​អ្នក​ទស្សនា​ជិត ៩​លាន​ដង​នៅ​ប្រព័ន្ធ​អ៊ីនធឺណិត​ចិន និង​កំពុង​កើនឡើង​ចំនួន​អ្នក​ទស្សនា​ថែម​ទៀត​។

ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua បាន​ចុះ​ផ្សាយ​ថា Zhang Jiacheng កើត​នៅ​ភាគ​ខាងត្បូង​ខេត្ត​ក្វា​ង​ទុង ហើយ​បាន​បាត់បង់​ដៃស្តាំ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​អាយុ​ត្រឹម​៥​ឆ្នាំ​។

ប្រភព​ដដែល​បាន​បន្ត​ថា Zhang Jiacheng ក៏​ធ្លាប់​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យទៅ​ទស្សនាការ​ប្រកួត​នៅ​ក្លិប​បាល់បោះ​ដ៏​ល្បី​របស់​ខេត្ត​ក្វា​ង​ទុង Guangdong Southern Tigers ព្រមទាំង​បាន​បញ្ចេញ​សមត្ថភាព​ខ្លះ​ៗ​នៅ​ទីនោះ​ផង​ដែរ​។ ហើយ​ត្រូវ​បាន​អតីត​កីឡាករ​បាល់បោះ Zhu Fangyu សរសើរ​មិន​ដាច់​ពី​មាត់​ថា «​នេះ​ជា​ក្មេង​អស្ចារ្យ​បំផុត ដែល​ខ្ញុំ​មិន​ធ្លាប់​បានឃើញ​ពី​មុន​មក ដែល​លេង​បាល់បោះ​» ៕ (ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ