ឥណ្ឌា​ឃាត់​“​ជនសង្ស័យ​៣​នាក់​”​សួរ​ចម្លើយ ជុំវិញ​ដំរី​មាន​ផ្ទៃពោះ​ងាប់​ដោយសារ​​ផ្លែ​ម្នាស់​បង្កប់​ផាវ


មន្ត្រី​សត្វព្រៃ នៅ​ក្នុង​ប្រទេស​ឥណ្ឌា កំពុង​បើក​ការ​ស៊ើបអង្កេត ការ​ស្លាប់​របស់​សត្វ​ដំរីព្រៃ មាន​ផ្ទៃពោះ​មួយ​ក្បាល បន្ទាប់​ពី​វា​បាន​ស៊ី​ផ្លែ​ម្នាស់ ដែល​បង្កប់​ផាវ​ដាក់​ចូល​ដោយ​ស្នាដៃ​មនុស្ស បណ្តាល​ឱ្យ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ពិសេស​សារ​បង្ហាញ​កំហឹង​នៅ​លើ​បណ្តាញ​សង្គម នេះបើតាម BBC ចុះផ្សាយនៅថ្ងៃទី៤ មិថុនា ម្សិលមិញនេះ ​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​ក្នុង​រដ្ឋ​ឃែ​រ៉ា​ឡា Kerala ប្រទេស​ឥណ្ឌា ដែល​សំបូរ​ទៅ​ដោយ​ព្រៃ​ត្រូពិច និង​ភ្នំ ដែល​មាន​ជម្រាល​រុក្ខជាតិ តែ កាហ្វេ និង​គ្រឿងទេស ក៏​ដូច​ជា​សត្វព្រៃ ។

វា​មិន​ច្បាស់​ទេ​ថា តើ​វា​ជា​ឧប្បត្តិហេតុ​មួយ ដែល​បាន​ដាក់​គ្រាប់រំសេវ​ផ្ទុះ​(​ផាវ​) ឬ​ហេតុ​អ្វី ? សត្វ​នេះ វា​បាន​ចំណាយពេល​ជា​ច្រើន​ថ្ងៃ ដោយ​ក្តី​ឈឺចាប់ មុន​ពេល​ស្លាប់ ទោះបី​មានការ​ព្យាយាម​ជួយ​សង្គ្រោះ​សត្វ​ដំរី​ញី​នេះ​ក្តី ក៏​មិន​អាចរ​ស់បាន ។

ប្រទេស​ឥណ្ឌា មាន​សត្វ​ដំរីព្រៃ ប្រហែល ២៧.០០០​ក្បាល និង​សត្វ​ដំរី ២.៥០០​ក្បាល​ផ្សេង​ទៀត ត្រូវ​បាន​ប្រជាជន​យក​ធ្វើ​ជា​សត្វ​បម្រើ ។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ឥណ្ឌា លោក ប្រា​កាស ចា​វ៉ា​ដិ​កា បាន​និយាយ​ថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្លាប់​នេះ ។
អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍ BBC បាន​រាយការណ៍​ថា ប្រមុខរដ្ឋ ឃែ​រ៉ា​ឡា មាន​ប្រសាសន៍​ថា ការ​ស៊ើបអង្កេត គឺ​ផ្តោត​លើ “​ជនសង្ស័យ​៣​នាក់​” ។

មន្ត្រី​ម្នាក់ បាន​ប្រាប់ BBC ថា “​ជនសង្ស័យ​២​នាក់ កំពុង​ត្រូវ​បាន​សួរ​ចម្លើយ នៅ​ពេល​នេះ ។ យើង​មិន​ទាន់​ធ្វើការ​ចាប់ខ្លួន ជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ​” ។

ចំណែកឯ​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ បាន​និយាយ​ថា មិន​មាន​ភ័ស្តុតាង​សរុប ដើម្បី​បញ្ជាក់​ការ​ស្លាប់​របស់​សត្វ​ដំរី​នេះ ទៅ​នឹង​គ្រាប់​ផាវ​នោះ​ទេ ប៉ុន្តែ​អ្នកជំនាញ​ភាគច្រើន គិត​ថា សត្វ​ដំរី វា​បាន​ស៊ី អ្វី​ដែល​គេ​ហៅ​ថា “​គ្រាប់រំសេវ​ផ្ទុះ​” ដែល​មាន​បំណង បំភ័យ​សត្វព្រៃ​ឲ្យ​គេច​ចេញពី​ចំការ​ដំណាំ ។

ការ​សម្លាប់សត្វ​ដំរីព្រៃ​ដែល​មាន​ផ្ទៃពោះ​នេះ​បាន​បង្ក​ឱ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម ជាក់ស្តែង​លោក Ratan Tata ប្រធាន​ក្រុមហ៊ុន Tata Sons និង​ជា​អ្នកជំនួញ​ឈានមុខ​គេ​ម្នាក់​របស់​ប្រទេស​ឥណ្ឌា បាន​មាន​ប្រសាសន៍​ថា “​យុត្តិធម៌​ចាំបាច់​ត្រូវ​តែ​មាន​” ទោះបី​វា​ជា​សត្វ​ក្តី ។ រីឯ ប្រធាន​ក្រុមកីឡា​គ្រី​ឃី​តរបស់​ឥណ្ឌា អ្នក​នាង Virat Kohli បាន​ពិពណ៌នា​អំពី​ការ​សម្លាប់​នេះ​ថា ជា​អំពើ​កំសាក ។

សត្វ​ដំរី វ័យ​១៥​ឆ្នាំ ដែល​មាន​ផ្ទៃពោះ ២​ខែ ទំនងជា​បាន​វង្វេង​ចូល​ក្នុងភូមិ ក្បែរ​ឧទ្យាន​ជាតិ Silent Valley ក្នុងស្រុក Palakkad កាលពី​ស​ប្តា​ហ៍​មុន ។

នៅ​ក្នុង​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក មន្ត្រី​ព្រៃឈើ​ម្នាក់ លោក ម៉ូ​ហាន គ្រី​ស​ស្មាន់ បាន​និយាយ​ថា អណ្តាតភ្លើង​បាន​ឆាបឆេះ នៅ​ក្នុង​មាត់​វា បន្ទាប់​ពី​ស៊ី​ផ្លែ​ម្នាស់ ហើយ​ដំរី​បាន​ដើរ​ដោយ​ឈឺចាប់​ជា​ច្រើន​ថ្ងៃ មុន​ពេល​វា​ងាប់ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ដោយ​ឈរ​នៅ​ក្នុង​ទន្លេ ។

លោក ម៉ូ​ហាន គ្រី​ស​ស្មាន់ បាន​សរសេរ​ថា ដំរី​នេះ “​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ទេ សូ​ម្បី​តែ​ពេល​ដែល​វា​រត់​ដោយ​ក្តី​ឈឺផ្សា​នៅ​តាម​ដងផ្លូវ​ក្នុងភូមិ​” ។

មន្ត្រី​ព្រៃឈើ​លោក គ្រី​ស​ស្មាន់ បាន​ប្រាប់ BBC ថា “​នៅ​ពេល​ដែល​ខ្ញុំ​បានឃើញ​វា​កំពុង​ឈរ​នៅ​មាត់ទន្លេ គឺ​នៅ​ស្ងៀមស្ងាត់ មិន​មាន​សំឡេង​ស្រែក​ទេ​។ សត្វ​ដំរីព្រៃ​នេះ​អាច​ទទួល​បានការ​ធូរស្បើយ​ខ្លះ ពី​ការ​ដាក់​ប្រមោយ​និង​មាត់​របស់​វា ចូល​ទៅ​ក្នុង​ទឹក​” ។

មន្ត្រី​ព្រៃឈើ​ជាន់ខ្ពស់​ម្នាក់​ផ្សេង​ទៀត បាន​និយាយ​ថា សត្វ​ដំរី​នេះ ឈរ​នៅ​ក្នុង​ទឹក​រយៈពេល​៤​ថ្ងៃ សូ​ម្បី​តែ​មន្ត្រី​អភិរក្ស​សត្វព្រៃ​ព្យាយាម​​ដើម្បី​ជួយ​សង្គ្រោះ ក៏​មិន​បាន​ដែរ ដំរី​នោះ​វា​ខំ​គេច​ចេញ មិនឲ្យចូល​ជិតវាទេ។ លោក​បាន​ប្រាប់ BBC ថា “​យើង​បាន​ព្យាយាម​អស់ពី​សមត្ថភាព ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ទាំង​មេ និង​កូន ប៉ុន្តែ​យើង​មិន​បាន​ជោគជ័យ​ទេ​” ។

ក្រុម​មន្ត្រី​បាន​និយាយ​ថា កសិករ​តែងតែ​បាច​ផ្លែ​ឈើ​(​លួច​បង្កប់​រំសេវ​ផ្ទុះ​)​បែប​នេះ នៅ​ក្នុង​តំបន់​នោះ ទុក​ចោល​ឲ្យ​សត្វ​ស៊ី ជា​ពិសេស​ជ្រូកព្រៃ ដើម្បី​បណ្តេញ​សត្វព្រៃ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ការ​បំផ្លាញ​ផលដំណាំ​របស់​ពួក​គេ ។

ក្រុម​មន្ត្រី បាន​លើកយក​របាយការណ៍​មក​បង្ហាញ​ថា សត្វ​ដំរីព្រៃ​មាន​គ្រោះថ្នាក់​ណាស់ នៅ​ពេល​ពួក​វា​វង្វេង​ហ្វូង ចូល​ទៅ​ក្នុងភូមិ និង​ទីលំនៅ​របស់​មនុស្ស​និង​ពេល​ដែល​ដំរី​វា​ឃ្លាន​ស្វែងរក​ចំណី ហើយ​និង​ពេល​ដែល​វា​ចុះប្រេង ។ ដូច្នេះ​ហើយ​កសិករ​ខ្លះ​ប្រើ​វិធីសាស្ត្រ​កាត់​បន្ថយ​ផ្សេង​ៗ​គ្នា ។

សូម​រម្លឹក​ថា ដំរីព្រៃ​មាន​ផ្ទៃពោះ​ឈរ​ស្លាប់​ក្រោយ​ស៊ី​ផ្លែ​ម្នាស់ ដែល​មនុស្ស​ដាក់​ផាវ​នៅ​ក្នុង​នោះ

ព័ត៌មាន​អន្តរជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ