ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​ប្រដៅ​មេ​អគ្គិសនី​ផង កុំ​ធ្វើបាប​អ្នក​ក្រីក្រ​ពេក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ករណី​អគ្គី​ស​នី​តា​វង​-​ម៉ែ​ន ចាន់​កុសល ដែល​គេ​ស្គាល់​ថា ជា​ផ្នែក​មួយ​នៃ​សេវាករ​អគ្គិសនី​របស់​លោ​កអេង គ​ន្ធា អគ្គនាយករង​នៃ​អគ្គិសនី​កម្ពុជា (EDC) និង​អ្នកស្រី…

ខេត្តបន្ទាយមានជ័យ ៖ ករណី​អគ្គី​ស​នី​តា​វង​-​ម៉ែ​ន ចាន់​កុសល ដែល​គេ​ស្គាល់​ថា ជា​ផ្នែក​មួយ​នៃ​សេវាករ​អគ្គិសនី​របស់​លោ​កអេង គ​ន្ធា អគ្គនាយករង​នៃ​អគ្គិសនី​កម្ពុជា (EDC) និង​អ្នកស្រី កែវ បុប្ផា​រ័​ត្ន នៅ​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ផ្តាច់​ភ្លើង​នោះ ពលរដ្ឋ​រង​គ្រោះ​៣​គ្រួ​សារ​បាន​ធ្វើ​លិខិត​អន្តរាគមន៍​ទៅ​អគ្គិសនី​កម្ពុជា​ខេត្តបន្ទាយមានជ័យ​, ទៅ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត និង​ទៅ​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​ភ្នំស្រុក ដើម្បី​រក​យុត្តិធម៌ ។

ពលរដ្ឋ​រង​គ្រោះ​ទាំង​៣​គ្រួសារ​ខាងលើ​នេះ គឺ​ឈ្មោះ ស្ងា សៀ​ច ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ តំណាង​ឱ្យ​ពលរដ្ឋ​២​គ្រួសារ​ទៀត គឺ​១-​ឈ្មោះ ពេក ហ៊ា​ញ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ និង​២-​ឈ្មោះ ឆុង រើ​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ​ស្រុក​ភ្នំ ស្រុក​ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​លិខិត​នោះ​តាម​រយៈ​មេ​ភូមិ​ពន្លៃ និង​លោក​មេឃុំ​ពន្លៃ បញ្ជូន​ទៅ​ស្ថាប័ន​ដូច​ខាងលើ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​។

បើ​តាម​ពលរដ្ឋ​បានឱ្យ​ដឹង​ថា ៖ កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០ ឈ្មោះ​ឡាយ បាងកក ភេទ​ប្រុស​បុគ្គលិក​ថ្មី​នៃ​អគ្គី​ស​នី​តា​វង​-​ម៉ែ​ន ចាន់​កុសល បាន​ទៅ​ផ្តាច់​អគ្គិសនី ដក​កុង​ទ័​រ​ភ្លើង​នៅផ្ទះ​របស់​ពួក​ខ្លួន ដោយ​បុគ្គលិក​នោះ​ប្រាប់​ថា ពួក​ខ្លួន​ខុស​តារាង​គីឡូ​ភ្លើង​។ បន្ទាប់​មក​បុគ្គលិក​នោះ​បាន​បង្ហាញ​វិ​ក័យ​ប័ត្រ​អគ្គិសនី​ថ្មី ដោយ​តម្រូវ​ឱ្យ​បង់លុយ ៖ ទី​១-​ឈ្មោះ​ស្ងា សៀ​ច ត្រូវ​បង់ប្រាក់​ចំនួន ៧៤០.០០០​រៀល​(៧៤​ម៉ឺន​រៀល​) ។ ទី​២-​ឈ្មោះ ពេក ហ៊ា​ញ ត្រូវ​បង់ប្រាក់​ចំនួន ៨៨៩.១០០​​រៀល (៨៩​ម៉ឺន​.១០០​រៀល​) និង​៣-​ឈ្មោះ​ឆុង រើ​ន ត្រូវ​បង់ប្រាក់​ចំនួន​១.០០០.០០០​រៀល (១​លាន​រៀល​) ។

ពលរដ្ឋ​បានឱ្យ​ដឹង​បន្ត​ថា ពួក​ខ្លួន​កើតទុក្ខ​មិន​សុខចិត្ត​នោះ​ទេ ហើយ​ក៏​មិន​អាច​បង់លុយ​តាម​បុគ្គ​លិក​សេវាករ​អគ្គិសនី​តា​វង ដែល​ទាមទារ​នោះ​ឡើយ ។ រាល់​ខែ​ពួក​ខ្លួន​បាន​បង់លុយ​ឱ្យ​បុគ្គលិក​មុន​នៃ​សេវាករ​អគ្គិសនី​ខាងលើ ដែល​បាន​យក​វិ​ក័យ​ប័ត្រ​មក​ឱ្យ​រួចរាល់​ហើយ ពោល​គឺ​បើ​គីឡូ​(​កុង​​ទ័​រ​អគ្គិសនី​) គាំង​ចុះ​ខាង​បុគ្គលិក​ក្រុមហ៊ុន​ដែល​ដើរ​មើល​គីឡូវ៉ាត់​រាល់​ខែ ហើយ​ចេញ​ទាំង​វិ​ក័យ​ប័ត្រ​មក​ទៀត ម្តេច​មិន​ប្រាប់​ពួក​ខ្លួន​ជា​អ្នក​ប្រើ? គឺ​បង់​ក្នុង​តម្លៃ​ខ្លះ​១.៥០០​រៀល ,២.០០០​រៀល​.. ទៅ​តាមតែ​ក្រុមហ៊ុន​ដាក់​ក្នុង​វិ​ក័យ​ប័ត្រ​។

ចំណែក​លោក គ្រីប ឡាំ មេឃុំ​ពន្លៃ​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែមិថុនា​ថា ដោយ​ចាត់​ទុក​ទ​ង្វើ​របស់​បុគ្គលិក និង​ថៅកែ​ក្រុមហ៊ុន (​អគ្គី​ស​នី​តា​វង​-​ម៉ែ​ន ចាន់​កុសល ដែល​គេ​ស្គាល់​ថា ជា​ផ្នែក​មួយ​នៃ​សេវាករ​អគ្គិសនី​របស់​លោ​កអេង គ​ន្ធា អគ្គនាយករង​នៃ​អគ្គិសនី​កម្ពុជា (EDC) និង​អ្នកស្រី​កែវ បុប្ផា​រ័​ត្ន នៅ​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​) ដែល​ផ្តាច់​ភ្លើង​ពី​ពលរដ្ឋ​ក្រីក្រ ហើយ​គ្មាន​មូលហេតុ​សម​ហេតុផល​នេះ​ថា ជា​អំពើ​អយុត្តិធម៌ និង​មិន​ស្រប​តាម​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​នោះ​ឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ