ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការសម្រេចឃុំខ្លួនក្មេងស្រីកា.ប់បុរសចំណាស់ចោទរឿងចាប់រំលោ.ភ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ ក្មេង​ស្រី​ដែល​ជាប់ចោទ​ពីបទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ដោយ​កាប់​បុរស​ចំណាស់​អ្នក​រត់​ម៉ូតូឌុប​នឹង​កាំបិត​បុ័ងតោ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ត្រូវ​លោក​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​«​ម​២»​ជា​បណ្តោះអាសន្ន ។ សូមរំលឹកថា៖…

រាជធានី​ភ្នំពេញ ៖ ទីបំផុត នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ ក្មេង​ស្រី​ដែល​ជាប់ចោទ​ពីបទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ដោយ​កាប់​បុរស​ចំណាស់​អ្នក​រត់​ម៉ូតូឌុប​នឹង​កាំបិត​បុ័ងតោ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ត្រូវ​លោក​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​«​ម​២»​ជា​បណ្តោះអាសន្ន ។ សូមរំលឹកថា៖ រង់ចាំមើល៍ វាសនា​ក្មេងស្រី​កាប់​បុរស​អ្នក​រត់​​ម៉ូតូ​ឌុបក្នុងបន្ទប់​ផ្ទះសំណាក់​

ការ​សម្រេច​ឃុំខ្លួន​ក្មេង​ស្រី​រូប​នេះ​មិន​ទាន់​ដឹង​ថា តើ​ចំពោះ​ការ​អះអាង​របស់​នាង​ដែល​ថា​ការពារ​ខ្លួន ខណៈ​បុរស​ចំណាស់​ប៉ង​រំលោភ​នាង​ត្រូវ​បាន​តុលាការ​ឆ្លើយ​តប​បែប​ណា​នោះ​ទេ ។ នាង​ត្រូវ​បាន​ចោទ​តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដែល​ជាប់​ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​ទៅ​១០​លាន​រៀល ។

សំណុំរឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សាធារណ​មតិ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ពិតជា​ធ្វើ​ឱ្យ​មានការ​ហួសចិត្ត​ពេក​ណាស់ ។ តើ​ក្មេង​ស្រី​ដែល​បាន​កាប់​បុរស​ចំណាស់​អ្នក​រត់​ម៉ូតូឌុប​នឹង​កាំបិត​បុ័ងតោ ដែល​តាម​ការ​អះអាង​របស់​នាង​ថា ការពារ​ខ្លួន​ពី​ការ​ចាប់រំលោភ​ក្នុងផ្ទះ​សំណាក់​ម្តង​ហើយ​ម្តងទៀត​នោះ ត្រូវ​មានទោស​កម្រិត​ណា ហើយ​បុរស​ដែល​ជាប់ចោទ​ចាប់​នាង​រំលោភ​វិញ​មានទោស​បែប​ណា​ដែរ ។

នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យនា​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រេចបញ្ជូន​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​កាប់​បុរសចំណាស់​ម្នាក់​ជា​ច្រើន​កាំបិត​បុ័ងតោ ខណៈ​បុរស​ចំណាស់​នេះ​នាំ​នាង​ចូល​ផ្ទះសំណាក់​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​២​ដង តែ​មិន​អស់ចិត្តចង់​ម្ដងទៀត ។ បន្ទាប់​ពី​មានការ​កាប់​ប្រហារ​នេះ បច្ចុប្បន្ន​បុរស​រូប​នេះ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដោយសារ​របួសធ្ងន់ ។

ក្មេង​ស្រី​ដែល​រង​ការ​ចោទប្រកាន់​ពី​ការ​ប្រើ​អំពើ​ហិង្សា ព្រោះតែ​ការពារ​ខ្លួន​មិន​ព្រមឱ្យ​បុរស​ចំណាស់​នោះ​ចាប់​នាង​រំលោភ​តទៅ​ទៀត​នោះឈ្មោះ ណា​ង ស្រី​នី អាយុ​១៥​ឆ្នាំ រស់នៅ​ក្នុង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ចំណែក​បុរស​ចំណាស់​ឈ្មោះ រស់ សុ​ផាត អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មានស្រុក​កំណើត​នៅ​ឃុំ​បឹង​ត្រាញ់ ស្រុក​សំរោង ខេត្តតាកែវ និង​បានមក​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ៍​ចិន​តុង ភូមិ​ប៉ប្រក​ខាង
ជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សំណុំរឿង​នេះ ស្ថិត​នៅ​ដៃ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ។ទាក់ទិន​នឹង​ករណី​នេះ នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្មេង​ស្រី​វ័យ​១៥
ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់ទោស និង​បាន​ដាក់​ជូន​ទៅ​ស្ថាប័ន
អយ្យ​ការ ប៉ុន្តែ​បទល្មើស​នេះ​មិន​ទាន់​ចាត់ទុកជា​ផ្លូវការ​នៅឡើយ​ទេ រង់ចាំ​មើល​តំណាង​អយ្យការបើក​​ការ​ស៊ើបសួរ និង​សម្រេច​ជា​ចុង​ក្រោយ ។

សមត្ថកិច្ច​បង្ហើប​ទៀត​ថា ចំណែក​បុរស​ចំណាស់​ដែល​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក៏​មិន​ទាន់​កំណត់​ឲ្យ​រួចខ្លួន​ដែរ អ្វី​ៗ​សមត្ថកិច្ច​បានធ្វើ​សំយោគ​ដាក់​ចូល​តុលាការ​អស់ហើយ ។ តាម​ចម្លើយ​របស់​ក្មេង​ស្រី គឺ​រឿង​ផ្តើម​ចេញពី​បុរស​ខាងលើ​បាន​បញ្ឆោត​លួងលោម និង​អូស​ទាញ​នាង​ចូល​ផ្ទះសំណាក់​ហើយ​ចាប់រំលោភ​បាន​សម្រេច​២​ដង តែ​មិន​អស់ចិត្ត​ចង់​ម្តងទៀត ទើប​ក្មេង​ស្រី​នោះ​ដាច់​ចិត្ត​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ទាញ​បុ័ងតោ​កាប់​តែ​ម្តង​ទៅ ។

ដូច្នោះ​បុរស​ចំណាស់​ខាងលើ​ក៏​ត្រូវ​ជាប់ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី​ជា​អនីតិជន​ដែរ ប៉ុន្តែ​ត្រង់ថា តំណាង​អយ្យការ​ចោទប្រកាន់​ឬ​មិន​ចោទ​ប្រកាន់ បុរស​រូប​នោះ​រង់ចាំ​មើល​ដំណើរការ​សាកសួរ​ក្មេង​ស្រី​នោះ ។ទាង់​ទិន​ទៅ​នឹង​ហេតុការណ៍​នេះ បុរស​ចំណាស់​ខាងលើ​មិន​អាច​និយាយ​បាន​ច្រើន​ទេ​ព្រោះ​រង​របួសធ្ងន់ ដោយ​គ្រាន់តែ​ប្រាប់​គេឯង​ថា គាត់​នាំ​ស្រី​មក​ដេក​នៅផ្ទះ​សំណាក់​ទាស់​គ្នា​រឿង​លុយ​២០​ដុល្លារ ដែល​គាត់​មិន​ទាន់​បាន​ឲ្យ​នៅឡើយ​ហើយ​ក៏​ត្រូវ​ស្រី​នោះ​កាប់​ឲ្យ​របួស ៕​

អត្ថបទសរសេរ ដោយ