វត្តមានធនាគារ ជីប ម៉ុង សាខាខេត្តបាត់ដំបង នឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តនេះ


ខេត្តបាត់ដំបង ៖ ធនាគារ ជីប ម៉ុង បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការធនាគារ ជីប ម៉ុង សាខាខេត្តបាត់ដំបង នៅថ្ងៃទី ៥ ខែមិថុនានេះ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួមជួយបង្កើនកំណើនសេដ្ឋកិច្ចក្នុងខេត្តនេះ ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងជាភាគទុនិក (ម្ចាស់ភាគហ៊ុន) នៃធនាគារ ជីប ម៉ុង លោកឧកញ៉ា លាង ឃុន មានប្រសាសន៍ថា ៖ «វត្តមានធនាគារ ជីប ម៉ុង ក្នុងខេត្តបាត់ដំបង នឹងជួយគាំពារផ្នែកហិរញ្ញវត្ថុដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗ សហគ្រាស និងសិប្បកម្ម ពាណិជ្ជករ កសិករ និងពលរដ្ឋទូទៅ ដើម្បីពង្រីកមុខរបររបស់ពួកគេ ជាពិសេសទទួលបានភាពងាយស្រួលក្នុងការធ្វើចរន្តសាច់ប្រាក់ផ្សេងៗ» ។

លោកឧកញ៉ា លាង ឃុន មានប្រសាសន៍បន្ថែមថា ធនាគារ ជីប ម៉ុង ក៏ប្តេជ្ញាបន្តអភិវឌ្ឍខ្លួនឲ្យក្លាយជាធនាគារឌីជីថល ដើម្បីបម្រើសេវាហិរញ្ញវត្ថុកាន់តែងាយស្រួលជូនដល់អតិថិជនទាំងអស់នៅក្នុងខេត្តបាត់ដំបង ។

ការបោះជំហានរបស់ធនាគារ ជីប ម៉ុង មកកាន់ខេត្តបាត់ដំបង ដែលជាសាខាទី ៨ នឹងជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តនេះឱ្យកាន់តែរីកចម្រើន តាមរយៈការផ្តល់ជូនពលរដ្ឋក្នុងខេត្តនេះនូវផលិតផល និងសេវាកម្មដ៏សម្បូរបែបដូចជា ឥណទានពាណិជ្ជកម្ម ឥណទានផ្ទាល់ខ្លួន បញ្ញើមានអត្រាការប្រាក់ខ្ពស់ ការទូទាត់ ឬធ្វើចរន្តសាច់ប្រាក់ផ្សេងៗតាមកម្មវិធីទូរស័ព្ទ Bank! Bank! ព្រមទាំងភ្នាក់ងារធនាគារ ដែលអាចដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ និងទទួលបានកម្ចីយ៉ាងងាយបំផុត ។

គួរបញ្ជាក់ថា ត្រឹមរយៈពេលជាងមួយឆ្នាំតែប៉ុណ្ណោះ ធនាគារ ជីប ម៉ុង បានពង្រីកសាខាបាន ៨ ទីតាំង ភ្នាក់ងារធនាគារ ៥០ ទីតាំង និងគ្រោងពង្រីកភ្នាក់ងារឲ្យបាន ៥០០ ទីតាំងក្នុងឆ្នាំនេះ ព្រមទាំងម៉ាស៊ីនអេធីអឹម ដាក់ និងដកប្រាក់ជាច្រើនកន្លែងផងដែរ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ